ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាសវីបុកស្គូពីបើក​ឆ្លង​ផ្លូវ​​របួស​ធ្ងន់​២នាក់​មុខ​ផ្សារ​ជម្ពូវ័ន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មនុស្ស​ប្រុស​ ស្រី​២​នាក់​បាន​រង​របួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​កាល​ពី​វេលា​ម៉ោង​២ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២០ ឧសភា ២០១៤ នៅ​លើ​ផ្លូវ​ជាតិ​​លេខ​៤​ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូវ័ន​ ស្ថិត​ក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​វី​ ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BC ៧៥៦៣ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ស្ត្រី​រូប​នេះ​បាន​បើក​ម៉ូតូ​វ៉ា​រថ​យន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិសគ្នា​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ា​ក​ស្គូ​ពី​ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​១AY ៧៩៧៣​ ដែល​កំពុង​បើក​ឆ្លង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​របួស​ធ្ងន់​ទាំង​២​នាក់​តែ​ម្តង​។

ជន​រង​គ្រោះ​បើក​ម៉ូតូ​ស្គូ​ពី​ត្រូវ​គេ​ស្គាល់​ឈ្មោះ​លន់ ឆាយ​ចិត្រា ហៅ​កៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​អង្គ​កែវ ឃុំ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​ ចំណែក​ស្ត្រី​ម្ចាស់​ម៉ូតូស្មាសវី​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ទេ ​​ត្រូវ​គេ​ដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព