ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​ជោគជ័យ និង​រក​លុយ​បាន​ច្រើន អ្នក​គួរ​ធ្វើ​ដូច​អ្នកដឹកនាំ​ក្នុង Microsoft

4 ឆ្នាំ មុន

តាំងពី​លោក សា​ធី​យ៉ា ណា​ដេ​ឡា (Satya Nadella) ឡើង​កាន់​តំណែង​ជានា​យក​ប្រតិបត្តិ​របស់ Microsoft មក ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ផ្តោត​ស្មារតី​លើ​ការ​មាន​ទស្សនៈ​អភិវឌ្ឍន៍​ខ្លួន​ជា​និច្ច ។…

តាំងពី​លោក សា​ធី​យ៉ា ណា​ដេ​ឡា (Satya Nadella) ឡើង​កាន់​តំណែង​ជានា​យក​ប្រតិបត្តិ​របស់ Microsoft មក ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ផ្តោត​ស្មារតី​លើ​ការ​មាន​ទស្សនៈ​អភិវឌ្ឍន៍​ខ្លួន​ជា​និច្ច ។ ទស្សនៈ​នេះ​អនុញ្ញាត​ឲ្យ​មនុស្ស​ពេល​ដែល​ជួបនឹង​បញ្ហា​អ្វីមួយ ឬ​ការ​បរាជ័យ​ណាមួយ មើល​វា​ជា​ឱកាស​ក្នុង​ការ​រៀនសូត្រ និង​មិន​ស្តីបន្ទោស​ខ្លួនឯង ។

ជំនឿ​ចិត្ត​របស់​លោក​លើ​ទស្សនៈ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​លោក​ចាប់ផ្តើម​ឲ្យ​អ្នកដឹកនាំ​ទាំងអស់​ក្នុង​ក្រុមហ៊ុន​ហ្វឹកហាត់​ទស្សនៈ​អភិវឌ្ឍន៍​ខ្លួន​តាម​រយៈ​ជំនាញ​សំខាន់​ៗ​បី​គឺ ការ​ធ្វើ​ជា​គំរូ​ដ៏​សកម្ម ការ​ណែនាំ​បុគ្គលិក​ឲ្យ​ធ្វើ​ជា​គំរូ​ដ៏​សកម្ម និង​ការ​បង្ហាញ​ថា​ពួក​គេ​ខ្វល់ខ្វាយ​ពី​បុគ្គលិក និង​ការ​លូតលាស់​របស់​ពួក​គេ ។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់ Personality and Social Psychology Bulletin បាន​ឲ្យ​ដឹង​ថា​យុទ្ធសាស្ត្រ​ដែល​អ្នកដឹកនាំ​ជ្រើសរើស​នឹង​ជះ​ឥទ្ធិពល​លើ​បុគ្គលិក ។ មាន​ន័យ​ថា​ប្រសិនបើ​អ្នកដឹកនាំ​មាន​ទស្សនៈ​អភិវឌ្ឍន៍​ខ្លួន នោះ​បុគ្គលិក​ដទៃ​ក្នុង​ក្រុមហ៊ុន​នឹង​មាន​ទស្សនៈ​នេះ​ដែរ ។ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ទាំង​ក្នុង​ក្រុមហ៊ុន និង​អាជីវកម្ម អ្នក​អាច​ហ្វឹកហាត់​ទស្សនៈ​អភិវឌ្ឍន៍​ខ្លួន​នេះ​បាន​តាម​វិធីសាស្ត្រ​ខាងក្រោម​៖

១. ប្តេជ្ញា​ចង់​រៀន​៖
ប្រសិទ្ធិ​ភាព​នៃ​ការ​រៀនសូត្រ​របស់​បុគ្គលិក​មិន​ត្រឹមតែ​អាស្រ័យ​លើ​អ្វី​ដែល​ត្រូវ​បាន​បង្រៀន​ទេ តែ​វា​ក៏​អាស្រ័យ​លើ​ទស្សនៈ​របស់​បុគ្គលិក​ទៅ​លើ​សារៈសំខាន់​នៃ​អ្វី​ដែល​ត្រូវ​បាន​បង្រៀន​ដែរ ។​ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នកមាន​តួនាទី​បង្កើត​បរិស្ថាន​មួយ​ដែល​ជំរុញ​ការ​រៀនសូត្រ ដែល​មាន​ន័យ​ថា​អ្នក​ត្រូវ​មាន​ភាព​អត់ធ្មត់​ចំពោះ​ការ​រៀន និង​កំហុសឆ្គង​របស់​បុគ្គលិក ។

២. ប្តេជ្ញា​ដើរតួ​ជា​អ្នក​បង្រៀន​ខុស​ៗ​គ្នា​៖
អ្នក​ត្រូវ​ដើរតួ​ជា​ច្រើន​ទៅ​តាម​មនុស្ស​ខុស​ៗ​គ្នា ។ ពេល​ខ្លះ​អ្នក​គួរ​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម ហើយ​ពេល​ខ្លះ​ទៀត​អ្នក​គួរ​ដើរតួ​ជា​កញ្ចក់​ដែល​ជួយ​ឲ្យ​បុគ្គលិក​ឆ្លុះ​បញ្ចាំង​មើលឃើញ​ខ្លួន​កាន់តែ​ច្បាស់​ទៅ​វិញ ។ មាន​ពេល​ខ្លះ​ទៀត​អ្នក​ក៏​គួរ​ធ្វើ​ជា​អ្នក​ចាំ​ជំរុញ​ទឹកចិត្ត ឬ​ជា​អ្នកគាំទ្រ​ដែល​អាច​ដក​ឧបសគ្គ​ដែល​ពួក​គេ​ជួប​ប្រទះ​ចេញ​ជាដើម ។

៣. ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ការ​រៀនសូត្រ​៖
អ្នក​ត្រូវ​ជំរុញ​ឲ្យ​បុគ្គលិក​រៀនសូត្រ​ពី​អតីតកាល ពី​អ្នក​ណែនាំ និង​ពី​បុគ្គលិក​ដទៃ​តាម​រយៈ​ការ​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក ។ អ្នក​ក៏​អាច​ជំរុញ​ឲ្យ​មាន​ទម្លាប់​ចែករំលែក និង​រៀបចំ​ការ​ជួបជុំ​ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​ចែករំលែក​អ្វី​ដែល​ពួក​គេ​បាន​រៀនសូត្រ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ