ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារចម្លែកៗដែលមហាសេដ្ឋីធំៗមានទម្លាប់ទទួលទាន

4 ឆ្នាំ មុន

មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​រហូត​ដល់​ចាយ​ម្នាក់ឯង​មិន​អស់​ក៏​មិន​ប្រាកដ​ថា ពួក​គេ​មិន​ចេះ​ទទួលទាន​អាហារ​ដូច​មនុស្ស​ទូទៅ ឬ​អាហារ​ដែល​បង្ក​ឲ្យ​ខូចសុខភាព​នោះ​ដែរ ។ មហាសេដ្ឋី​ដែល​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​វិញ​ភាគច្រើន​កាន់តែ​មាន​ទម្លាប់​ទទួលទាន​អាហារ​ចម្លែក​ៗ​ជាងគេ​ទៅ​ទៀត ។ ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​ធំ​ៗ​ដែល​ទម្លាប់​ទទួលទាន​អាហារ​ចម្លែក​ៗ៖ ១. លោក…

មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​រហូត​ដល់​ចាយ​ម្នាក់ឯង​មិន​អស់​ក៏​មិន​ប្រាកដ​ថា ពួក​គេ​មិន​ចេះ​ទទួលទាន​អាហារ​ដូច​មនុស្ស​ទូទៅ ឬ​អាហារ​ដែល​បង្ក​ឲ្យ​ខូចសុខភាព​នោះ​ដែរ ។ មហាសេដ្ឋី​ដែល​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​វិញ​ភាគច្រើន​កាន់តែ​មាន​ទម្លាប់​ទទួលទាន​អាហារ​ចម្លែក​ៗ​ជាងគេ​ទៅ​ទៀត ។ ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​ធំ​ៗ​ដែល​ទម្លាប់​ទទួលទាន​អាហារ​ចម្លែក​ៗ៖

១. លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos)៖
នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​រូប​នេះ​បាន​និយាយ​ថា​លោក​តែងតែ​ចៀសវាង​កិច្ចប្រជុំ​ដែល​នៅ​ព្រឹក​ព្រលឹម​ព្រោះ​លោក​ត្រូវការ​ពេលវេលា​ដើម្បី​ទទួលទាន​អាហារ​ពេល​ព្រឹក​តាម​សម្រួល ។​ប៉ុន្តែ​លោក​ក៏​មាន​ទម្លាប់​ទទួលទាន​អាហារ​ចម្លែក​ៗ​ដទៃ​សម្រាប់​អាហារ​ពេល​ព្រឹក​ដែរ​ដូច​ជា​មាន​ពេល​មួយ​ដែល​លោក​កុម្ម៉ង់​មឹក​ដ៏​ធំ​សម្រាប់​ទទួលទាន​ពេល​ព្រឹក​ជាដើម ។

២. លោក ម៉ាក ឃ្យូ​បេន (Mark Cuban)៖
វិនិយោគិន​ខាងលើ​បាន​និយាយ​កាលពី​ឆ្នាំ ២០១៤ ថា អាហារ​ពេល​ព្រឹក​របស់​លោក​មាន​តែ​កាហ្វេ​មួយ​កែវ និង​នំ​ពីរ​ដុំ​ប៉ុណ្ណោះ​មក​ពី Alyssa’s Cookies ។ នំ​ទាំងនេះ​មាន​ជីវជាតិ​ប្រូតេអ៊ីន និង​ជាតិ​ស​សៃ​ខ្ពស់ ។ លោក​ចូល​ចិត្ត​នំ​ទាំងនេះ​ណាស់​រហូត​ដល់​លោក​ជួយ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ឲ្យ​អ្នក​ធ្វើ​នំ​នេះ​ដើម្បី​លោក​អាច​វិនិយោគ​លើ​ក្រុមហ៊ុន​នេះ​បាន ។

៣. លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ៖
មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ ធ្លាប់​មាន​ទម្លាប់​ទទួលទាន​ភេសជ្ជៈ Diet Coke ប្រមាណ​ពី ៣ ទៅ ៤​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​លោក​ឡើង​ទម្ងន់​ដល់​ទៅ ១៦​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ។ បើ​យោង​ទៅ​តាម​ភរិយា​របស់​លោក​វិញ​លោក ហ្គេ​ត​ស៍ ពេល​ខ្លះ​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​ទាំងស្រុង ។ ប៉ុន្តែ​លោក​ពិតជា​ចូល​ចិត្ត​ប៊ឺ​ហ្គឺ​ណាស់ ហើយ​ប្រសិនបើ​មាន​នរណា​ចូលរួម​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក​ហើយ ពួក​គេ​នឹង​ត្រូវ​កុម្ម៉ង់​ដូច​លោក​ដែរ​មិន​ថា​ពួក​គេ​ជា​នរណា​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ