ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​បង្ក្រាប​២​កន្លែង​ ប្រមូល​បាន​១២​នាក់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​របាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិន​បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​ករណី​មនុស្ស​ប្រុស​ស្រី​ល្បែងស៊ីសង​ក្នុង​តាម​ភូមិ ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្តង​។ ជាក់ស្តែង កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​បាន​ចំនួន​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ និងឃាត់ខ្លួនអ្នកលេងល្បែង​សរុប​ចំនួន​​១២ន​ាក់ ។…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​របាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិន​បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​ករណី​មនុស្ស​ប្រុស​ស្រី​ល្បែងស៊ីសង​ក្នុង​តាម​ភូមិ ទើប​កម្លាំង​នគរបាល​ចុះ​ទៅ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្តង​។ ជាក់ស្តែង កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​បាន​ចំនួន​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ និងឃាត់ខ្លួនអ្នកលេងល្បែង​សរុប​ចំនួន​​១២ន​ាក់ ។

​ករណី​ទី​១-​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ជួ វិ​បុត្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ ស្ថិត​ក្នុងភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ព្រមទាំង​ឃាត់ខ្លួន​អ្នកលេង​ល្បែង និង​ម្ចាស់ផ្ទះ​បាន​ចំនួន​៤​នាក់​ផង​ដែរ ។ រីឯ​វត្ថុ​តាង​ដកហូត​បាន​រួម​មាន កន្ទេល​ចំនួន​២, បៀ​មួយ​ហ៊ូ​, ចានជ័រ​ចំនួន​២ និង​លុយ​លើ​កម្រាល​ចំនួន​២៣.៥០០​រៀល ។

ក្រុម​អ្នកលេង​ល្បែង​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ សឿ​ន ខុន ភេទ​ស្រី អាយុ​៦០​នាក់ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ២-​ឈ្មោះ រ៉េ​ន ម៉ៅ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ៣-​ឈ្មោះ លី ភ័ស្ស ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ៤-​ឈ្មោះ ជួ វិ​បុត្រ ជា​ម្ចាស់ផ្ទះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ចំណែក​ករណី​ទី​២-​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ៃលិន ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ក្នុង​ចំការ​តា​ង៉ែ​ន ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ឃាត់ខ្លួន​អ្នកលេង​ល្បែង​ចំនួន​៨​នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន បៀ​ចំនួន​២​ហ៊ូ​, ប្រាក់​១២០.០០០​រៀល និង​សម្ភារៈ​សម្រាប់​លេង​ល្បែង​មួយ​ចំនួន​ទៀត ។

ក្រុម​អ្នកលេង​ល្បែង​ចំនួន​៨​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ណា រដ្ឋ ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ២-​ឈ្មោះ អ៊ុំ សេង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៣- ឈ្មោះ សៅ ធុ​ច ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ៤-​ឈ្មោះ សូត្រ សឿ​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៥-​ឈ្មោះ ឃឹម សា​រ៉ាត់ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ៦-​ឈ្មោះ អេ​ង គឹ​ម​លាភ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៧- ឈ្មោះ លី​ម ម៉ី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​៨-​ឈ្មោះ ចាក់ ស្រី ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

បច្ចុប្បន្ន ក្រុម​អ្នកលេង​ល្បែង​ទាំង​១២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​អនុវត្ត​តាម​នីតិវិធី​ដោយ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ដោយ​មាន​អ្នក​ធានា​ត្រឹមត្រូវ​ផង​ដែរ ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ