ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ទម្លាក់​ថវិកា​ជាង​៣​ម៉ឺន​ដុល្លារ ដល់​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​ក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ឱកាស​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន​រាជរដ្ឋាភិបាល​បាន​សម្រេច​ទម្លាក់​កញ្ចប់​ថវិកាប្រមាណ​ជាង​៣​ម៉ឺន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ដល់​ជាង​៧​ម៉ឺន​ដុល្លារ ទៅ​ដល់​ឃុំ​-​សង្កាត់ ចាប់ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២៣ ។ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ឱកាស​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន​រាជរដ្ឋាភិបាល​បាន​សម្រេច​ទម្លាក់​កញ្ចប់​ថវិកាប្រមាណ​ជាង​៣​ម៉ឺន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ដល់​ជាង​៧​ម៉ឺន​ដុល្លារ ទៅ​ដល់​ឃុំ​-​សង្កាត់ ចាប់ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២៣ ។

លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ ដឹង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ថា នៅ​ក្នុង​សេចក្តីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១០​រាជរដ្ឋាភិបាល​សម្រេច​ទម្លាក់​ថវិកាជាតិ​ដល់​ថ្នាក់រដ្ឋបាល​រាជធានី​-​ខេត្ត និង​ថ្នាក់​រដ្ឋបាល​ឃុំ​-​សង្កាត់​នីមួយ​ៗ​នឹង​កើនឡើង​២​ដង ដោយនៅ ឆ្នាំ​២០២០​ពី​ប្រមាណ​១.០៤២​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​៣​ម៉ឺន​៥​ពាន់​ដុល្លា​អា​មេ​រិ​ក ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ ទៅ​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឃុំ​-​សង្កាត់​នីមួយ​ៗ ។

ជាមួយ​គ្នា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ឲ្យ​ដឹង​ថា ចំណូល​ចរន្ត​ថវិកា​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ត្រូវ​បាន​គ្រោង​ចំនួន ២.២៤៣.៧៨​លាន​រៀល មាន​សមាមាត្រ ស្មើនឹង​៨,៨៨% នៃ​ចំណូល​ចរន្ត​ថវិការដ្ឋ ត្រូវជា​១,៨៨%​នៃ​ផលិតផល​ជាតិ​សរុប​(​ផ​.​ស​.​ស​.)​មាន​កំណើន​៦០,៣%​ធៀប​នឹង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩ ក្នុង​នោះ​រួម​មាន ៖ ចំណូល​សារពើពន្ធ​ត្រូវ​បាន​គ្រោង​ចំនួន ២.០៨៦.៣០៨​លាន​រៀល ត្រូវជា​១,៧៥% នៃផ​.​ស​.​ស​. មាន​កំណើន​៥៤,៤%​ធៀប​នឹង​ច្បាប់ថវិកាជាតិ​ឆ្នាំ​២០១៩ ។ ចំណូល​មិនមែន​សារពើពន្ធ​ត្រូវ​បាន​គ្រោង​ចំនួន​១៥៧.៤៧០​លាន​រៀល ត្រូវជា​០,១៣%​នៃ ផ​.​ស​.​ស​. មាន​កំណើន​២២៥,៧%ធៀប​នឹង​ច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៩ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ថា ចំណាយ​ថវិកា​រាជធានី ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ត្រូវ​បាន​គ្រោង​ចំនួន​៣.៣២៩.២៣៦​លាន​រៀល មាន​សមាមាត្រ​ស្មើនឹង​១០,០%​នៃ​ចំណាយ​ថវិការដ្ឋ​សរុប ត្រូវជា​២,៨០%​នៃ ផ​.​ស​.​ស​. មាន​កំណើន​៥១,៤%​ធៀប​នឹង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩ ក្នុង​នោះ ៖ ក​-​ចំណាយ​ចរន្ត​ត្រូវ​បាន​គ្រោង​ចំនួន ២.៨៦៦.៨៨០​លាន​រៀល មាន​សមាមាត្រ​ស្មើនឹង​១៤,៥%​នៃ​ចំណាយ​ចរន្ត​ថវិការដ្ឋ​សរុប ត្រូវជា​២,៤១%​នៃ ផ​.​ស​.​ស​, មាន​កំណើន៥២,៥%​ធៀប​នឹង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩

ការ​កើនឡើង​នេះ មួយ​ផ្នែក​គឺ​បណ្តាល​មក​ពី​មានការ​ដំឡើង​ប្រាក់​បំណាច់​ជូន​ដល់​ជំទប់​ទី​១ ទី​២ ចៅសង្កាត់​រង​ទី​១ ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ព្រមទាំង​មន្ត្រី​ភូមិ ដោយ​ចាប់​អនុវត្ត​ពី​ខែមេសា ឆ្នាំ​២០២០ ។ ដូចនេះ ប្រាក់​បំណាច់​របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ ក៏​ដូច​ជា​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​មន្ត្រី​ភូមិ នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដូច​ខាងក្រោម​៖

+​ក្រុមប្រឹក្សា​រាជធានី ខេត្ត ទទួល​បាន​ប្រាក់​បំណាច់ ៖
-​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត នឹង​ទទួល​បាន​ចំនួន​១ ៤៤០ ០០០​រៀល​រៀល ។
-​ប្រាក់​បំណាច់​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត នឹង​ទទួល​បាន​ចំនួន​១ ១៣៥ ០០០​រៀល​។
+​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ៖
-​ប្រាក់​បំណាច់​ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ នឹង​ទទួល​បាន​ចំនួន​១.១៥៥.០០០​រៀល
-​ប្រាក់​បំណាច់​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក
ខណ្ឌ នឹង​ទទួល​បាន​ចំនួន​៩១០. ០០០​រៀល ។

+​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ៖
-​ប្រាក់​បំណាច់​មេឃុំ ចៅសង្កាត់ នឹង​ទទួល​បាន​ចំនួន​១.១១០.០០០​រៀល ។
-​ប្រាក់​បំណាច់​ជំទប់​ទី​១ ទី​២ ចៅសង្កាត់​រង​ទី​១ ទី​២ នឹង​ត្រូវ​បាន​ដំឡើង​ពី​៨៥០.០០០​រៀល
នៅ​ឆ្នាំ​២០១៩ ដល់​ចំនួន​៨៧០.០០០​រៀល នៅ​ឆ្នាំ​២០២០ ។
-​ប្រាក់​បំណាច់​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់នឹង​ត្រូវ​បាន​ដំឡើង​ពី​៧៤០.០០០​រៀល​នៅ​ឆ្នាំ​២០១៩ ដល់​៧៦០.០០០​រៀល នៅ​ឆ្នាំ​២០២០​។
-​ប្រាក់​បំណាច់​មេ​ភូមិ​នឹង​ត្រូវ​បាន​ដំឡើង​ពី​៤០០.០០០​រៀល នៅ​ឆ្នាំ​២០១៩ ដល់​៤៣០.០០០​រៀល នៅ​ឆ្នាំ​២០២០ ។
-​ប្រាក់​បំណាច់​អនុប្រធាន​ភូមិ នឹង​ត្រូវ​បាន​ដំឡើង​ពី​២៨០.០០០​រៀល នៅ​ឆ្នាំ​២០១៩ ដល់​៣១០.០០០​រៀល នៅ​ឆ្នាំ​២០២០ ។
-​ប្រាក់​បំណាច់​សមាជិក​ភូមិ​នឹង​ត្រូវ​បាន​ដំឡើងពី​២៥០.០០០​រៀល នៅ​ឆ្នាំ​២០១៩ ដល់​២៨០.០០០​រៀល នៅ​ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ