ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិកម្ម​ពង្រីក​កសិកម្ម​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ទ​នប់​ចិត្ត​លើ​ផលិតផល​គ្មាន​ជាតិ​គីមី

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ជំរុញ​ដល់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​សហគមន៍​កសិកម្ម​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង សូម​ពង្រីក​ទីផ្សារ​ផលិតផល​កសិកម្ម​ឲ្យ​មានគុណ​ភាពល្អ មិន​ប៉ះពាល់​សុខភាព​នឹង​ត្រូវ​មាន​ជា​រៀងរាល់ថ្ងៃ…

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ជំរុញ​ដល់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​សហគមន៍​កសិកម្ម​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង សូម​ពង្រីក​ទីផ្សារ​ផលិតផល​កសិកម្ម​ឲ្យ​មានគុណ​ភាពល្អ មិន​ប៉ះពាល់​សុខភាព​នឹង​ត្រូវ​មាន​ជា​រៀងរាល់ថ្ងៃ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ។

មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​វេទិកា​សហគមន៍ កសិកម្ម​ក្រោម​ប្រធានបទ «​យុទ្ធសាស្ត្រ​គាំទ្រ​វិស័យ​កសិកម្ម និង​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​កាន់តែ​ប្រសើរ​ឡើង » ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ការិយាល័យ​អភិវឌ្ឍន៍​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែវិច្ឆិកា ដោយ​មានការ​ចូលរួម​ពី​សហគមន៍​កសិកម្ម​ចំនួន​៤៨ ក្នុង​ខេត្ត និង​មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ទៀត ។

លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏​បាន​សំណូមពរ​ដល់​សហគមន៍​កសិកម្ម​ទាំងអស់​ដែល​បាន​ចូលរួម​នៅ​ថ្ងៃនេះ សូម​បង្ហាញ និង​ផ្លាស់​ប្តូរ​យោបល់​ចែករំលែក​បទ​ពិស​ធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទទួល​បាន​ទិន្នផល​ខ្ពស់​មានគុណ​ភាពល្អ និង​មាន​តម្លៃ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ និង​ត្រូវ​បាន​អតិថិជន​គាំទ្រ​ចូល​ចិត្ត​ទិញ​យក​ទៅ​បរិភោគ ។ ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏​បាន​ស្ងើច​ស​សើរ​ដល់​សហគមន៍ កសិកម្ម​ទាំងអស់​ដែល​បាន​ខិតខំ​ពង្រីក​សហគមន៍​កសិកម្ម​របស់​ខ្លួន ដើម្បី​ឲ្យ​មានគុណ​ភាព សុខភាព ដោយ​ជៀសវាង​ការ​ប្រាស់​ជីគីមី​ជាដើម ។

ក្រៅពី​បន្លែ​ត្រី​សាច់​ដំណាំ​ស្រូវរ​របស់​បងប្អូន​សហគមន៍​ក៏​មិន​ត្រូវ​បាន​ប្រើប្រាស់​ជីគីមី​ផង​ដែរ ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ទំនប់​ចិត្ត និង​មក​ទិញ​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ដែល​ដាក់​លក់​នៅ​ក្នុង​មុខ​ការិយាល័យ​អភិវឌ្ឍន៍​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​នៅ​ទួល​ក្រឡាញ់​យើង​នេះ ។

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​លើក​ឡើង​ថា គោលបំណង​ធំ​ក្នុង​វេទិកា​នេះ គឺ​ទី​១​ចង់​ឲ្យ​សហគមន៍​ប្រឹក្សា​យោបល់​ចែករំលែក​បទ​ពិសោធន៍​ពី​គ្នា​ស្វែងរក​យុទ្ធសាស្ត្រ​ជាមួយ​គ្នា ជា​ពិសេស​ផ្តោត​ទៅ​លើ​ការ​ផលិត​មាន​ដើមទុន​ទាប ដើម្បី​ជួយ​កសិករ​បង្កើន​ប្រាក់​ចំណូល​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ ទី​២ បង្កើន​ការ​យល់​ដឹង​ពី​អត្តភាព​របស់​សហគមន៍​ដោយ​ឲ្យ​សហគមន៍​ដែល​មាន​ស្នាដៃ​ធ្វើ​បទ​បង្ហាញ​អំពី​បទ​ពិសោធន៍​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន ។ ទី​៣ ធ្វើ​យ៉ាងណា​ឲ្យ​ទីផ្សារ​សហគមន៍​កសិកម្ម​នៅ​ក្នុង​ខេត្ត​មានដំណើរ​ការ​ទៅ​យ៉ាង​រលូន មាន​ទំនិញ​លក់​ពេញ​ក្នុង​១​ស​ប្តា​ហ៍​តែ​ម្តង ។

ព្រោះរ​យៈក​ន្ល​មក​នៅ​ក្នុង​១​ស​ប្តា​ហ៍​យើង​មាន​ផលិតផល​លក់​តែ​៣​ថ្ងៃ គឺ​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ តែ​ប៉ុណ្ណោះ ។ ហើយ​ប្រហែលជា​នៅ​ដើមឆ្នាំ​២០២០ យើង និង​អាច​រៀបចំ​ឲ្យ​ផ្សារ​សហគមន៍​នេះ​មាន​ស្តង់ដារ​លក់ដូរ​ត្រឹមត្រូវ មាន​ទូ​ត្រជាក់​សម្រាប់​ដាក់​បន្លែង​ត្រី​សាច់ រក្សា​គុណ​ភា​ឲ្យ​បាន​ល្អ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ