ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​របស់​យើង គឺ​ជួយ​សង្គ្រោះ​សត្វព្រៃ និង​ទីជម្រក​ហើយ​ឲ្យ​តម្លៃ​លើ​សត្វព្រៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក លាក់ រតនា មន្ត្រី​ផ្នែក​កិច្ចការ​ទំនាក់ទំនង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ…

រាជធានី​ភ្នំពេញ ៖ លោក លាក់ រតនា មន្ត្រី​ផ្នែក​កិច្ចការ​ទំនាក់ទំនង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ នៅ​ភោ​នី​យ​ដ្ឋា​ន​ទន្លេ​របា​សាក់​១​ថា អង្គការ​លោក​បាន​ធ្វើការ​អភិរក្ស​សត្វព្រៃ​នៅ​តំបន់​៤​ផ្សេង​គ្នា នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អង្គការ WCS បាន​ចូល​មក​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​១៩៩៩ បាន​ធ្វើការ​សហកា រ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ ដើ​ម្ប​អភិរក្ស​សត្វព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បញ្ជាក់​ថា​៖«​ទស្សនៈវិស័យ​យើង​ចង់​ឃើញ​សត្វព្រៃ​រស់នៅ​ធំធាត់​នៅ​លើ​ដែនដី​យ៉ាង​ល្អ គ្មាន​ការ​គំរាមកំហែង និង​ត្រូវ​បាន​ឲ្យ​តម្លៃ​ដោយ​មនុស្ស ។ បេស​កម្ម​របស់​យើង គឺ​ជួយ​សង្គ្រោះ​សត្វព្រៃ និង​ទីជម្រក​សត្វព្រៃ និង​ឲ្យ​តម្លៃ​លើ​សត្វព្រៃ​» ។

លោក ពុ​យ​គា អគ្គលេខាធិការ​ក្លឹ​ប​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​លើក​ឡើង ថា​ពេល​កន្លង​មក​សមត្ថកិច្ច​បាន​ចាប់​បានការ​ជួញដូរ​ភ្លុក​ដំរី ចំនួន​៣​លើក​មក​ហើយ ដែរ​ភាគច្រើន​ភ្លុក​ដំរី​នោះ បាន​នាំ​ពី​ប្រទេស​ក្រៅ ដើម្បី​យក​ទី​លក់​ប្រទេស​ផ្សេង​ទៀត ។ ទីផ្សារ​ធំ​ដែល​គេ​នាំ​ភ្លុក​ដំរី​ទៅ​លក់ គឺ​ប្រទេស​ចិន ។ ជាមួយ​គ្នា​នោះ​ដែរ លោក​បន្ត​ថា អ្នក​សារព័ត៌មាន​អាច​ចូលរួម អាច​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​បាន​ដោយ​អ្នក​សារព័ត៌មាន​អាច​សួរនាំ​ពី​ប្រភព​នៃ​ការ យក​សត្វ​ទាំងនោះ​មកពីណា ? តើ​សត្វ​មានការ​ហាមឃាត់​ដែរ​ឬទេ?។

លោក​ពុ​យ គា​ក៏​បាន​ឲ្យ​ដឹង​ថា មូល​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​សត្វព្រៃ​មានការ​ជួញដូរ​ដោយសារ តែ​សត្វព្រៃ​មាន​តម្លៃ​ខ្ពស់ ជាក់ស្តែង​ការ​ស្រាវជ្រាវ​ភ្លុក​ដំរី មាន​តម្លៃ​មាន​តម្លៃ​ពី​៧០០​ដុល្លារ​ទៅ ១២០០​ដុល្លារ ឬ​គេ​ហៅ​ថា​មាស​«​ស​» ។ លោក​បាន​បន្ថែម​ថា អ្នក​សារព័ត៌មាន​ក៏​អាច​ចូ​លួ​ម​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​ផង​ដែរ ដោយ​អ្នក​សារព័ត៌មាន​ត្រូវ​និយាយ គឺ​សរសេរ​ថា អ្នក​ហូប​សត្វព្រៃ​គួរ​គិត​សិន​ថា តើ​សាច់សត្វ​នឹង​ជា​ប្រភេទ​សត្វ​កម្រ ឬទេ ឬ​ក៏​ជា​របស់​ងាយ​រក ។ ជាង​នេះ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ពី​តំបន់​មានការ​ជួញដូរ​សត្វព្រៃ​ជាដើម ។ បើ​តាម​លោក​ពុ​យ គា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​១​ឆ្នាំ​នៅ​លើ​ទូ​ទាំង​ពិភពលោក​មានការ​ជួញដូរ​សត្វ​មាន​ទំហំ​ទឹកប្រាក់​២០​ពាន់​លាន់​ដុល្លារ ដែល​មាន​តួលេខ​ខ្ពស់ ។

លោក ប៉ែន បូ​ណា​ប្រធាន​ក្លឹ​ប​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​លើក​ឡើង​ថា ពេល​កន្លង​មក​ក្លឹ​ប នេះ​បាន​ធ្វើការ​សហការ​ជាមួយ​អង្គការ​សង្គម​ជា​ច្រើន​ក្នុង​ការ​ធ្វើ​សិក្ខាសាលា​ផ្សេង​ៗ​ដូច​ជា បង្ហាញ​ពាក់ព័ន្ធ​អំពើ​ហិង្សា​លើក​ស្ត្រី និង​កុមារ បញ្ហា​ជូ​ញ​ដូរ​គ្រឿងញៀន​…​ក្នុង​គោលបំណង​ឲ្យ​អ្នក​សារព័ត៌មាន​មានគំនិត​យល់​ដឹង​ពី​វិស័យ​មួយ​ៗ​ឲ្យ​ច្បាស់ ក្នុង​ការ​ងាយស្រួល​សរសេរ​ព័ត៌មាន ។ លោក​បញ្ជាក់​៖«​នៅ​ពេល​អ្នក​សារព័ត៌​មានបាន​យល់​ដឹង​ពី​វិស័យ​មួយ​ៗ​ច្បាស់​នោះ នៅ​ថ្ងៃក្រោយ​អ្នក​សារព័ត៌មាន​នឹង​សរសេរ​អត្ថបទ​ព័ត៌មាន​បាន​ល្អ​ទាក់ទិន​នឹង​វិស័យ​ទាំង នោះ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់