អានុភាពនៃសេចក្តីល្អ
បុណ្យមានអានុភាពអាចកម្ចាត់នូវអំពើបាបអកុសលបាន ថែមទាំងមានអំណាចធំធេងណាស់អាចកម្ចាត់បង់នូវសត្រូវក្នុងខ្លួនគឺកិលេសដែលជាមេនាំទុក្ខធំឱ្យអន្តរធានទៅហោង ហើយធ្វើឲ្យអ្នកមានគុណធម៌រស់នៅដ៏សុខសាន្តក្នុងជីវិត ដែលជាផលឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែកស្រស់ៗមិនចាំបាច់រង់ចាំជាតិក្រោយទេ។ រីឯអ្នកដទៃដែលចូលមកសេពគប់ក៏បានសុខត្រជាក់ស្រួលក្រោមម្លប់នៃគុណធម៌នេះផងដែរ ។ អំពើល្អជាសសរគ្រឹះដ៏រឹងមាំ ឋិតថេរយូរអង្វែងគ្មានទីបំផុត និងមិនចាំបាច់ប្រជែងដណ្តើមពីអ្នកដទៃទេ ហើយក៏មិនមានភ័យពីអ្នកណាមកដណ្តើមយកទៅដែរ…
ចែករំលែកព័តមាននេះ