ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​អា​មេ​រិ​ក​មាន​ឥទ្ធិពល​យ៉ាងណា​ធៀប​នឹង​លុយ​ខ្មែរ ជប៉ុន ថៃ និង​វៀតណាម

4 ឆ្នាំ មុន

ថ្ងៃនេះ​យើង​ចង់​ដឹង​ថា តើ​ដុល្លារ​អា​មេ​រិ​ក​មាន​ឥទ្ធិពល​យ៉ាងណា​ដែរ ធៀប​ជាមួយនឹង​ប្រាក់​នៃ បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​២៩…

ថ្ងៃនេះ​យើង​ចង់​ដឹង​ថា តើ​ដុល្លារ​អា​មេ​រិ​ក​មាន​ឥទ្ធិពល​យ៉ាងណា​ដែរ ធៀប​ជាមួយនឹង​ប្រាក់​នៃ បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៧០,០០ រៀល​ខ្មែរ អត្រា​លក់ ៤.០៨៥,០០ រៀល​ខ្មែរ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ចំពោះ​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន​វិញ គឺ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ១០៨,៨០ យ៉េន អត្រា​លក់ ១១១,២០ យ៉េន ។ ទន្ទឹម​នេះ​គឺ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៣០,០៧០១ បាត​ថៃ អត្រា​លក់ ៣០,៣១៦០ បាត​ថៃ ។

ដោយឡែក​សម្រាប់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​ដុ​ង​វៀតណាម គឺ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ២៣.១០០,០០ ដុ​ង អត្រា​លក់ ២៣.៦០០,០០ ដុ​ង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ