ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​អឺ​រ៉ូ​ធៀប​ជាមួយ​លុយ​ខ្មែរ និង​ដុល្លារ​អា​មេ​រិ​ក​ក៏​ប្រែប្រួល​មិន​ឈប់​ដែរ

4 ឆ្នាំ មុន

ដើម​ស​ប្តា​ហ៍​នេះ​យើង​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​អឺ​រ៉ូ ធៀប​ជាមួយនឹង​ប្រាក់​រៀល​ខ្មែរ និង​ដុល្លារ​អា​មេ​រិ​ក​វិញ​ម្តង​ថា តើ​វា​មាន​កម្រិត​នៃ​អត្រា​ឡើង​ចុះ​យ៉ាងណា​ដែរ ។ សម្រាប់​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា​នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា…

ដើម​ស​ប្តា​ហ៍​នេះ​យើង​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​អឺ​រ៉ូ ធៀប​ជាមួយនឹង​ប្រាក់​រៀល​ខ្មែរ និង​ដុល្លារ​អា​មេ​រិ​ក​វិញ​ម្តង​ថា តើ​វា​មាន​កម្រិត​នៃ​អត្រា​ឡើង​ចុះ​យ៉ាងណា​ដែរ ។ សម្រាប់​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា​នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា ១​អឺ​រ៉ូ​មាន​អត្រា​ទិញ​៤.៤៣០,០៥ រៀល អត្រា​លក់ ៤.៥៣៩,១៨​រៀល ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

កាលពី​ថ្ងៃ​ទី​២៦ គឺ​១​អឺ​រ៉ូ​មាន​អត្រា​ទិញ​៤.៤២៥,៩៨​រៀល អត្រា​លក់ ៤.៥៣៥,១០​រៀល និង​កាលពី​ថ្ងៃ​ទី​២៥ គឺ​១​អឺ​រ៉ូ​មាន​អត្រា​ទិញ ៤.៤២៨,៩៦ រៀល អត្រា​លក់​៤.៥៣៨,០៧​រៀល ។ ដោយឡែក​ហាងឆេង​ប្រាក់​អឺ​រ៉ូ​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក​វិញ គឺ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ​ដែរ ១​អឺ​រ៉ូ​មាន​អត្រា​ទិញ ១,០៨៩០​ដុល្លារ អា​មេ​រិ​ក អត្រា​លក់ ១,១១២០​ដុល្លារ​អា​មេ​រិ​ក ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ១​អឺ​រ៉ូ​មាន​អត្រា​ទិញ ១,០៨៨០ ដុល្លារ អា​មេ​រិ​ក អត្រា​លក់ ១,១១១០ ដុល្លារ អា​មេ​រិ​ក ។

ទន្ទឹម​នេះ​កាលពី​ថ្ងៃ​ទី​២៥ គឺ​១​អឺ​រ៉ូ​មាន​អត្រា​ទិញ ១,០៨៩០ ដុល្លារ​អា​មេ​រិ​ក និង​អត្រា​លក់ ១,១១២០​ដុល្លារ​អា​មេ​រិ​ក ។

តាម​រយៈ​ការ​ឱ្យ​ដឹង​ពី​អត្រា​ខាងលើ​នេះ​បង្ហាញ​ថា ប្រាក់​អឺ​រ៉ូ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ និង​ដុល្លារ​អា​មេ​រិ​ក គឺ​មានការ​ប្រែប្រួល​ឡើង​ចុះ​ស្ទើរតែ​រាល់ថ្ងៃ​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ