ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជាងដែក​ចាយ​មិន​គ្រាន់ បែកគំនិត​ថ្មី​រក​លុយ​បន្ថែម ចប់​ត្រឹម​១​ថ្ងៃ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជាងដែក​ម្នាក់​បាន​បែកគំនិត​ធ្វើ​ចោរ​គាស់​ផ្ទះ​មួយ​កន្លែង ដើម្បី​យក​លុយ​ចាយ​បន្ថែម តែ​ចុង​ក្រោយ​ត្រូវ​សមត្ថ​កិ​ច​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​មួយ​ថ្ងៃ​រួច​មក​។ ការ​តាម​ចាប់ខ្លួន ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជាងដែក​ម្នាក់​បាន​បែកគំនិត​ធ្វើ​ចោរ​គាស់​ផ្ទះ​មួយ​កន្លែង ដើម្បី​យក​លុយ​ចាយ​បន្ថែម តែ​ចុង​ក្រោយ​ត្រូវ​សមត្ថ​កិ​ច​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​មួយ​ថ្ងៃ​រួច​មក​។ ការ​តាម​ចាប់ខ្លួន ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​ឌឿ​ន សុ​ផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ជ្រឹង ឃុំ​ព្រៃ​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​ធ្វើ​ជាងដែក​នៅ​ចំណុច​ឃាត់ខ្លួន​ខា​ហ​លើ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ បូក ស្រី​ណែ​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ និង​ឈ្មោះ​ទូច សុខ​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទី​២ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។

បើ​តាម​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង និង​ទទួល​បាន​គោលការណ៍​ពី​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ព្រម​មានការ​ចង្អុលបង្ហាញ​ពី​លោ​កស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌ និង​លោក​អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ចាត់​ឱ្យ​លោក​អធិការរង​នគរបាល​យុត្តិធម៌ ដឹកនាំ​កម្លាំង​សហការ​ជាមួយ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រែង​ត្រ​យឹ​ង បើក​ការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន​ដោយ​ហៅ​ជនសង្ស័យ​ម្នាក់​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រែង​ត្រ​យឹ​ង​។

ប្រភព​ដដែល​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​១០​នាទី​យប់ នៅ​ចំណុច​ខាងលើ ដោយ​យក​បាន​សម្ភារ​មួយ​ចំនួន​ទៀត​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត សកម្ម​ភាព​គាស់​ដំបូលផ្ទះ​អ្នក​ដទៃ ដើម្បី​លួច​ទ្រព្យសម្បត្តិ​ពិតប្រាកដ​មែន ព្រោះតែ​ធ្វើ​ជាងដែក​រក​លុយ​ចាយ​មិន​គ្រាន់ ទើប​ធ្វើ​បែប​នេះ​តែ​ម្តង​។

បន្ទាប់​ពី​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​រួច សមត្ថ​ក​ច្ច​បាន​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី បញ្ជូន​ជនសង្ស័យ​នេះ​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​នេះ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)