ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ លោក​កឹ​ម សុខា នឹង​អាច​បង្កើត​គណបក្ស​ថ្មី ឬ​ចូល​ទៅ​កាន់​គណបក្ស​សិទ្ធិ មនុស្ស​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ក្នុង​ករណី​តទៅ​អនាគត បើ​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ក្នុង​ករណី​តទៅ​អនាគត បើ​លោក កឹ​ម សុខា ត្រូវ​បាន​លើកលែងទោស លោក​នឹង​អាច​មាន​នីតិ​សម្បទាន​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​អាច​ចូល​ទៅ​គណបក្ស​ណា មួយ ឬ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​បាន ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ពន្យា​ពេល​៦​ខែ ដល់​គណបក្ស​សិទ្ធិ​មនុស្ស ដើម្បី​ប​ញ្ជើ​ឈ្មោះ សមាសភាព​ថ្នាក់ដឹកនាំ​ទៅ​កាន់​ក្រសួងមហាផ្ទៃ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ​ថា ដោយសារ​ត្រូវ​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​រួច​ហើយ ដូច្នេះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​រស់​ឡើង​វិញ​បានជា​ដាច់ខាត ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ ។ លោក​គូស​បញ្ជក់​ថា ៖«​បើ​អតីត​អ្នកនយោបាយ និង​សកម្មជន​នៃ​អតីត​ក្ស​ប្រឆាំង​រួម​នឹង​លោក​កឹ​ម សុខា បើ​ចង់​ធ្វើ​នយោបាយ​ឡើង​វិញ​ត្រូវ​បង្កើត​គណ​ក្ស​ថ្មី ឬ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ណាមួយ​ដែល​មាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ » ។

លោក​ថា​ចំពោះ​ករណី​ទណ្ឌិត​សម រ​ង្ស៊ី គឺ​ចប់​ហើយ ដោយសារ​សម រ​ង្ស៊ី មិនមែន​ជា​សមាជិក​បក្ស​ណាមួយ​ជា​ទណ្ឌិត​បាន​បាត់​សិទ្ធិ​នយោបាយ​ជា​ពលរដ្ឋ​មិន​អាច​ទៅ​បង្កើត​គណបក្ស​នយោបាយ​បាន​ឡើយ ។ លោក​កំពុង​តែ​ស្រែក​ពី​ខាងក្រៅ​តែ​ទោះជា​ខិតខំ​ស្រែក​យ៉ាងណា​ក៏​នៅ​តែ​ជា​ទណ្ឌិត​ដដែល ដែល​ត្រូវ​នៅ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់ និង​ដីកាចាប់ខ្លួន​មិន​អាច​រួចខ្លួន​បាន​ទេ ។

លោក​បន្ថែម​ថា រឿង​កឹ​ម សុខា និង​សម រ​ង្ស៊ី បែកបាក់ គឺ​បែកបាក់​ដោយ​ខ្លួនឯង​តាំងពី​យូរហើយ​មិនបាច់​អ្នក​ណា​បំបែក​ទេ ។ ប៉ុន្តែ​សម រ​ង្ស៊ី ខិតខំ​ពង្រីក​រឿង EBA ដែល​ជា​ល្បិច​កល​បំភិតបំភ័យ​កម្មករនិយោជិត​ឲ្យ​ចងកំហឹង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ដូច​ល្បិច​កល​ពី​មុន​ដែរ ។ លោក​បាន​លើក​ឡើង​ទៀត​ថា លោក សម រ​ង្ស៊ី បាន​កំពុង​តែ​ភិតភ័យ​ណាស់​ខ្លាច​លោក កឹ​ម សុខា ឃ្លាតឆ្ងាយ​ពី​ខ្លួន ហេតុ​ដូច្នេះ​បានជា​ខិតខំ​ឆ្លេឆ្លារ​និយាយ​ម៉ាត់​ណា​ក៏​សម រង្សី និង​កឹ​ម សុ ខា​ជា​មនុស្ស​តែ​មួយ​ដែរ ។

លោក​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ​ត្រឹមត្រូវ​តាម​ច្បាប់ បើ​ធ្វើ​នយោបាយ​គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ គឺ​មិន​ត្រឹមត្រូវ​ទេ ។ ដូច្នេះ​សម រ​ង្ស៊ី ដឹង​ច្បាប់​ហើយ​កំពុង​ភិតភ័យ​ពី​រឿង​កឹ​ម សុខា​បែកចិត្ត​ទៅ​បង្កើត​គណបក្ស​ថ្មី ឬ​ទៅ​ធ្វើ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ