ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ៖ រាជរដ្ឋាភិបាល​បើកឱកាស​ដល់​អ្នក​ពិការ​ភាព​យ៉ាងច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី មាន​ព្រះ បន្ធូ​ល​ថា រាជរដ្ឋាភិបាល​បាន​បើកឱកាស​គ្រប់យ៉ាង​ដល់​អ្នក​ពិការ​ភាព រួម​មាន​សេរីភាព​ទទួល​ព័ត៌មាន សិទ្ធិ​ធ្វើ​នយោបាយ​…​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី មាន​ព្រះ បន្ធូ​ល​ថា រាជរដ្ឋាភិបាល​បាន​បើកឱកាស​គ្រប់យ៉ាង​ដល់​អ្នក​ពិការ​ភាព រួម​មាន​សេរីភាព​ទទួល​ព័ត៌មាន សិទ្ធិ​ធ្វើ​នយោបាយ​…​ជាដើម ។ នេះ​បើ​យោង​ព្រះ​សារ​របស់​ព្រះ​អង្គ ។

យោង​តាម​ព្រះ​សារ​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព ២០១៩-២០២៣ និង​ទិវា​ជន​មាន​ពិការ​ភាព កម្ពុជា​លើក​ទី​២១ និង​អន្តរជាតិ​លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​លុប​បំបាត់​ឧបសគ្គ​រារាំង​ជន​មាន​ពិការ​ភាព ដើម្បី​សង្គម​មួយ​ប្រកបដោយ​បរិ​យា​បន្ន ដែល​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​សកម្មភាព​ជន​មាន​ពិការ​ភាព និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ សម្បទា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​ស្ថិត​ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ខ្ញុំព្រះករុណា ខ្ញុំ​សូម​ផ្តាំផ្ញើ​នូវ​ការ​សួរសុខទុក្ខ​ប្រកបដោយ​ក្តី​នឹករលឹក​ស្រឡាញ់​ជាទី​បំផុត​ពី​សំណាក់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល និង​ក្នុង​នាម ខ្ញុំព្រះករុណា ខ្ញុំ​ផ្ទាល់​ជូន​ចំពោះ​បងប្អូន ក្មួយ​ៗ​មាន​ពិការ​ភាព​គ្រប់​រូប និង​គ្រប់​ក្រុម​គ្រួសារ សូម​មាន​សុខភាព​ល្អ សុភមង្គល និង​សូម​ឧទ្ទិស​ទិវា​ជន​មាន​ពិការ​ភាព នា​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ឱ្យ​ស្ថិត​នៅ​ជា​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ជន​មាន​ពិការ​ភាព » ។

ព្រះរាជ​សារ​គូសបញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​ជោ ហ៊ុន សែន ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​បាន​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ជន​មាន​ពិការ​ភាព​មាន​ភាព​ប្រសើរ​ឡើង​តាម​រយៈ​ការ​លើកកម្ពស់​កំណើន​ការងារ​និង​អាជីព​សម​ស្រប​ព្រមទាំង​ការ​ពង្រឹង​ភាព​ជា​ម្ចាស់​ការ​ដោយ​លើកទឹកចិត្ត​ដល់​ជន​មាន​ពិការ​ភាព​មានមុខ​របរ​ផ្ទាល់ខ្លួន សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​សង្គម​សមិទ្ធផល​រយៈពេល​៥​ឆ្នាំ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការ​ភាព ២០១៤-២០១៨ នា​ពេល​កន្លង​មក​បាន​ធ្វើ​ឱ្យ​ជន​មាន​ពិការ​ភាព​ទទួល​បាន​ទាំង​សេវា​សុខភាព ប្រកបដោយ​គុណភាព និង​សមធម៌​ព្រមទាំង​ការ​ស្តារ​លទ្ធភាព ពលកម្ម​កាយ សម្បទា និង​សតិបញ្ញា​បាន​ល្អ​ប្រសើរ​» ។

ព្រះ​អង្គរ​បន្ថែម​មាន​ព្រះ​ព​ន្ធួ​ល​ក្នុង​ព្រះរាជ​សារ​ទៀត​ថា រាជរដ្ឋាភិបាល​បាន​លើកកម្ពស់​ការ​ចូលរួម​របស់​ជន​មាន​ពិការ​ភាព ដើម្បី​សម្តែង​មតិ​ទទួល​ព័ត៌មាន និង​ចូលរួម​ជីវភាព​នយោបាយ​ត្រូវ​បាន​លើកទឹកចិត្ត​ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ និង​អន្តរជាតិ​រួម​ទាំង​ការ​ធានា​បាន​នូវ​សកម្ម​ភា ព​សង្គម វប្បធម៌ សាសនា កីឡា សិល្បៈ ការ​សម្រាក​តម្លៃ ដែល​ធ្វើ​ឱ្យ​ជន​មាន​ពិការ​ភាព​ទទួល​បានការ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​ពី​រាជរដ្ឋាភិបាល ។

សមិទ្ធផល​ធំ​ៗ​ខាងលើ​នេះ​បាន​សបញ្ជាក់​អំពី​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​សំដៅ​បម្រើ​ឱ្យ​បុព្វហេតុ​ដ៏​ថ្លៃថ្លា របស់​ជន​មាន​ពិការ​ភាព​កម្ពុជា ។ ព្រះ​អង្គ​បាន​ព្រះ​បន្ទូល​បញ្ជាក់​ថា​៖«​ខ្ញុំព្រះករុណា ខ្ញុំ​សូម​ធ្វើការ​លើកទឹកចិត្ត​បន្ថែម​ទៀត ដើម្បី​បន្តសកម្មភាព​ដ៏​ល្អ​ប្រពៃ​ថ្លៃថ្លា​នេះ​និង​សូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​បន្ត​ការ​គាំទ្រ​ដល់​សកម្មភាព​នានា​របស់​ជន​មាន​ពិការ​ភាព ដើម្បី​លុប​បំបាត់​ឧបសគ្គ​រារាំង​ឈាន​ទៅ​ពង្រឹង​ភាព​ជា​ម្ចាស់​ការ​ឱ្យ​បាន​រឹង​មាំ ក្នុង​ទិស​ដៅ​សម្រេច​បាន​នូវ​ការ​លើកកម្ពស់ និង​ការពា រ​សិទ្ធិ​របស់​ជន​មាន​ពិការ​ភាព​» ។

ព្រះរាជ​សារ​បន្ថែម​ថា ជា​ថ្មី​ម្តងទៀត​ខ្ញុំព្រះករុណា ខ្ញុំ​សូម​ថ្លែង​ការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្នើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជន​មាន​ពិការ​ភាព និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​តែងតែ​ផ្តល់​សេចក្តី​អាណិត​ស្រឡាញ់​សន្តោស​ប្រណី​ចំពោះ​ជន​មាន​ពិការ​ភាព ដែល​ជួប​ទុក្ខ​លំបាក​នា​ពេល​កន្លង​មក ។ ខ្ញុំព្រះករុណា ខ្ញុំ​សូម​អរគុណ​ចំពោះ​សហគមន៍​ជាតិ និង​អន្តរជាតិ​ដែល​មាន​ទឹកចិត្ត​បា ន​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​ស្មារតី សម្ភារៈ និង​ថវិកា​ដ៏​ច្រើន​ដើម្បី​ជួយ​ឱ្យ​វិស័យ​ពិការ​ភាព ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ