តាមធម្មតាអ្នកណាក៏ត្រូវការសេចក្តីសុខ
សត្វលោកទាំងអស់ទាំងគ្រហស្ថ ទាំងបព្វជិត ទាំងអ្នកមាន ទាំងអ្នកក្រសុទ្ធតែជាអ្នកប្រាថ្នាសេចក្តីសុខដូចៗគ្នា ដោយហោចទៅសូម្បីតែជរា ខ្វិនខ្វង់ ចោរ លួច ឆក់ ប្លន់ក៏ចង់បានសេចក្ដីសុខដែរ…
សត្វលោកទាំងអស់ទាំងគ្រហស្ថ ទាំងបព្វជិត ទាំងអ្នកមាន ទាំងអ្នកក្រសុទ្ធតែជាអ្នកប្រាថ្នាសេចក្តីសុខដូចៗគ្នា ដោយហោចទៅសូម្បីតែជរា ខ្វិនខ្វង់ ចោរ លួច ឆក់ ប្លន់ក៏ចង់បានសេចក្ដីសុខដែរ…
សត្វលោកទាំងអស់ទាំងគ្រហស្ថ ទាំងបព្វជិត ទាំងអ្នកមាន ទាំងអ្នកក្រសុទ្ធតែជាអ្នកប្រាថ្នាសេចក្តីសុខដូចៗគ្នា ដោយហោចទៅសូម្បីតែជរា ខ្វិនខ្វង់ ចោរ លួច ឆក់ ប្លន់ក៏ចង់បានសេចក្ដីសុខដែរ ។
សេចក្ដីសុខមានច្រើនបែបណាស់ តែបើនិយាយដោយបំព្រួញមានត្រឹមតែ៣ប្រការប៉ុណ្ណោះគឺៈ
១-សុខព្រោះការសរសើរបានដល់ការរស់នៅប្រកបដោយគុណតម្លៃទាំងសីលធម៌ សុជីវធម៌ កិត្តិយស សេចក្តីថ្លៃថ្នូរ បូករួមទាំងមុខរបរចិញ្ចឹមជីវិតសុចរិតផងដែរ ។
២-សុខព្រោះមានភោគៈគឺទ្រព្យសម្បត្តិដែលបានមកនោះប្រកបដោយកម្លាំងញើសឈាម ការងារសុចរិតពិតៗ មិនបានទៅកេងប្រវ័ញ្ចអ្នកណាឡើយ ។
៣-សុខព្រោះបាននូវសម្បត្តិសុគតិ ដោយអំណាចនៃការរស់នៅប្រកបដោយជីវិតសីលធម៌ សុវជីវធម៌នេះ ពេលទម្លាយខន្ធទៅ បានទៅបដិសន្ធិក្នុងសុគតិភព។
មនុស្សលោកទាំងឡាយបើចង់បានសុខពិតប្រាកដនោះ គប្បីប្រព្រឹត្តតែអំពើល្អ កុំបៀតបៀនគ្នា កុំឈ្នានីសគ្នា កុំញុះញង់ កុំនិយាយមួលបង្កាច់បង្ខូចកេរ្តិ៍អ្នកដទៃ បើធ្វើបែបនេះបានមែននោះយើងនឹងបាននូវសេចក្ដីសុខពិតប្រាកដមិនខាន ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ