ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​ទីតាំង​កាត់​.​ត និង​ដំឡើង​រថយន្ត​​ខុស​បច្ចេកទេស នៅ​ស្រុក​មុខ​កំពូល

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​ទីតាំង​កាត់​.​ត និង​ដំឡើងរថយន្ត​ខុស​បច្ចេកទេស​អត់​ច្បាប់​មួយ​កន្លែង ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រថយន្ត​សេរី​ទំនើប​ចំនួន​៣​គ្រឿង​ផង​ដែរ ។ ការ​ចុះ​បង្ក្រាប​នេះ​​ប្រព្រឹត្តិ​ទៅ​នៅ​ម៉ោង​១០​និង​៤០​នាទី ថ្ងៃ​ទី​២៦ ខែវិច្ឆិកា…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​ទីតាំង​កាត់​.​ត និង​ដំឡើងរថយន្ត​ខុស​បច្ចេកទេស​អត់​ច្បាប់​មួយ​កន្លែង ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រថយន្ត​សេរី​ទំនើប​ចំនួន​៣​គ្រឿង​ផង​ដែរ ។ ការ​ចុះ​បង្ក្រាប​នេះ​​ប្រព្រឹត្តិ​ទៅ​នៅ​ម៉ោង​១០​និង​៤០​នាទី ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ជ្រៅ ឃុំរ​ការ​កោង​ទី​២ ស្រុក​មុខ​កំពូល ខេត្តកណ្ដាល​។

ហើយ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ គឺ​មានការ​ចូលរួម​សម្របសម្រួល​នីតិវិធី​របស់​លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កណ្ដាល សហការ​ជាមួយ កម្លាំង​សាខា​គយ និង​រដ្ឋាករ​ខេត្ដកណ្ដាល និង​កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​មុខកំពូល ដោយ​បាន​ចុះ​មក​ដល់ទី​តាំង​កែ​ច្នៃ​ដំឡើងរថយន្ត​គ្មាន​ពន្ធ គ្មាន​ច្បាប់​អនុ​ញ្ញាត ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៅ ឃុំរ​ការ​កោង​ទី​២ ស្រុក​មុខកំពូល​។

បើ​តាម​សមត្ថកិច្ច​បាន​អះអាង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​កាត់​.​ត និង​ដំឡើងរថយន្ត​នេះ សមត្ថកិច្ច​បាន​វត្ថុ​តាង​ដកហូត រថយន្ត​ទំនើប​ចំនួន​៣​គ្រឿង​ផង​ដែរ ។

ចំពោះ​វត្ថុ​តាង​រថយន្ត​ទាំង​៣​គ្រឿង​នេះ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង សម្រេច​ឲ្យ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​សាខា​គយ និង​រដ្ឋាករ​ខេត្តកណ្ដាល ដើម្បី​អនុវត្ត​តាម​នីតិវិធី ចំណែក​ទីតាំង​ខាងលើ ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ