ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រថយន្ត FORD គ្រប់​រូប​រីករាយ​ជា​មួយ​ដំណើរ​កម្សាន្ត ADVENTURE ដ៏​អស្ចារ្យ​ពី​កម្ពុជា​ទៅ​ប្រទេស​ឡាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​, ថ្ងៃ​ទី​២៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ៖ ម្ចាស់​រថយន្ត FORD គ្រប់​រូប​ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន អ អិ​ម…

ភ្នំពេញ​, ថ្ងៃ​ទី​២៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ៖ ម្ចាស់​រថយន្ត FORD គ្រប់​រូប​ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​កាន់តែ​សប្បាយ​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ឆ្លង​ដែន​ដ៏​អស្ចារ្យ​ឆ្ពោះទៅ​កាន់​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ទីក្រុង​ប៉ាក​សេ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ នៅ​ដើមខែ​ធ្នូ ខាង​មុខ​នេះ ជាមួយនឹង​ក្បួន​ដង្ហែ​រថយន្ត Ford ចំនួន ១៣០ គ្រឿង។

ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ​២០១៩​នេះ រៀបចំ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឧបត្ថម្ភ​កម្មវិធី​ដោយ​ក្រុមហ៊ុន PTT ខេ​ម​បូ​ឌា ដែល​ជា​ប្រេងឥន្ធនៈ​ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា Coca Cola, ធនាគារ KB Daehan Specialized Bank Plc. ហើយ​ក៏​មានការ​ចូលរួម​សហការ​ជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែល​រួម​មាន​៖ Pizza Company, Swensen’s និង Dairy Queen, Philip General Insurance Cambodia, និង ក្រុមហ៊ុន Cooper Tire ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ​២០១៩ ក៏​មានការ​សហការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ឯកទេស​បិទ Sticker ថ្លា​ការពារ​ថ្នាំ​រថយន្ត Sticker City និង​ហាង​នំ​បុ័ង​បាយ័ន ក្នុង​ដំណើរ​កម្សាន្ត Ford Adventure ដ៏​អស្ចារ្យ​លើក​ទី​១៣ នេះ មាន​រយៈពេល ៤​ថ្ងៃ ៣​យប់ គឺ​ចាប់ពី​ថ្ងៃ​ទី ០៦ ដល់​ថ្ងៃ​ទី ០៩ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មាន​អ្នកដំណើរ​ប្រមាណ ៦០០​នាក់ ដែល​អ្នកចូលរួម​នឹង​រីករាយ​ជាមួយ​ទេសភាព​ព្រៃ​ភ្នំ​នៅ​តាម​ដងផ្លូវ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង រួម​ជាមួយនឹង​បទ​ពិសោធន៍​បោះជំរុំ​ដ៏​អស្ចារ្យ​នៅ​លើ​វាលស្មៅ​យ៉ាង​ស្រស់​ត្រកាល​នៃ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកចូលរួម​ទាំងអស់​នឹង​មានឱកាស​ដើរ​ទិញ​ទំនិញ ជា​ច្រើន​សម្បូរ​បែប​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ថែម​ទៀត​ផង។

ដំណើរ​កម្សាន្ត​នេះ បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្នុង​នោះ​កាលពី​ឆ្នាំ ២០០៧ ទៅ​ខេត្តមណ្ឌលគិរី​, ឆ្នាំ​២០០៨ ទៅ​កាន់​ខេត្តរតនគិរី​, ឆ្នាំ​២០០៩ ទៅ​កាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ទៅ​កាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ឆ្នាំ​២០១២ ទៅ​កាន់​ខេត្តមណ្ឌលគិរី ឆ្នាំ​២០១៣ ក៏​បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ​២០១៤ ទៅ​កាន់​ខេត្ត​ត្រា​ត ប្រទេស​ថៃ ឆ្នាំ​២០១៥ ទៅ​កាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ឆ្នាំ​២០១៦ ទៅ​កាន់​ខេត្ត​បុរី​រាម ឆ្នាំ​២០១៧ ទៅ​កាន់​ទីក្រុង​ប៉ា​តា​យ៉ា និង​ឆ្នាំ ២០១៨ ទៅ​កាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ដោយ​មាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្ត​បន្ទាប់ ។

លោក ម៉ៃ​ឃើ ព្រី​ន (Michael Breen) នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច នៃ​ក្រុមហ៊ុន Ford Motor Company បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន Ford Cambodia រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើង ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិជន Ford ទាំងអស់​ដែល​បាន​គាំទ្រ​ក្រុមហ៊ុន Ford និង​ដើម្បី​ឱ្យ​អតិថិជន​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ចុងឆ្នាំ​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ផង​ដែរ ។ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់ និង​រាប់អាន​មនុស្ស​ថ្មី​ៗ​ជា​ច្រើន និង​បាន​ធ្វើការ​ណែនាំ និង​ចែករំលែក​អំពី​បទ​ពិសា​ធន៍​ក្នុង​អាជីវកម្ម​របស់​អ្នក រួម​ជាមួយ​ដំណើរ​កម្សាន្ត​បោះជំរុំ​ដ៏​អស្ចារ្យ ហើយ​សំខាន់​បំផុត​គឺ​ទទួល​បាន​បទ​ពិសោធន៍​បើកបរ​ប្រកបដោយ​ភាព​រីករាយ​ជាមួយ​រថយន្ត Ford» ។

លោក សេង វឹង ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​រថយន្ត Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាល់​បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​ទាំងអស់​ដែល​បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​កម្មវិធី​ដំណើរ​កំសាន្ត FORDAdventure ឆ្នាំ​២០១៩ នេះ ។ លោក​រំពឹង​ថា ដំណើរ​កម្សាន្ត​ឆ្នាំ​នេះ នឹង​កាន់តែ​ធ្វើ​ឱ្យ​អ្នកចូលរួម​រីករាយ កាន់តែ​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ​ថែម​ទៀត ។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ ២០១៩ នេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ក្បួន​រថយន្ត FORD ជាង ១៣០​គ្រឿង ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹកដី​ខេត្តស្ទឹងត្រែង ហើយ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ដែល​ធ្វើ​អោយ​អតិ​ថ​ជន FORD ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​បើកបរ និង​ទស្សនា​តំបន់​ទេសចរណ៍​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​យើង និង​ប្រទេស​ឡាវ​ផង​ដែរ​» ។

លោក Leang Mardi, Senior Credit Manager នៃ​ធនាគារ KB Daehan Specialized Bank បាន​មាន​ប្រសាសន៍​ថា​៖ «​ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំបាទ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់​ដឹកនាំ​ទាំងអស់​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ហ្វ​ដ ដែល​ផ្ដល់​នូវ​ទំនុកចិត្ត និង​ភាព​ជឿជាក់ បាន​បើកឱកាស​អោយ​ធនាគារ KDSB បាន​ធ្វើ​ជា​ដៃគូ​ក្នុង​ការ​ផ្ដល់​កម្ចី​ជូន​គ្រប់​អតិថិជន​ហ្វ​ដ​ទាំងអស់ ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ក្រុមហ៊ុន ធនាគារ KDSB ក៏​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សេវាកម្ម​របស់​ខ្លួន​តាម​រយៈ​ការ​ផ្ដល់​អត្រា​ការ​ប្រាក់​ទាប សេវា​អនុម័ត​ឥណទាន​ឆាប់រហ័ស ឯកសារ​ងាយស្រួល ជា​ពិសេស​នោះ​គឺ​ទទួល​សិក្សា​អតិថិជន​ហ្វ​ដ​គ្រប់ ២៥​ខេត្ត​-​ក្រុង ក្រៅពី​កម្ចី​សម្រាប់​ទិញ​រថយន្ត ធនាគារ​ក៏​មាន​កម្ចី​ទិញ​ផ្ទះ កម្ចី​សម្រាប់​អាជីវកម្ម និង​ពង្រីក​មុខរបរ​ជាមួយ​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង​ផង​ដែរ​» ។

លោក ហួង ស៊ុន​ហ៊ី​ន ប្រធាន​គ្រប់គ្រង​ស្ថានីយ៍ និង​ទីផ្សារ​លក់រាយ នៃ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ PTT Cambodia បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន RMA Cambodia ដែល​ជឿជាក់​លើ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន PTT Cambodia សម្រាប់​កម្មវិធី​ដំណើរ​កម្សាន្ត Ford Adventure 2019 នេះ ។

បច្ចុប្បន្ន ក្រុមហ៊ុន PPT (Cambodia) មាន 74 សាខា​ស្ថានីយ៍​ប្រេងឥន្ធនៈ រួម​ជាមួយនឹង​ហាង​កាហ្វេ Amazon, ហាង​លក់ទំនិញ Jiffy, បញ្ជរ​លក់​អាហារ និង​ភេស្ជជៈ និង​បន្ទប់ទឹក​ស្អាត​ដែល​​មាននៅ​គ្រប់​សា្ថ​នី​យ៍​ប្រេងឥន្ធនៈ PTT ។ យើង​នៅ​តែ​បន្ត​ពង្រីក​សេវាកម្ម និង​ស្ថានីយ៍​របស់​យើង​ឲ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត នៅ​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ឲ្យ​អតិថិជន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​របស់​យើង​» ។

លោកស្រី ឡាវ ស្រី​ដែ​ត​, Country Commercial Director នៃ​ក្រុមហ៊ុន​ភេ​ស្ជៈ​កម្ពុជា Coca Cola បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា មាន​ក្តី​សោមនស្ស​ជា​ខ្លាំង ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ឧបត្ថម្ភ​ធំ​នូវ​ភេសជ្ជៈ​សម្រាប់ កម្មវិធី Ford Adventure 2019 ។ ផលិតផល​របស់​យើង​តែងតែ​ផ្តល់​ជូន​អ្នក​ពិសា​នូវ​ភាព​សប្បាយ​រីករាយ និង​អារម្មណ៍​ស្រស់ស្រាយ​នៅ​គ្រប់​ឱកាស​ជួបជុំ​នានា ហើយ​ពិតជា​សាក​សមឥត​ខ្ចោះ​ក្នុង​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ​នេះ​» ។

លើស​ពី​នេះ​ទៅ​ទៀត លោក សេង វឹង ក៏​បាន​បន្ថែម​ទៀត​ថា ដំណើរ​កម្សាន្ត FORD Adventure មិន​ត្រឹមតែ​ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ទំនាក់ទំនង​គ្នា​ល្អ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អតិ​ជន FORD និង​បុគ្គលិក​របស់​ក្រុមហ៊ុន RMA Cambodia ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ