ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ថ្នាក់ដឹកនាំ​វិស័យ​ធនាគារ​កម្ពុជា​បង្ហាញ​ការ​យល់​ឃើញ​យ៉ាងណា​ពាក់ព័ន្ធ​រឿង EBA បើសិនជា​ត្រូវ EU ដក​ពី​កម្ពុជា?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​សហភាព​អឺរ៉ុប​ផ្ដល់​ជូន​កម្ពុជា កំពុង​តែ​ប្រឈម​នឹង​បាត់បង់ មតិ​មួយ​ចំនួន​លើក​ឡើង​ថា​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​មួយ​ចំនួន​ទៀត​បាន​បង្ហាញ ពី​សុទិដ្ឋិនិយម​ទៅ​វិញ​ដោយ​បាន​លើក​ឡើង​ថា វា​គ្មាន​ជះ​ឥទ្ធិពល​ឬ​ផល​អាក្រក់​ណាស់ណា​ដល់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​បាន​ទទួលស្គាល់​ថា​វា​នឹង​មាន​ផល​ប៉ះពាល់​ជៀស​មិន​រួច​គ្រាន់តែ​តិច​ឬ​ច្រើន​តែ​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​សហភាព​អឺរ៉ុប​ផ្ដល់​ជូន​កម្ពុជា កំពុង​តែ​ប្រឈម​នឹង​បាត់បង់ មតិ​មួយ​ចំនួន​លើក​ឡើង​ថា​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​មួយ​ចំនួន​ទៀត​បាន​បង្ហាញ ពី​សុទិដ្ឋិនិយម​ទៅ​វិញ​ដោយ​បាន​លើក​ឡើង​ថា វា​គ្មាន​ជះ​ឥទ្ធិពល​ឬ​ផល​អាក្រក់​ណាស់ណា​ដល់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​បាន​ទទួលស្គាល់​ថា​វា​នឹង​មាន​ផល​ប៉ះពាល់​ជៀស​មិន​រួច​គ្រាន់តែ​តិច​ឬ​ច្រើន​តែ​ប៉ុណ្ណោះ ។

​តែ​សម្រាប់​អ្នក​ជួញដូរ​ខាង​វិស័យ​ធនាគារ​នៅ​កម្ពុជា​វិញ​ក៏​ហាក់​បង្ហាញ​ពី​សុ​ទិដ្ឋិ
និយម​ចំពោះ​វិស័យ​ធនាគារ​ទាំងមូល​ផង​ដែរ បើសិនជា​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ ដែល​ហៅ​កាត់​ថា EBA នេះ​ក៏​ដោយ ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី​ប្រធាន​សមាគម​ធនាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ប្រាកដជា​មាន ក៏​ប៉ុន្តែ​ត្រូវ​ដឹង​ថា ការ​ធ្វើ​អាជីវកម្ម​មិន​អាច​នៅ​ពឹងពាក់​លើ​ការ​អនុគ្រោះ​នេះ​យូរអង្វែង​តទៅ​ទៀត គឺ​ត្រូវ​ពឹងពាក់​លើ​កំលាំង​សេដ្ឋកិច្ច​នៃ​ប្រទេស​នោះ ដូច​ជា​ពឹង​លើ​ការ​នាំ​ចេញ​ក៏​ដូច​ជា​ពឹង​ទៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស ។ ​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី បាន​បន្ត​ថា «​អ្វី​ដែល​ត្រូវធ្វើ​បន្ត មិនមែន​នៅ​ព្រួយបារម្ភ​ខ្លាច​បាត់​ការ​អនុគ្រោះ​ពន្ធ​នោះ​ទេ តែ​សហគ្រិន​ក្នុង​ប្រទេស​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព ដោយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​សហគ្រាស​ទាំងអស់ ពិនិត្យ​មើល​ឡើង​វិញ នូវ​ខ្សែ​សង្វា​ក់​ផលិតកម្ម​នៃ​សហគ្រាស​ទាំងអស់​ក្នុងស្រុក ដើម្បី​អោយ​ការ​ចំណាយ​ធ្លាក់​មក​នៅ​តិច​បំផុត » ។

​លោក​បន្ត​ថា ការ​រស់នៅ​ដោយ​ពឹង​លើ​គេ​វា​មិន​ស្រួល​ប៉ុន្មាន​នោះ​ទេ ជាក់ស្ដែង ផល​ដែល​សហគមន៍​បាន​ផ្ដល់​មក​កម្ពុជា លោក​មិន​គិត​ថា​វា​ធំ​ប៉ុន្មាន​នោះ​ទេ ហើយ​បើសិនជា​យើង​នៅ​តែ​ពឹង​លើ​គេ គេ​នឹង​គំរាម​យើង​បាន​គ្រប់ពេល ដូច្នេះ មានការ​បើកចំហរ​ពាណិជ្ជកម្ម​ខាងក្រៅ ហើយ​ពង្រឹង​ផលិតកម្ម​ខាងក្នុង ដើម្បី​រក្សា​ស្ថេ​រ​ភាព​សេដ្ឋកិច្ច ដែល​អាច​ជំរុញ​អោយ​យើង​អាច​រស់នៅ​បាន​ដោយ​ខ្លួន​ហើយ ។ ប៉ុន្តែ​បើ​ក្រលេក​មក​មើល​សហគមន៍ ដែល​កំពុង​ធ្វើ​នីតិ​វិធីដក​ប្រព័ន្ធ​អុ​គ្រោះ​ពន្ធ​ពី​កម្ពុជា វា​ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​កម្ពុជា ។ តួយ៉ាង ការ​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប គឺជា​រឿង​មិន​សម​ហេតុផល ដោយ​គ្រាន់តែ​យក​លេស​ថា ដើម្បី​ទុក​ផលប្រយោជន៍​អោយ​កសិករ​អឺរ៉ុប ។​តាម​ពិត​គឺ​អង្ករ​របស់​កសិករ​អឺរ៉ុប មិន​អាច​ប្រកួតប្រជែង ជាមួយ​អង្ករ​កម្ពុជា​បាន ទើប​គេ​ធ្វើ​ជា​ដាក់​ពន្ធ ដើម្បី​អោយ​អង្ករ​កម្ពុជា​ឡើងថ្លៃ នៅ​ទីផ្សារ​អឺរ៉ុប ។

លោក​បន្ថែម​ថា «​សម្រាប់ EBA ក៏​ដូច​គ្នា គេ​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ជជែក​ដើម្បី​ដក​ការ​អនុគ្រោះ​ពន្ធ ក៏​ប៉ុន្តែ​បើ​ក្រលេក​ទៅ​មើល​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដូច​ជា​ទាន់​មាន​ប្រទេស​ណាមួយ​ល្អ​ប្រសើរ​ជាង​កម្ពុជា​នៅឡើយ​ទេ​» ។​យ៉ាងណា​ក៏​ដោយ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ពេល​ឆាប់​ៗ ដូច្នេះ​អឺរ៉ុប អាច​មក​កម្ពុជា និង​សង្កេត​ដោយ​ផ្ទាល់ ហើយ​ពេល​នោះ ពួក​គាត់​នឹង​យល់​កាន់តែ​ច្បាស់​ពី​កម្ពុជា​» ។ ​លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​សម្រាប់​វិស័យ​ធនាគារ ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០២០​ខាង​មុខ លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ ជាក់ស្ដែង​ធនាគារ​អេ​សី​លី​ដា​ផ្ទាល់ នឹង​កំណត់​ផែនការ​លូតលាស់​របស់​ខ្លួន​ប្រមាណ​ជាង​១២​ភាគ
រយ ។

បើ​តាម​លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា​កុំ​យក EBA មក​គំរាម​កម្ពុជា ហើយ ក៏​សូម​អោយ​បណ្ដា​ស្ថាប័ន​ផ្សព្វផ្សាយ​ទាំងឡាយ​បញ្ឈប់​ការ​និយាយ​ពី​បញ្ហា EBA ។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​កម្ពុជា បាន​ត្រៀមខ្លួន​ហើយ​ក្នុង​ការ​បង់ពន្ធ​ទៅ​ទីផ្សារ​អឺរ៉ុប​បើសិនជា​សហគមន៍​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​អឺរ៉ុប​ជាទី​ផ្សារ​ធំ​ទី​២​របស់​កម្ពុជា​បន្ទាប់​ពី​សហរដ្ឋអាមេរិក ដែល​មាន​ចំណែក​ប្រមាណ​២៤​ភាគរយ​នៃ​ទីផ្សារ​នាំ​ចេញ​សរុប ។ ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ភាគច្រើន ឬ​ស្ទើរតែ​ទាំងអស់ ត្រូវ​នាំ​ចេញ​ដោយ​មិន​មានការ​បង់ពន្ធ​នោះ​ឡើយ ក្រោម​កម្មវិធី អ្វី​គ្រប់យ៉ាង​លើកលែង​អាវុធ ( EBA ) ។ ការ​សិក្សា​នានា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បើសិនជា​អឺរ៉ុប​ដក​ប្រព័ន្ធ EBA នេះ​ពី​កម្ពុជា ក្នុង​មួយ​ឆ្នាំ​កម្ពុជា​ត្រូវ​បង់​ពី​រង្វង់​៦០០​លាន ទៅ​៧០០​លាន​អា​មេ​រិ​កលើ​ទំនិញ​ដែល​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ