ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​ត្លែរមិនលើកលែងសូម្បីតែម្តាយ និងកូនក្មេងតូចៗ

4 ឆ្នាំ មុន

ពេល​នោះ​ហ៊ី​ត្លែរ​បាន​ទៅ​ទស្សនា​ទី​ក្រុងប៉ារីស ទៅ​ឈរ​អស់​ជាង​មួយ​ម៉ោង​សម្លឹង​មើលផ្នូរ​របស់​ណា​ប៉ូ​លេ​អុង​ដោយ​ស្ងៀមស្ងាត់ ។ ហ៊ី​ត្លែរ​ក៏​ដូច​ណា​ប៉ូ​លេ​អុង​បូ​ណា​ប៉ា​រត៍​បាន​ឡើងធ្វើ​ជា​ម្ចាស់​លើ​អឺរ៉ុប​ដូច​គ្នា ក៏​ប៉ុន្តែ​កងទ័ព​អា​ល្លឺ​ម៉​ង់​មិន​ដូច​កងទ័ព​ណា​ប៉ូ​លេ​អុង​ទេ កងទ័ព​អា​ល្លឺ​ម៉​ង់​មិន​បាន​ពាំនាំ​មក​ជាមួយ​នូវ​សេចក្តី​ស​ង្ឈឹ​ម​ត្រចះត្រចង់​ស្តី​ពី​សេរីភាព សមភាព និង​ជីវភាព​រស់នៅ​ប្រសើរ​ជាង​មុខ​ដូច​ណា​ប៉ូ​លេ​អុង​ទេ ។ កងទ័ព​អា​ល្លឺ​ម៉​ង់​បែរជា​យល់​ថា…

ពេល​នោះ​ហ៊ី​ត្លែរ​បាន​ទៅ​ទស្សនា​ទី​ក្រុងប៉ារីស ទៅ​ឈរ​អស់​ជាង​មួយ​ម៉ោង​សម្លឹង​មើលផ្នូរ​របស់​ណា​ប៉ូ​លេ​អុង​ដោយ​ស្ងៀមស្ងាត់ ។ ហ៊ី​ត្លែរ​ក៏​ដូច​ណា​ប៉ូ​លេ​អុង​បូ​ណា​ប៉ា​រត៍​បាន​ឡើងធ្វើ​ជា​ម្ចាស់​លើ​អឺរ៉ុប​ដូច​គ្នា ក៏​ប៉ុន្តែ​កងទ័ព​អា​ល្លឺ​ម៉​ង់​មិន​ដូច​កងទ័ព​ណា​ប៉ូ​លេ​អុង​ទេ កងទ័ព​អា​ល្លឺ​ម៉​ង់​មិន​បាន​ពាំនាំ​មក​ជាមួយ​នូវ​សេចក្តី​ស​ង្ឈឹ​ម​ត្រចះត្រចង់​ស្តី​ពី​សេរីភាព សមភាព និង​ជីវភាព​រស់នៅ​ប្រសើរ​ជាង​មុខ​ដូច​ណា​ប៉ូ​លេ​អុង​ទេ ។ កងទ័ព​អា​ល្លឺ​ម៉​ង់​បែរជា​យល់​ថា ឥឡូវ​ដល់​ពេល​ហើយ​ដែល “​ក្រុម​មនុស្ស​មហិមា​អា​ល្លឺ​ម៉​ង់​”​ត្រូវ​ចាប់ផ្តើម​កំទេច “​ពួក​ពូជ សាសន៍​ខ្សោយ​” ។

ហ៊ី​ត្លែរមិនលើកលែងសូម្បីតែម្តាយ និងកូនក្មេងតូចៗ

ថ្ងៃ​ទី​២២ ​មិថុនា​ ឆ្នាំ​១៩១៤​ កងទ័ព​អា​ល្លឺ​ម៉​ង់​បាន​វ៉ៃ​លុក​ចូល​ប្រទេស​រុ​ស្ស៊ី​ដោយ​ធ្វើ​ឲ្យ​ធ្វើ​អ្នក​កាន់​អំណាច​ផ្តាច់​ការ​រុ​ស្ស៊ី​ឈ្មោះ​ស្តា​លី​ន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ព្រោះ​ស្តា​លី​ន​បានយល់ព្រម​បង្កើត​សម្ព័ន្ធភាព​ជាមួយ​ហ៊ី​ត្លែរ​រួច​ហើយ ។ ក្នុង​សារ​មួយ​ផ្ញើរ​ទៅ​កាន់​កងទ័ព​អា​ល្លឺម៉​ង់​ហ៊ី​ត្លែរ​បាន​ប្រកាស​ថា​ពេល​នេះ​កងទ័ព​អា​ល្លឺ​ម៉​ង់​កំពុង​វ៉ៃ​កំទេច​ផ្តាច់ព្រ័ត្រ “​ពូជសាសន៍ ជ្វី​ហ្វ​បុល​សេ​វិក ដែល​ជា​ពួក​មនុស្ស​ទន់ខ្សោយ​” ។ ហ៊ី​ត្លែរ​បញ្ជា​ទៅ​មេបញ្ជាការ​កងទ័ព​អា​ល្លឺ ម៉​ង់​អោយ “​ប្រើ​ធម៌​ក្តៅ​”​ជា​និច្ច ។ ម្យ៉ាងទៀត​នៅ​លើ​ទឹកដី​ដែល​គាត់​កាន់កាប់ ហ៊ី​ត្លែ​រតែងបញ្ជា​ឲ្យ​ធ្វើ​“​ការ​ដោះស្រាយ​បង្ហើយ​”​ចំពោះ​បញ្ហា​ជនជាតិ​ជ្វី​ហ្វ​ជា​និច្ច​។​ជនជាតិ​ជ្វី​ហ្វ​ទាំងអស់​ត្រូវ​កំទេច​ចោល​ដោយ​គ្មាន​ត្រា​ប្រណី​ឡើយ ។

ជាដំបូង​ហ៊ី​ត្លែរ​បាន​ប្រគល់​ភារកិច្ច​នេះ​អោយ​ក្រុម​ចល័ត​មួយ​ឈ្មោះ “​អី​សាត គ្រូ​ប៉េ​ន​” ។ ពេល​ចូល​ភូមិ​ណាមួយ​ហើយ ក្រុម ចល័ត​នេះ​តែង​បាន​ប្រមូល​ជនជាតិ​ជ្វី​ហ្វ​ទាំងអស់​រាប់ទាំង​ស្ត្រី និង​កុមារ​ផង​ឲ្យ​ទៅ​ផ្តុំ​គ្នា​នៅ​ជិត​រណ្តៅ​មួយ​យ៉ាង​ធំ ។ បន្ទាប់​ពួក​គេ​ក៏​យក​កាំភ្លើងយន្ត​បាញ់​រះ​​ចោល​ទាំងអស់ ។ អ្នក​មិន​ទាន់បាត់បង់ជីវិត​ក៏​ត្រូវ​គេ​បង្ហើយ​នឹង​ប៉ែល​(​ដើម្បី​កុំអោយ​ខាត​គ្រាប់​) ឬ​ក៏​កប់​ទាំង​រស់​តែ​ម្តង ។

ហ៊ី​ត្លែរ​យល់​ឃើញ​ថា​ការ​ធ្វើ​របៀប​នេះ​វា​យឺត​ពេក ក៏​បញ្ជា​ឲ្យ​សង់​ជំរំ​ប្រមូលផ្តុំ​ចំនួន ជាង​៣០​កន្លែង គឺជា​ជំរំ​មរណៈ​ដែល​មាននៅ​ពាសពេញ​ទី្វ​ប​អឺរ៉ុប ។ ហ៊ី​ត្លែរ​បាន​បញ្ជា​អោយ​ចាប់អ្នក​រង​គ្រោះ​ពី​គ្រប់​ទិស​ទី​នៅ​អឺរ៉ុប​យក​ញាត់​ចូល​ក្នុង​ទូរ​រថភ្លើង​សំរាប់​ដឹក​សត្វ ឬ​អីវ៉ាន់​ហើយ​ដឹក​យក​មក​ជំរំ​មរណៈ ។
នៅ​ជំរំ​ដា​សូ ជំរំ​ត្រេ​បាំង​កា ជំរំ​បែ​ហ្កិ​ន បែន​សិន ជំរំ​ហ៊ូ​ឆិ​ន​វ៉​លហើយ និង​ជំរំ​ដែលកាន់តែខ្លាំង
ជាងគេ ​គឺ​អូស​ស្វី​ត គេ​មិន​អោយ​អាហារ និង​ទឹក​ផឹក​ឡើយ ​។​

មុន​នេះ​ពេល​គេ​ដឹក​ជនជាតិ​ជ្វី​ហ្វ មក​ជំរំ​ប្រមូលផ្តុំ​ម្តង​ៗ ពួក​គេ​តែង​ត្រូវ​បាន​វាយដំ​ធ្វើ​ទារុណកម្ម ឬ​ចោល​ និង​ដុំ​ថ្ម​រួច ហើយ​ទើបបាត់បង់ជីវិត ។ ពួក​ឆ្មាំ​យាម​ជំរំ​ពេល​ខ្លះ​បាន​ចាប់​អ្នក​ជាប់គុក​ចងដៃ​ព្យួរ​ផុត​ពី​ដី ហើយវាយ ​និង​ដំបង​រហូត​ដល់​បាត់បង់ជីវិត ។ ដើម្បី​ឲ្យបាត់បង់ជីវិត​បាន​លឿន ហ៊ី​ត្លែរ​បាន​សុំ​អោយ​ពួក​ឧស្សាហករ​អា​ល្លឺ​ម៉​ង់​បង្កើតបន្ទប់​សំរាប់​ប្រើ​ថ្នាំពុល ដែល​ក្នុង​បន្ទប់​មួយ​ៗ​គេ​អាចកាត់​អ្នកទោស​ចំនួន​២០០០​នាក់រួម​គ្នា​តែ​ម្តង ។ ពួក​ឧស្សាហករ​បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ដេញថ្លៃ​សង់​បន្ទប់​ផ្សែង​ពុលនេះ ។ ឡ​ធំ​ៗ​ត្រូវ​បាន​សង់​ឡើង​សំរាប់​ដុត​ខ្មោច​អោយ​បាន​ច្រើន ​និង​ឆាប់​អស់ ។

ហ៊ី​ត្លែរនិយាយ​ថា មិន​ត្រូវ​អោយ​អ្នកទោសបាត់បង់ជីវិត​តាម​របៀប​ងាយ​ៗ​ទេ គឺ​ត្រូវ​បាត់បង់​ដោយ​វេទនា ។ ហ៊ី​ត្លែរ​បញ្ជា​អោយ​យក​កំបោរ​ស​ទៅ​បាច​តាម​ទូរថភ្លើង​ដែល​ដឹក​អ្នកទោស ដើម្បី​ធ្វើ​អោយ
រលាក​ស្បែក​សុស​ខ្លួន​សិន​មុន​នឹង​យក​ទៅ​ធ្វើឲ្យបាត់បង់ជីវិត ។ រឿងនេះនឹងមានការផ្សាយជូនបន្តទៀត ៕

បញ្ជាក់ ៖ នេះវគ្គទី១ អាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំ​ដ៏​មហា​វិនាសកម្ម​ក្នុង​ពិភពលោក ពលោក

វគ្គទី២ ហ៊ី​ត្លែរ​ប្រឈម​នឹង​ជីវិត​យុវវ័យ​ដ៏​វេទនា

វគ្គទី៣ ហ៊ីត្លែរ​ប្រកាន់​យក​ស្ទីល​ដឹកនាំ​ដែកថែប

វគ្គទី៤ ឱកាស​នាំ​អោយ​ហ៊ី​ត្លែរ​ក្លាយជា​មេដឹកនាំ​អា​ល្លឺ​ម៉​ង់

វគ្គទី៥ ហ៊ី​ត្លែរ​លេង​សន្លឹក​បៀរ​វិបត្តិ​សេដ្ឋកិច្ច​ដើម្បី​អំណាច

វគ្គទី៦ ហ៊ី​ត្លែរ​ចាប់ផ្តើម​ក្លាយជា​មេ​ដឹក​នាម​ផ្តាច់​ការ

វគ្គទី៧ ហ៊ី​ត្លែរ​ចាប់ផ្តើម​ផែនការ​ឈ្លានពាន​អឺរ៉ុប

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ