ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ី​ល ហ្គេ​ត​ស៍ ប្រាប់​ពី​មូលហេតុ​ដែល​លោក​មាន​សុភមង្គល​ជាង​កាលពី​អាយុ​២៥​ឆ្នាំ

4 ឆ្នាំ មុន

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​បាន​ចែករំលែក​ពី​ជីវិត​និង​ទស្សនៈ​របស់​ខ្លួន​លើ​គេហទំព័រ Reddit ដើម្បី​ឆ្លើយ​តប​នឹង​សំណួ​របស់​អ្នកគាំទ្រ​ជា​ច្រើន​រូប…

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​បាន​ចែករំលែក​ពី​ជីវិត​និង​ទស្សនៈ​របស់​ខ្លួន​លើ​គេហទំព័រ Reddit ដើម្បី​ឆ្លើយ​តប​នឹង​សំណួ​របស់​អ្នកគាំទ្រ​ជា​ច្រើន​រូប ។ សំណួរ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជា​ច្រើន​គឺ «​តើ​អ្នក​សប្បាយចិត្ត​ទេ?​» និង «​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត?​»

លោក ហ្គេ​ត​ស៍ បាន​ឆ្លើយ​តប​ថា «​បាទ​! ពេល​ដែល​ខ្ញុំ​នៅ​អាយុ​ខ្ទង់ ៣០​ឆ្នាំ ខ្ញុំ​មិន​ដែល​គិត​ថា​មនុស្ស​អាយុ​ខ្ទង់ ៦០​ឆ្នាំ នៅ​ឆ្លាត​វៃ ឬ​នៅ​រស់នៅ​ដោយ​សប្បាយ​រី​យ​រាយ​ទេ ។ មក​ដល់​ពេល​នេះ​ខ្ញុំ​មាន​ទស្សនៈ​ផ្ទុយ​ទៅ​វិញ ។ បើ​អ្នក​សួរ​សំណួរ​នេះ​ទៅ​ខ្ញុំ​នៅ​រយៈពេល ២០​ឆ្នាំ​ខាង​មុខ ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ភាព​ឆ្លាត​វៃ​របស់​មនុស្ស​ដែល​មាន​អាយុ ៨០​ឆ្នាំ​» ។

លោក​បាន​បន្ត​ថា មាន​អ្នកមួយ​ចំនួន​បាន​និយាយ​ថា ពេល​ដែល​កូន​ៗ​របស់​អ្នក​កំពុង​រស់នៅ​ដោយ​ល្អ វា​គឺ​ពិតជា​ពិសេស​ណាស់ ហើយ​ក្នុង​នាម​ជា​ឪពុក​ម្នាក់ លោក​ក៏​យល់​ស្រប​នឹង​ពាក្យ​សម្តី​នេះ​ដែរ ។ ហើយ​ពេល​ខ្លះ​ទៀត ការ​គោរព​តាម​ការ​ប្តេជ្ញា​របស់​ខ្លួន​ដូច​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ជាង​មុន​ក៏​ធ្វើ​ឲ្យ​អ្នក​រីករាយ​ជាង​មុន​ដែរ ។ ពេល​ដែល​លោក ហ្គេ​ត​ស៍ មាន​អាយុ​ខ្ទង់ ៣០​ឆ្នាំ ពាក្យ​ថា​សប្បាយ​រីករាយ​សម្រាប់​លោក គឺ​កើត​ចេញពី​ទស្សនៈ​ជា​អាជីវករ​មួយ​រូប​ដែល​គ្រាន់តែ​ចង់​ជំរុញ​ដល់​បេស​កម្ម​របស់ Microsoft ឲ្យ​ផ្គត់ផ្គង់​កុំព្យូទ័រ​សម្រាប់​មនុស្ស​គ្រប់​រូប​ប៉ុណ្ណោះ ។

ហើយ​ពេល​ដែល​លោក​បាន​សម្រេច​បេស​កម្មនេះ​ជា​ពិសេស​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ទស្សនៈ​របស់​លោក​ក៏​ចាប់ផ្តើម​ផ្លាស់​ប្តូរ ។ បច្ចុប្បន្ន​នេះ​លោក ហ្គេ​ត​ស៍ ទទួល​បាន​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន​តាម​រយៈ​គោលដៅ​ក្នុង​គ្រួសារ និង​គោលដៅ​ផ្ទាល់ខ្លួន ព្រមទាំង​ការ​ព្យាយាម​សម្រេច​ក្តី​ស្រមៃ​របស់​លោក​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ និង​ការ​អត់ឃ្លាន​ជុំវិញ​ពិភពលោក​តាម​រយៈ​មូលនិធិ Bill & Melinda Gates Foundation ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ