បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មន្ត្រីចម្រុះបានចុះផ្សព្វផ្សាយណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អាជីវករ និងប្រជាពលរដ្ឋបញ្ឈប់លក់សត្វស្លាប បើឃើញលើកក្រោយ និងចាត់ការតាមច្បាប់ដែលចុះនៅពិនិត្យ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ នៅផ្សារក្នុងក្រុងសិរីសោភ័ណ ។
លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានប្រាប់ថា មន្ត្រីចម្រុះមានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន កម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានចុះពិនិត្យផ្សព្វផ្សាយច្បាប់អប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវករ និងប្រជាពលរដ្ឋដែលលក់សត្វស្លាបល្មើសច្បាប់ ។
លោកបានបញ្ជាក់ថា នៅពេលដែលមន្ត្រីជម្រុះចុះពិនិត្យនៅផ្សារក្នុងក្រុងសិរីសោភ័ណឃើញសត្វស្លាបដែលស្លាប់ហើយបោចរោមដាក់លក់ក្នុងផ្សារមានដូចជា សត្វស្លាបប្រភេទសត្វ កុក ទោម ត្លុំ ចង្រៀលខ្យង ក្អែកទឹក តារ៉ៅ ។
ក្រោយពេលឃើញអាជីវករ និងប្រជាពលរដ្ឋលក់សត្វស្លាបដែលងាប់ហើយ បោចរោមធ្វើដាក់លក់មន្ត្រីចម្រុះបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការបរបាញ់សម្លាប់សត្វលក់បន្តទៀត បើឃើញនៅពេលក្រោយ និងមានវិធានការតាមច្បាប់ ។
លោក ជា ផល្លី បានបញ្ជាក់ថា មន្ត្រីជំនាញ និងពិនិត្យតាមផ្សារ និងកន្លែងដែលសង្ស័យបើស្រាវជ្រាវរកឃើញថា មានជនសង្ស័យណាមួយបរបាញ់សត្វស្លាបមកលក់ល្មើស និងច្បាប់បើរកឃើញ និងចាត់ការតាមច្បាប់ ។ ហើយសំណូមពរដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ការបរបាញ់សត្វបន្តទៀត ត្រូវចូលរួមថែរក្សាសត្វទាំងអស់ ដើម្បីអភិរក្សដូចហ្វូងសត្វស្លាបរាប់ម៉ឺនក្បាល ដែលកំពុងស្នាក់នៅចំការមួយកន្លែងនៅខាងជើងភ្នំបន្ទាយនាង ស្រុកមង្គលបូរី ដែលកំពុងទាក់ទាញភ្ញៀវទៅមើលរាល់ល្ងាច នៅពេលហ្វូងសត្វស្លាបហើរ ចូលទ្រនំគួរឲ្យគយគន់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ