ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រកឃើញទីតាំងផលិតស្ករត្នោតក្លែងក្លាយ៤ទៀត​ក្នុងចំណោមជាង៤០​នៅ​ស្រុកបាទី

4 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៤​លើជាង​៤០​ទីតាំង ​ត្រូវ​បាន​កំលាំង​ចម្រុះ​ដែល​មាន​មន្ត្រីកាំ​កុង​ត្រូល​​មន្ទី​ឧស្សាហកម្ម​ និង​សិប្បកម្ម​រួម​ ជាមួយ​សមត្ថកិច្ច​ ​អាជ្ញាធរ​ស្រុក​បាទី​ បាន​ធ្វើការ​ចុះ​បង្ក្រាប ​ក្រោយ​ពី​មានការ​រិះគន់​ចំ​ៗ​​ នៅ​ថ្ងៃ​ទី​២៨…

ខេត្ត​តាកែវ ៖ ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៤​លើជាង​៤០​ទីតាំង ​ត្រូវ​បាន​កំលាំង​ចម្រុះ​ដែល​មាន​មន្ត្រីកាំ​កុង​ត្រូល​​មន្ទី​ឧស្សាហកម្ម​ និង​សិប្បកម្ម​រួម​ ជាមួយ​សមត្ថកិច្ច​ ​អាជ្ញាធរ​ស្រុក​បាទី​ បាន​ធ្វើការ​ចុះ​បង្ក្រាប ​ក្រោយ​ពី​មានការ​រិះគន់​ចំ​ៗ​​ នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ​នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​កុមា​រាជា ស្រុក​បាទី​ ដោយ​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​យក​ទៅ​រក្សា​ទុក​នៅ​សាលាស្រុក​បាទី ដោយឡែក​ ចំពោះ​ស្ករ​ដែល​បាន​កែ​ច្នៃ​ហើយ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​តែ​ម្ដង ​។

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​បាន​ឱ្យ​ដឹង​ថា បញ្ហា​លួច​ផលិត​ស្ក​រត្នោត​ក្លែងក្លាយ ដោយ​យកស្ករស លាយ​ជាមួយ​ទឹក​និង​ប្រេងឆា​ មក​កែច្នៃ​ជា​ស្រក​ត្នោត​នេះ កន្លង​មក​អាជ្ញាធ​រ​ស្រុក​បាទីបាន​ហៅ​ម្ចាស់​ទីតាំង​ផលិត​ទាំង​ជាង​៤០​ទីតាំង​ នៅ​ក្នុងស្រុក​បាទី​មក​អប់រំ​ និង​បាន​ចុះ​បង្ក្រាប​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ក៏​ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​លួចលាក់​ផលិត ។

​បើទោះ​បីជា​ដឹង​ថា នេះ​ជា​ទ​ង្វើ​ខុស​ច្បាប់​​យ៉ាងណា​ក៏​ដោយ ដោយ​បងប្អូន​សំអាង​ថា ​គ្មាន​មុខរប​ធ្វើ​ក្រៅពី​រប​នេះ ដូច្នោះ​ថ្ងៃនេះក៏ត្រូវ​អាជ្ញាធ​រ ស្រុក​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ឆ្មក់​ចុះ​មក​បង្ក្រាប ដោយ​រិ​ប​អូស​វត្ថុ​តាង​មួយ​ចំនួន​និង​បាន​ដុត​បំផ្លាញ​ចោល​ស្ក​ឆ្នោត​ដែល​កែ​ឆ្នៃ​រួច​មួយ​ចំនួន​ធំ ទៅ​តាម​ការ​បញ្ជា​របស់​លោក​ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ។

លោក​អភិបាលស្រុក​បាទី​បាន​បន្ត​ថា ការ​យក​ស្ករ​ស​មក​កែច្នៃ​ជា​ស្ក​រត្នោត ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នេះ​ វា​ជា​ទ​ង្វើ​ខុសច្បាប់ ដូច្នោះ​ អាជ្ញាធរ​ស្រុក​និង​អាជ្ញា​ពាក់ព័ន្ធ​និង​បន្ត​បង្ក្រាប ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មានការ​កែច្នៃ ដោយ​ខុសច្បាប់​នេះ កើតឡើង​ទៀត​នោះ​ទេ ហើយ​អ្នក​ដែល​បន្ត​លួច​ផលិត បើ​អាជ្ញាធ​ចាប់ខ្លួន​បាន​និង​ត្រូវ​ប​ញ្ចូ​ន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ដោយ​គ្មាន​យោគយល់​ទៀត​ទ្បើ​យ ​។

លោក​ភួង ឈី​ម អភិបាលស្រុក​បាទី បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លួចលាក់​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​នេះ ឲ្យ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​តទៅ​ទៀត ហើយ​ងាក​ទៅ​ប្រកប​មុខរប​ផ្សេង​ដែល​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ។ ម្យ៉ាងទៀត ​ការ​លួច​ផលិត​ស្ក​រត្នោត​ក្លែងក្លាយ​នេះ​ វា​មិន​ត្រូវ​ទេ ហើយ​តែ​ជា​ទ​ង្វើ​ខុសច្បាប់ ម្យ៉ាងទៀត​នោះ វា​ក៏​បាន​បំផ្លាញ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ទិញ​ស្ករ​នេះ​ទៅ​ប្រើប្រាស់ ។

ជា​ពិសេស ​វា​បាន​ប៉ះពាល​ដល់​ផលិតផល​ស្ករ​ឆ្នោត​គេ​ពិត​ប្រាក ដែល​យក​ទឹកត្នោត​មក​កែ​ឆ្នៃ​ធ្វើ​ជាស​រ្ក​ត្នោត ហើយ​ស្ក​ត្នោត​ពិតប្រាកដ​នេះ​មានការ​ទទួលស្គាល់​ពី​បងប្អូន​ប្រជាពលរដ្ឋ ឬ​ក្រសួង​ថែម​ទៀត និង​មានការ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ​ ។

មន្ត្រី​សាលាស្រុក​បាទី​បាន​ប្រាប់​កោះសន្តិភាព​​ឱ្យ​ដឹង​ថា​ ចំពោះ​ការ​ចុះ​បង្ក្រាប​នេះ​ កំលាំង​ចំរុះ​បាន​ចុះ​បង្ក្រាប​តែ​១​ឃំ​ុ​ទេ ​គឺ​ឃំ​ុ​កុមា​រាជា ។ ​ចំណែក​ឃំ​ុ​លំពង់​ កងកំលាំង​មិន​បាន​ចុះ​បង្ក្រាប​ឡើយ ​ហើយ​ការ​ចុះ​បង្ក្រាប​នេះ ​គឺ​បាន​តែ​៤​ទីតាំង​តែ​ប៉ុណ្ណោះ​លើ​ជាង​៤០​ទីតាំង​ដោយ​បាន​រឹបអូស​បាន​ម៉ូ​ទ័​១១​គ្រឿង​ ស្ករត្នោត​១០៩​ធុង​ស្ពេត​ត្រូ ខ្ទះ​២០ ជញ្ជីង​៤ កាក​ស្ករ​១៣៧​បាវ រថយន្ត​សាំ​យ៉ុ​ង​២​គ្រឿង រថយន្ត​កូរ៉េ​១​គ្រឿង​នឹង​សម្ភារ​មួយ​ចំនួន​ផង​ដែរ​យក​ទៅ​ដុត​កម្ទេច​ចោល​។​

មន្ត្រី​សាលាស្រុក​ដដែល​បាន​បន្ត​ទៀត​ថា​ យើង​មិន​យល់​ថា​ កំលាំង​ចំរុះ​មូលហេតុ​អីចុះ​បង្ក្រាប​តែ​៤​ទីតាំង​នោះ​ទេ​ព្រោះ​ទីតាំង​ដែល​ផលិត​ស្ករត្នោត​ខាងលើ​នេះ​ មាន​ច្រើន​ទីតាំង​ណាស់​នឹង​បាន​ដំណើរការ​ផលិត​រួច​ដឹក​យក​ទៅ​លក់​នៅ​ទីផ្សារ​នានា​ច្រើន​ខែ​មក​ហើយ​ដែរ​ ​។

អត្ថបទសរសេរ ដោយ