ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក ៖ ចាប់ពី​ថ្ងៃ​២៧ ដល់​៣ ធ្នូ កម្ពុជា​រង​សម្ពាធ​​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ធ្នូ កម្ពុជា​នឹង​សម្ពាធ​ខ្ពស់ បណ្តាល​ឲ្យ​ខេត្ត​មួយ​ចំនួន​ចុះ​ត្រជាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ធ្នូ កម្ពុជា​នឹង​សម្ពាធ​ខ្ពស់ បណ្តាល​ឲ្យ​ខេត្ត​មួយ​ចំនួន​ចុះ​ត្រជាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​នេះ ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ។

តាម​រយៈ​ការ​តាមដាន​ស្ថានភាព​ធាតុអាកាស​ជា​ប្រចាំ​ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​កម្ពុជា​សង្កេត​ឃើញ​ថា ៖ ជ្រលង​សម្ពាធ​ខ្ពស់​បាន​នឹង​កំពុង​គ្របដណ្តប់​លើ​កម្ពុជា ។ ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ធាតុអាកាស​នៅ​កម្ពុជា ៖ ១- ខេត្តឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង រតនគិរី និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី២៩-៣១°C ។

២- ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និង​ខេត្តកោះកុង​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C និង​សីតុណ្ហភាព​អតិបរមាមានពី ៣០ ទៅ៣២ °C ។ ៣- ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយ​រៀង កែប កំពត ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ សីតុណ្ហភាព​អប្បរ​មា មាន​ពី ២៥ -២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣°c ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ