ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​ល្អ​ត្រឹមតែ​ចេះ​និយាយ​អួត​ទេ

4 ឆ្នាំ មុន

មនុស្ស​ល្អ​មិនមែន​គ្រាន់តែ​ជា​អ្នកចេះ​និយាយ​លើកដាក់ បង្អួតបង្អរ​នោះ​ទេ គឺ​ត្រូវ​យក​លទ្ធផល​នៃ​សេចក្តី​ល្អ​នោះ​ទៅ​បង្ហាញ​គេ​ផង ទើប​ជា​សន្តាន​នៃ​សប្បុរស ឬ​ហៅ​ថា​ជា​អ្នក​ជោគជ័យ​លើ​សេចក្តី​ល្អ​ពិតប្រាកដ ។ ដូច​នៅ​ក្នុង​ព្រះ​គាថា​ធម្មបទ​មួយ​កន្លែង​ទ្រង់​ត្រាស់​សម្តែង​ថា បុគ្គល​មាន​សេចក្តី​ច្រណែន មាន​សេចក្តី​កំណាញ់ ជា​អ្នក​អួតអាង…

មនុស្ស​ល្អ​មិនមែន​គ្រាន់តែ​ជា​អ្នកចេះ​និយាយ​លើកដាក់ បង្អួតបង្អរ​នោះ​ទេ គឺ​ត្រូវ​យក​លទ្ធផល​នៃ​សេចក្តី​ល្អ​នោះ​ទៅ​បង្ហាញ​គេ​ផង ទើប​ជា​សន្តាន​នៃ​សប្បុរស ឬ​ហៅ​ថា​ជា​អ្នក​ជោគជ័យ​លើ​សេចក្តី​ល្អ​ពិតប្រាកដ ។

ដូច​នៅ​ក្នុង​ព្រះ​គាថា​ធម្មបទ​មួយ​កន្លែង​ទ្រង់​ត្រាស់​សម្តែង​ថា បុគ្គល​មាន​សេចក្តី​ច្រណែន មាន​សេចក្តី​កំណាញ់ ជា​អ្នក​អួតអាង លើកខ្លួន​ខ្ពស់​ហួសប្រមាណ ឈ្មោះ​ថា​ជា​មនុស្ស​ល្អ​ដោយហេតុ​ត្រឹមតែ​ការ​ចេះ​និយាយ ឬ​ជា​អ្នក​ល្អ​ត្រឹមតែ​មាន​ពណ៌​សម្បុរ​ស្រស់​ស្អាត​តែ​ប៉ុណ្ណោះ ។

លុះណាតែ​អកុសលធម៌​មាន​ឥស្សា​ច្រណែនឈ្នានីស​ជាដើម ដែល​បុគ្គល​ណា​បាន​ផ្តាច់ផ្តិល​ដក​ឡើង​ដាច់​ចាក​ឫសគល់​ហើយ បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នកមាន​ទោសៈ​ខ្ជាក់​ចោល​ហើយ ជា​អ្នកមាន​ប្រាជ្ញា​វៃឆ្លាត ទើប​ហៅ​ថា​ជា​មនុស្ស​ល្អ​ពិតប្រាកដ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ