ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់់​មេដាយ​ដល់​ឆ្កែ​ ដែល​តាម​ប្រមាញ់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម (វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ឆ្កែ​ឈ្មោះ​កូ​ណា​ន​ប្រហែលជា​ឆ្កែ​ដ៏​ល្បី​ជាងគេ​បំផុត​លើ​ពិភពលោក​ហើយ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​២៥​វិច្ឆិកា​បាន​បង្ហាញ​ក្នុង​សេត​វិមាន​ឆ្កែ​ល្បី​នោះ របស់​កងទ័ព​អា​មេ​រិ​ក​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆ្មក់​មួយ​ដែល​នាំ​ទៅ​ដល់​ការ​តាម​សម្លាប់​បាន ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR AL BAGHDADI​នៅ​ស៊ីរី​។ ប្រធានាធិបតី​អា​មេ​រិ​កដោយ​មាន​វត្តមាន​របស់​ភរិយា​លោកស្រី​មី​ឡា​នី​ញ៉ា​និង​អនុ​ប្រធានាធិបតី…

សហរដ្ឋអាមេរិក ៖ ឆ្កែ​ឈ្មោះ​កូ​ណា​ន​ប្រហែលជា​ឆ្កែ​ដ៏​ល្បី​ជាងគេ​បំផុត​លើ​ពិភពលោក​ហើយ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​២៥​វិច្ឆិកា​បាន​បង្ហាញ​ក្នុង​សេត​វិមាន​ឆ្កែ​ល្បី​នោះ របស់​កងទ័ព​អា​មេ​រិ​ក​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆ្មក់​មួយ​ដែល​នាំ​ទៅ​ដល់​ការ​តាម​សម្លាប់​បាន ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR AL BAGHDADI​នៅ​ស៊ីរី​។

ប្រធានាធិបតី​អា​មេ​រិ​កដោយ​មាន​វត្តមាន​របស់​ភរិយា​លោកស្រី​មី​ឡា​នី​ញ៉ា​និង​អនុ​ប្រធានាធិបតី លោក​MIKE PENCE​គូសបញ្ជាក់​ថា កូ​ណា​ន​បាន​បំពេញការងារ​ដ៏​អស្ចារ្យ​។ នោះ​ជា​ឆ្កែ​ដែល​ពូកែ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ រួសរាយ​និង​មាន​បញ្ញា​ណាស់​។ លោក​បញ្ជាក់​ថា​ឆ្កែ​ប៊ែ​រ​ហ្សេ​ដ៏​ល្បី​នោះ បាន​ទទួល​ការ​បំពាក់​មេដាយ​កិត្តិយស​មួយ​។

នៅ​មុខ​បណ្ដា​អ្នកកាសែត​អនុ​ប្រធានាធិបតី​លោក​MIKE PENCE បាន​សម្ដែង​ភាព​ស្និទ្ធស្នាល​ជាមួយ​ឆ្កែ​នោះ​តែ​លោក​ត្រាំ​មិន​ហាន​នៅ​ជិត​វា​ទេ​។ ក្នុង​គ្រា​ដំបូង​សេត​វិមាន​គូ​បញ្ជាក់​ថា​ឆ្កែ​នោះ​ញី​តែ​ទីបំផុត​បញ្ជាក់​ថា​វា​ជា​ឆ្កែ​ឈ្មោល​ទេ​។ ក្រោយ​ការ​ប្រកាស​ពី​ថ្ងៃ​ទី​២៧​តុលា​ពី​ការ​ស្លាប់​នៅ​ភាគ​ពាយ័ព្យ​ស៊ី​រី របស់​ABOU BAKR AL BAGHDADI​ជា​ជន​តាម​រក​បំផុត​លើ​ពិភពលោក ប្រធានាធិបតី​អា​មេ​រិ​ក បាន​សរសើរ​ការងារ​របស់​ឆ្កែ​ដ៏​អស្ចារ្យ​នោះ​។

រួច​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ លោក​ត្រាំ​ដែល​ពុំ​មាន​ចិញ្ចឹម​ឆ្កែ ផ្ទុយ​ពី​ប្រធានាធិបតី​មុន​ៗ​ជា​ច្រើន​រូប បាន​ធ្វើ​អត្ថាធិប្បាយ​ជា​ច្រើន​ពី​កូ​ណា​ន​។ លោក​រហូត​ដល់​ចេញផ្សាយ​រូបភាព​កាត់ត​ដ៏​ចម្រូងចម្រាស់​មួយ បង្ហាញ​ឆ្កែ​នេះ​កំពុង​តែ​ទ​ទូល​ការ​បំពាក់​មេដាយ​កិត្តិយស ថ្នាក់ខ្ពស់​បំផុត​របស់​យោធា​អា​មេ​រិ​ក​ទៀត​ផង​។

ឆ្កែ​នេះ​ដែល​ធ្លាប់​ចូលរួម​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រមាណ​ជា​៥០​លើក ក្នុង​រយៈពេល​៤​ឆ្នាំ​បាន​តាម​ប្រមាញ់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​រូង​ក្រោម​ដី​មួយ​ដែល​នៅ​ទីនោះ​ជន​នេះ​ទីបំផុត បាន​ចុច​គ្រឿង​ផ្ទុះ​នៅ​ជាប់​ខ្លួន​គេ​ឲ្យ​ផ្ទុះ​សម្លាប់​ខ្លួន​។ ឆ្កែ​កូ​ណា​ន​ពេល​នោះ​រង​របួសធ្ងន់ ដែល​គេ​គិត​ថា​មិន​អាច​ជា​វិញ​ផង តែ​វា​អាច​ជា​សះស្បើយ​វិញ​ដោយ​ឆាប់រហ័ស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភ​ព​វីដេអូ ៖ FOX 10 Phoenix)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ