ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីព្រាងច្បាប់​ចំនួន​បី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​បាន​បើក​សម័យប្រជុំ​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​បី​ជា​ឯកច្ឆន្ទ ។ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ ក្រោម អ​ធីប​តី​ភាព…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​បាន​បើក​សម័យប្រជុំ​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​បី​ជា​ឯកច្ឆន្ទ ។ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ ក្រោម អ​ធីប​តី​ភាព សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នឹង​មានការ​ចូលរួម​ពី​សមាជិក រដ្ឋសភា សរុប​ចំនួន​១០៨ រូប នៃ​ចំនួន​សមាជិក​សភា​ទាំងអស់ ។

សម័យប្រជុំ​រដ្ឋសភា​បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៣ គឺ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ ។ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៨ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩​នៃ​ច្បាប់​ស្តី​ពី​សហជីព​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ ដោយ​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ។

ជា​ការ​កត់សម្គាល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០២០ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ទ្រទ្រង់​ដល់​និរន្តរភាព​នៃប្រតិបត្តិ​ការ​របស់​រដ្ឋ និង​ច​លន​ការ​នៃ​ការ​កែទម្រង់​ស៊ីជម្រៅ និង​មុត​ស្រួច ដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្ទៃក្នុង​កម្ពុជា​សំដៅ​ពង្រឹង​ភាព​ជា​ម្ចាស់​ទៅ​ថ្ងៃ​អនាគត ។ សេចក្តីព្រាងច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ទាំង​៤ ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៣០ និង​២០៥០ ។

ថវិកា​ឆ្នាំ​២០២០ បន្ត​ផ្តោត​ការ​យកចិត្ត​ដាក់​លើ​វិស័យ​អាទិភាព​៤ គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក ។ ជាមួយ​គ្នា​នេះ កម្ពុជា​ត្រូវ​បន្ត​ខិតខំ​រក្សា​ឲ្យ​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​បរិ​យា​បន្ន​ក្នុង​អត្រា​ប្រមាណ​ក្នុង​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំ ។ បង្កើត​ឱកាស​រក​ប្រាក់​ចំណូល​ឲ្យ​កាន់​ប្រសើរ​ជាង​មុន ជូន​ពល​រដ្ឋការ​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​សម្រាប់​ស្រទាប់​យុវជន និង​ឆ្លើយ​តប​បាន​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​ចេះ​តែ​កើន​ឡើងជា​លំដាប់​នូវ​សេវា​សាធារណៈ​សំខាន់​ៗ ប្រកបដោយ​គុណភាព​ដូច​ជា សេវា​អប់រំ សុខាភិបាល យុត្តិធម៌ និង​សេវា​មូលដ្ឋាន​ចំ​បាច់​ផ្សេង​ទៀត​រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត របប​សន្តិសុខ​សង្គម ការ​ធានា​សុវត្ថិភាព ចំណូល ពិសេស​សម្រាប់​ប្រជាជន​ងាយ​គ្រោះ និង​ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​រីក​ចម្រើន​រវាង​ទីក្រុង និង​ជនបទ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ