ប្រកួត​បើក​ឆាក​ថ្ងៃ​ដំបូង ​ក្រុម​គោព្រៃ​កម្ពុជា​​នាំ​ស្មើ​ 1-1 ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ


ហ្វ៊ី​លី​ពី​ន ៖ ក្រុម​គោព្រៃ​កម្ពុជា ទទួល​បាន​លទ្ធផល​ស្មើ​១-១​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន
ក្នុង​ឱកាស​ប្រកួត​បើក​ឆាក​ថ្ងៃ​ដំបូង​នៃ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​កីឡដ្ឋាន Rizai Memoriai កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​២៥ ខែវិច្ឆិកា ។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១ ក្រុម​គោ ព្រៃ​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​មែនទែន ដោយ​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ហ្វ៊ី​លី​ពី​ន​ជាប់​រហូត តាម​រយៈ​ការ​លេង​បាល់​ខ្លី ព្រមទាំង​មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​ជា​ច្រើន​លើក​ច្រើន​សា​ទៀត​ផង ប៉ុន្តែ​ពុំ​មាន ឱកាស​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​បាន​សម្រេច​ឡើយ ។ លុះ​ឈាន​ចូល​ដល់​នាទី​ទី​៤១​ទើប​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា កែវ សុខ​ផេង ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​បាន​១​គ្រាប់​មុន ។

ចូល​ដល់​តង់​ទី​២ ក្រុម​គោព្រៃ​កម្ពុជា​នៅ​តែ​រក្សា​ការ​លេង​បាន​យ៉ាង​ល្អ ប៉ុន្តែ​មិន​មានឱកាស​លេង​វាយ​សម្រុក​ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ​ទាំងស្រុង​បាន​ល្អ​ដូច​មុន​ទៀត​ឡើយ គឺ​បាន​ត្រឹមតែ​៥០+ ៥០​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត រាល់​ការ​បណ្ដើរ បាល់​ទៅ​ដល់​តំបន់​គ្រោះថ្នាក់ ត្រូវ​បាន​រារាំង​ដោយ​ខ្សែការពារ​របស់​ក្រុម​អាយុ​ក្រោម​២២​ឆ្នាំ​ហ្វ៊ី​លី​ន​ជាប់​រហូត ។

ទោះជា​យ៉ាងណា ក្រុម​គោ ព្រៃ​កម្ពុជា​នៅ​តែ​ព្យាយាម​លេង​យក​អស់ពី​សមត្ថភាព បើ​ទោះជា​មាន​កីឡាករ​មួយ​ចំនួន​មាន​បញ្ហារមួលក្រពើ​ក៏​ដោយ ។ ប៉ុន្តែ​គួ​ឱ្យ​សោកស្ដាយ​ចូល​ដល់​នាទី​ទី​៩០+៣​ក្នុង​ម៉ោង​បន្ថែម ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​តាម​សង​បាន​១​គ្រាប់​ស្មើ​វិញ ។ ចប់​ការ​ប្រកួត ក្រុម​ទាំង​២​បាន​ត្រឹម​ចែក​១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ​។

លោក Goram Milojevic គ្រូបង្វឹក​ហ្វ៊ី​លី​ពី​ន បាន​កោតសរសើរ​កូនក្រុម​របស់​លោក​ដែល​សហការ​គ្នា​លេង​បាន​យ៉ាង​ល្អ ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ។ មិនតែប៉ុណ្ណោះ លោក​គិត​ថា កូនក្រុម​របស់​លោក​សឹងតែ​ឈ្នះ​ការ​ប្រកួត​ទៅ​ហើយ តែ​ទោះជា​យ៉ា​ណា​លោក​ក៏​មានការ​រីក
រាយ​ណាស់​ដែរ​ចំពោះ​លទ្ធផល​នេះ ។

លោក Felix G. Delmas គ្រ​បង្វឹក​ក្រុម​គោព្រៃ​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា ហ្វ៊ី​លី​ពី​ន មាន​កីឡាករ​ដែល​មាន​កាយសម្បទា​ល្អ​ទាំង​កម្ពស់​ទាំង​កម្លាំង ។ ចំណែក​យើង​ក៏​មានឱកាស​រកបាន​គ្រាប់​បាល់​នាំមុខ​ម្ចាស់ផ្ទះ​មែន តែ​គួរ​ឱ្យ​សោកស្ដាយ​ដែល​មិន​អាច​នាំមុខ​រហូត​ដល់​ចប់​។

មិនតែប៉ុណ្ណោះ យើង​មាន​សម្ពាធ​ខ្លាំង​ពី​ក្រុម​ម្ចាស់ផ្ទះ​នៅ​តង់​ទី​២ ដែល​ពួក​គេ​ព្យាយាម​លេង​សម្រុក​​រហូត​ដល់​តាម​រក​គ្រាប់​បាល់​ស្មើ ។ ទោះ ជា​យ៉ាងណា យើង​នៅ​តែ​មាន​សង្ឃឹម​សម្រាប់​ការ​ប្រកួត​បន្ត​នា​ល្ងាច​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ