ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យលេបត្របាក់​ក្នុងបរិវេណឃ្លាំងអស់ខ្ទង់ម៉ឺនដុល្លារ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គី​ភ័យ​បាន​ឆាបឆេះ​នៅ​ក្នុង​បរិវេណ​ឃ្លាំង​ស្តុក​គ្រឿង​បរិក្ខារ​អគ្គិសនី​កម្ពុជា ហើយ​មូលហេតុ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​អា​គុយ​រថយន្ត​ស្ទូច​១​គ្រឿង ទើប​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​នោះ​ទាំងមូល ព្រមទាំង​ឆេះ​រាលដាល​ដល់​ឡាំង​ក្រដាស និង​គ្រឿង​បរិក្ខារ​អគ្គិសនី​នៅ​ក្បែរ​នោះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ទំហំ​នៃ​ការ​ខូចខាត បើ​គិត​ជា​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ។…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គី​ភ័យ​បាន​ឆាបឆេះ​នៅ​ក្នុង​បរិវេណ​ឃ្លាំង​ស្តុក​គ្រឿង​បរិក្ខារ​អគ្គិសនី​កម្ពុជា ហើយ​មូលហេតុ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​អា​គុយ​រថយន្ត​ស្ទូច​១​គ្រឿង ទើប​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​នោះ​ទាំងមូល ព្រមទាំង​ឆេះ​រាលដាល​ដល់​ឡាំង​ក្រដាស និង​គ្រឿង​បរិក្ខារ​អគ្គិសនី​នៅ​ក្បែរ​នោះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ទំហំ​នៃ​ការ​ខូចខាត បើ​គិត​ជា​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ។

អគ្គិភ័យ​បាន​ឆាបឆេះ​តែ​ខាង​នៅ​ក្រៅ​អគារ​ឃ្លាំង​ប៉ុណ្ណោះ ខណៈនោះ​ដោយសារ​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់អគ្គីភ័យ​ជិត​១០​គ្រឿង​បាន​ចុះ​ទៅ​បាញ់​ពន្លត់ កុំ​អី​ភ្លើង​អាច​ឆេះ​ឆ្លង​ចូល​ដល់​ក្នុង​អគា​ឃ្លាំង​ដែល​មាន​ស្តុក​សុទ្ធតែ​គ្រឿង​បរិក្ខារ​អគ្គិសនី​ថ្លៃ​ៗ​និង​សំខាន់​ៗ​ជា​មិន​ខាន​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បរិវេណ​ឃ្លាំង​ស្តុក​គ្រឿង​បរិក្ខា​អគ្គិសនី​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ផ្លូវ​ចូល​ទៅ​កាន់​ទីតាំង​កើតហេតុ​នោះ​ពោរពេញ​ទៅ​ដោយ​ជង្ហុក​តូច​ធំ​ជា​ច្រើន គ្មាន​ការ​ស្ថាបនា ឬ​ឈូស​ឆាយ ដែល​ជា​ហេតុ​បង្ក​ការ​លំបាក​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​បន្ត​ថា រថយន្ត​ស្ទូច​មួយ​គ្រឿង​ដែល​បាន​ឆ្លង​ចរន្ត​ភ្លើង​បង្ក​ការ​ឆាបឆេះ​នោះ​គឺ​ត្រូវ​បាន​ទុក​ចោល​អត់​ប្រើ​យូរ​មក​ហើយ ព្រោះ​មួយ​រយៈពេល​កន្លង​មកនេះ​នៅ​ទីនោះ​គឺ​មិន​មានការ​ស្ទូច​លើកដាក់​អ្វី​ទេ ប្រសិនបើ​លើកដាក់​សម្ភារៈ​គឺ​ភាគច្រើន​ប្រើ​តែ​ប៊ុ​ក​លី​ប​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ នៅ​សុខ​ៗ​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ចេញពី​ផ្នែក​កាប៊ី​ន​រថយន្ត​ស្ទូច​នោះ ដោយសារ​តែ​ឆ្លង​ចរន្ត​ភ្លើង​អា​គុយ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​រាលដាល​ដល់​ឡាំង​ក្រដាស់​និង​គ្រឿង​បរិក្ខារ​អគ្គិសនី​យ៉ាង​ឆាប់រហ័ស ហើយ​ភ្លាម​ៗ​នោះ​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ទីតាំង​កើតហេតុ​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​តូច​ធំ​ជា​ច្រើន​បំពង់​ទៅ​បាញ់​ពន្លត់​ដែរ ប៉ុន្តែ​មិន​រលត់​ឡើយ ។ ផ្ទុយ​ទៅ​វិញ ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​រហូត​មានការ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់អគ្គីភ័យ​ជិត​១០​គ្រឿង​ចេញ​ទៅ​បាញ់​ពន្លត់ ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​នៅ​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ដដែល​នោះ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ទោះបីជា​បែប​ណា នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​ខាង​នេះ​មិន​បាន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ក៏​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ប្រអប់​ជ័រ​សម្រាប់​ដាក់កុង​ទ័​រ​ភ្លើង​រាប់រយ​ប្រអប់ រួម​ជាមួយ​គ្រឿង​បរិក្ខារ​អគ្គិសនី​ជា​ច្រើន​ទៀត ព្រមទាំង​រថយន្ត​ស្ទូច​ធុន​ធំ​១​គ្រឿង​ផង​ដែរ ដែល​គិត​ជា​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ហើយ​សម្ភារៈ​ដែល​ត្រូវ​ភ្លើង​ឆេះ​ទាំង​អស់នេះ​គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​ទីតាំង​ឃ្លាំង​ជាប់​ជញ្ជាំង​ឃ្លាំង តែ​ពុំ​មែន​នៅ​ក្នុង​អគារ​ឃ្លាំង​នោះ​ឡើយ​។​ចំណែក​នៅ​ក្នុង​អគារ​ឃ្លាំង​មាន​សុទ្ធតែ​គ្រឿង​សំខាន់​ៗ និង​មាន​តម្លៃ​ថ្លៃ ប្រសិនបើ​ពន្លត់​ពុំ​ទាន់ ហើយ​ភ្លើង​ឆេះ​រាល​ចូល​ដល់​ក្នុង​អគារ​ឃ្លាំង​ទាំងមូល​វិញ នឹង​មានការ​ខាតបង់​រាប់​លាន​ដុល្លារ​ជា​មិន​ខាន​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ