ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​មួយ​គ្រឿង​ដឹក​ចៀម​ជិត​១៥​ពាន់​ក្បាលក្នុង​សមុទ្រ (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​រួ​ម៉ា​នី ៖ កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា ក្រោយ​ចាកចេញ​ដំណើរ​បន្តិច​ឆ្ពោះទៅ​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត នាវា​ឈ្មោះ​QUEEN HIND​ដែល​ដឹក​ចៀម​ជិត​១៥.០០០​ក្បាល បាន​លិច​ក្នុង​សមុទ្រ​ខ្មៅ​ក្នុង​ដែនទឹក​នៃ​ទីក្រុង​កំពង់​ផែ​គូ​ស្តា​ណា​របស់​រូ​ម៉ា​នី​។ ពួក​អ្នក​ជួយ​សង្គ្រោះ បណ្ដា​ភ្នាក់ងារ​តម្រួត​និង​ពួក​អ្នក​មុជទឹក បច្ចុប្បន្ន​កំពុង​តែ​ខិតខំ​ជួយ​ពពួក​សត្វ​ដែល​ជាប់​នៅ​ខាងក្នុង​នាវា​កា​ហ្គោ​នោះ​ដែល​ផ្អៀង​លិច​។…

ប្រទេស​រួ​ម៉ា​នី ៖ កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា ក្រោយ​ចាកចេញ​ដំណើរ​បន្តិច​ឆ្ពោះទៅ​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត នាវា​ឈ្មោះ​QUEEN HIND​ដែល​ដឹក​ចៀម​ជិត​១៥.០០០​ក្បាល បាន​លិច​ក្នុង​សមុទ្រ​ខ្មៅ​ក្នុង​ដែនទឹក​នៃ​ទីក្រុង​កំពង់​ផែ​គូ​ស្តា​ណា​របស់​រូ​ម៉ា​នី​។

ពួក​អ្នក​ជួយ​សង្គ្រោះ បណ្ដា​ភ្នាក់ងារ​តម្រួត​និង​ពួក​អ្នក​មុជទឹក បច្ចុប្បន្ន​កំពុង​តែ​ខិតខំ​ជួយ​ពពួក​សត្វ​ដែល​ជាប់​នៅ​ខាងក្នុង​នាវា​កា​ហ្គោ​នោះ​ដែល​ផ្អៀង​លិច​។ សម្រាប់​ពេល​នេះ​សត្វ​ចៀម​តែ​ប៉ុន្មាន​សិប​ក្បាល​ប៉ុណ្ណោះ​ត្រូវ​បាន​សង្គ្រោះ​ចេញពី​ទឹក​។ សមាជិក​ក្រុម​នាវិក​នៃ​នាវា​នោះ​ដែល​មាន​ជនជាតិ​ស៊ី​រី​២០​នាក់​និង​លី​បង់​ម្នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​បន្ត​ហើយ​គេ​សង្ឃឹមថា បណ្ដា​ចៀម​នៅ​ខាងក្នុង​នាវា​អាច​នៅ​រស់​។

ចំពោះ​មូលហេតុ​នៃ​ការ​លិច​នាវា​កា​ហ្គោ​មាន​បណ្ដោយ​៨៥​ម៉ែត្រ​នោះ សម្រាប់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។ មាន​សេចក្ដីរាយការណ៍​ថា​នាវា​នេះ​ដឹក​លើស​ចំណុះ ហើយ​នាវា​ក៏​អាច​មាន​បញ្ហា​ម៉ា​ស៊ី​ន​ដែរ​ដោយ​វា​ធ្លាប់​មាន​បញ្ហា​នេះ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​។ យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា​ចៀម​ទាំងនេះ​អាច​នាំ​យក​ទៅ​សម្លាប់​យក​សាច់ ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ ETN News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ