ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​ដំបូង​បង្អស់​របស់​សាខា Starbucks កម្ពុជា ធ្វើ​ឲ្យ​កក្រើក​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុងព្រះសីហនុ – ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ៖ កាលពី​ថ្ងៃ​ទី ២២ វិច្ឆិកា​កន្លង​ទៅ​នេះ Starbucks…

ក្រុងព្រះសីហនុ – ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ៖ កាលពី​ថ្ងៃ​ទី ២២ វិច្ឆិកា​កន្លង​ទៅ​នេះ Starbucks Cambodia បាន​បើក​ដំណើរការ​សាខា​ដំបូង​បង្អស់​ក្នុង​ក្រុង​ព្រះ​ស៊ី​ហ​នុ គឺ Starbucks សាខា​ផ្សារ​ទំនើប FURI Times Square ដែល​ជា​សាខា​ទី​២០ ហើយ​ត្រឹម​ឆ្នាំ ២០១៩ នេះ​។ ជាមួយនឹង​អ្នកគាំទ្រ​ទូ​ទាំង​ទីក្រុង យើង​បានឃើញ​ថា មានការ​រង់ចាំ​ជា​ជួរ​វែង​អន្លាយ លាយឡំ​នឹង​ភាព​រំជើបរំជួល​ពី​សំណាក់​អតិថិជន ដែល​ប្តេជ្ញា​ក្លាយជា​អ្នក​ដំបូង​ដែល​បាន ភ្លក្ស​រសជាតិ​ភេសជ្ជៈ Starbucks នៅ​ក្នុង​ហាង​ថ្មី​នេះ​។

Starbucks សាខា​ផ្សារ​ទំនើប FURI Times Square មិន​ត្រឹមតែ​ផ្តល់​ជូន​នូវ​ភេសជ្ជៈ និង​អាហារ​ឆ្ងាញ់​ៗ ជា​ច្រើន​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​សម្រាប់​អតិថិជន​សម្រាកលំហែ និង​ទទួល​បាន​បទ​ពិសោធន៍​ដ៏​ពិសេស​។

នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Starbucks Cambodia លោក ប៉ោ លី​ម មាន​ប្រសាសន៍​ថា ៖ «Starbucks តែងតែ​ព្យាយាម​នាំ​យក​បទ​ពិសោធន៍​ដែល​ថ្មី ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង​។ ស្របគ្នា​នេះ​ដែរ យើង​នឹង​បន្ត​ពង្រីក​សាខា​របស់​យើង ដើម្បី​ឲ្យ​អតិថិជន​នៅ​ក្រៅ​ទីក្រុង​ភ្នំពេញ​មាន​ភាព​ងាយស្រួល និង​អាច​រីករាយ​ជាមួយនឹង​ភេសជ្ជៈ និង​អាហារ​ដែល​ពួក​គេ​ចូល​ចិត្ត​»​។

លើស​ពី​នេះ លោក​បន្ត​ថា​៖ «​យើង​មាន​កិត្តិយស និង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​បម្រើ​ជូន​នូវ​កាហ្វេ​ដ៏​ឈ្ងុ​ញ​ឆ្ងាញ់​ពី​ដៃគូ​ឆុង​កាហ្វេ​របស់​យើង​ដែល​ពោរពេញ​ដោយ​ក្តី​ស្រលាញ់ និង​ចំណេះដឹង​។ សាខា​ដ៏​ស្រស់​ស្អាត និង​ដំបូង​គេ​បង្អស់​ក្នុង​ក្រុង​ព្រះ​ស៊ី​ហ​នុ​មួយ​នេះ នឹង​ក្លាយជា​កន្លែង​សម្រាប់​ជួបជុំ​និង​ទំនាក់ទំនង​ជាមួយនឹង​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​ដ៏​ស្រស់បំព្រង​មួយ​នេះ​»​។

Starbucks បន្ត​ចែករំលែក​ដល់​សហគមន៍
Starbucks តែងតែ​មានការ​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​រួមចំណែក​ជួយ​ដល់​សហគមន៍​ជុំវិញ​ខ្លួន​ជា​និច្ច​។ កាលពី​ដើមខែ​នេះ​ក្រុមហ៊ុន Starbucks Cambodia បាន​សហការ​ជាមួយ​អង្គការ Planet Water Foundation ដើម្បី​ស្ថាបនា​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​សម្រាប់​សិស្សានុសិស្ស និង​សហគមន៍ នៅ​សាលា​បឋម​សិក្សា​និង​អនុ​វិទ្យាល័យ​សំរុង ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ នេះ​គឺជា​ការ​សហការ​លើក​ទី ៤ របស់​ក្រុមហ៊ុន Starbucks ជាមួយនឹង​អង្គការ​ដែល​បាន​នាំ​មក​នូវ​សុវត្ថិភាព និង​ទឹក​ស្អាត សម្រាប់​ប្រើប្រាស់​ដល់​អ្នកស្រុក​ជាង 4000 នាក់​ដែល​មានការ​ខ្វះខាត នៅ​ទូ​ទាំង​ប្រទេស​។

Starbucks សាខា​ផ្សារ​ទំនើប FURI TIMES SQUARE
អាសយដ្ឋាន​៖ ជាន់​ផ្ទាល់​ដី ផ្សារ​ទំនើប FURI Times Square ផ្លូវ ឯករាជ្យ (100) ភូមិ ០១ សង្កាត់ ០៣ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ
ម៉ោង​បើក​៖ ៧:០០ ព្រឹក ដល់ ១០:០០ យប់ ជា​រៀងរាល់ថ្ងៃ ។

អំពី Starbucks
ចាប់តាំងពី​ឆ្នាំ ១៩៧១ ក្រុមហ៊ុន Starbucks Coffee បាន​ប្តេជ្ញា​ចិត្តរក​ប្រភព និង​លីង​គ្រាប់​កាហ្វេ​អា​រ៉ា​ប៊ី​កា ដែល​មានគុណ​ភាព​ខ្ពស់​។ សព្វ​ថ្ងៃនេះ ដោយ​មាន​ហាង​ទូ​ទាំង​ពិភពលោក​ក្រុមហ៊ុន គឺជា​អ្នកលក់ និង​ចែកចាយ​កាហ្វេ​ដែល​មានគុណ​ភាព​ខ្ពស់​ពិសេស​ជុំវិញ​ពិភពលោក​។

តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​ចំពោះ​ភាពល្អ​ឥត​ខ្ចោះ និង​គោលការណ៍​ណែនាំ​របស់​យើង យើង​នាំ​មក​នូវ​បទ​ពិសោធន៍​ដ៏​ពិសេស​របស់ Starbucks ទៅ​ឲ្យ​អតិថិជន​គ្រប់​គ្នា​តាម​កែវ​កាហ្វេ​នីមួយ​ៗ​។ ដើម្បី​ចូលរួម​ទទួលយក​បទ​ពិសោធន៍​នេះ សូម​មក​កាន់​ហាង​របស់​យើង​ផ្ទាល់ ឬ​ស្វែងរក​នៅ​លើ​វេ​ប​សាយ Starbucks.com និង Starbucks Newsroom ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ