ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់អាន​មនុស្ស​ត្រូវ​ស្គាល់​សាវតារ

4 ឆ្នាំ មុន

មុន​នឹង​រាប់អាន​អ្នក​ណាមួយ​យើង​ត្រូវ​ស្គាល់​សាវតារ​ ស្គាល់ប្រវត្តិមនុស្សនោះ​ផង ហើយ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ចំពោះ​មនុស្ស​ប្រភេទ​ខ្លះ​ដែល​និយាយ​ចាក់បណ្តោយ ចេះ​តែ​ហី​អើ​តាម​ជា​និច្ច ព្រោះ​អ្នក​និយាយ​ចាក់បណ្តោយ​ខ្លះ​គេ​មិន​មានគំនិត​ចង់​ឲ្យ​យើង​ចម្រើន​នោះ​ទេ គេ​មាន​តែ​ត្រេកអរ​នៅ​ពេល​ណា​ដែល​យើង​ធ្លាក់​ដុនដាប រង​ទុក្ខវេទនា ។ បាបមិត្ត​ខ្លះ​គេ​មានចិត្ត​ប្រឡងប្រណាំង​ជាមួយនឹង​យើង​ជា​និច្ច នៅ​ពេល​ដែល​យើង​មាន​លំនឹង…

មុន​នឹង​រាប់អាន​អ្នក​ណាមួយ​យើង​ត្រូវ​ស្គាល់​សាវតារ​ ស្គាល់ប្រវត្តិមនុស្សនោះ​ផង ហើយ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ចំពោះ​មនុស្ស​ប្រភេទ​ខ្លះ​ដែល​និយាយ​ចាក់បណ្តោយ ចេះ​តែ​ហី​អើ​តាម​ជា​និច្ច ព្រោះ​អ្នក​និយាយ​ចាក់បណ្តោយ​ខ្លះ​គេ​មិន​មានគំនិត​ចង់​ឲ្យ​យើង​ចម្រើន​នោះ​ទេ គេ​មាន​តែ​ត្រេកអរ​នៅ​ពេល​ណា​ដែល​យើង​ធ្លាក់​ដុនដាប រង​ទុក្ខវេទនា ។

បាបមិត្ត​ខ្លះ​គេ​មានចិត្ត​ប្រឡងប្រណាំង​ជាមួយនឹង​យើង​ជា​និច្ច នៅ​ពេល​ដែល​យើង​មាន​លំនឹង ឬ​កំពុង​ចម្រើន​ក្នុង​ការងារ​ឬ​មុខរបរ គេ​មិន​ចោល​យើង​ទេ គេ​តែង​ពឹងពាក់​យើង​ឱបដៃឱបជើង​យកចិត្ត​ណាស់ តែ​នៅ​ពេល​ណា​​​​​ដែល​យើង​ចុះ​ខ្សោយ ឬ​មាន​សេចក្តី​ប្រមាទ​ភ្លាំងភ្លាត់​នៅ​ក្នុង​ការងារ​ភ្លាម គេ​ក៏​ជួយ​ច្រាន​យើង​ដោយ​ពាក្យ​សរសើរ ដោយ​សម្តី​បញ្ជោរ​ក្នុង​បំណង​កុំ​ឲ្យ​យើង​មើលឃើញ​នូវ​ការ​ប្រហែសធ្វេស ឬ​កំហុសឆ្គង​របស់​យើង ។

លុះដល់​កំហុស​នោះ​កាន់តែ​ច្រើន កាន់តែ​ធំ​ទៅ​ៗ គេ​ក៏​ដើរ​ខ្សឹប ដើរ​និយាយ​ប្រាប់​អ្នក​ដទៃ​នូវ​អ្វី​ៗ​ដែល​ជា​កំហុស​របស់​យើង ថែម​ទាំង​ប្រឌិត​រឿងអាស្រូវ​មិន​ពិត​ផ្សំ​បញ្ចូល​ថែម​ទៀត​ផង នោះ​គឺ​ដល់​ពេល​ដែល​ធាក់​យើង​ឲ្យ​ខ្ទាត​ចេញ ដើម្បី​គេ​ស៊ីដាច់​កន្លែង​នោះ​តែ​ម្តង ព្រោះ​គេ​ឃ្លាន​ជា​យូរ​មក​ហើយ ។

មិត្ត​ប្រភេទ​នេះ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន ដែល​លោក​ចាត់​ថា​ជា​មិត្ត​ពិត​មាន​ពិស ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ