ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅៗ…បេក្ខ​ជន ១០នាក់​ចុងក្រោយ «ស្ដាប់ចម្រៀង​របស់ខ្ញុំ» ចេញលទ្ធ​ផលផ្លូវការ​ហើយ!

9 ឆ្នាំ មុន

បេក្ខជន​សម្រាំង​១០នាក់​សម្រាប់ឆ្លង​ចូលវគ្គបន្ទាប់​របស់​កម្មវិធី «ស្ដាប់​ចម្រៀង​របស់ខ្ញុំ» បានចេញ​អត្តសញ្ញាណ​ផ្លូវការ​ហើយ។ លទ្ធ​ផល​នេះ បន្ទាប់ពីឆ្លង​កាត់ការ​ពិភាក្សា​ដាក់ពិន្ទុ​យ៉ាងតឹង​តែងក្នុង​ក្រុម​គណៈ​កម្មការ កាលពី​សប្ដាហ៍មុន។ ប្រការ​គួរកត់​សម្គាល់ គឺបេក្ខ​ជន​ម្នាក់រស់នៅ​សហរដ្ឋអាមេរិក​ លោក Jay Chan ក៏បានជាប់​ក្នុងបេក្ខជន បេក្ខនារី សម្រាំង​ចុងក្រោយ​ទាំង​១០នាក់ដែរ។

បេក្ខជន​សម្រាំង​១០នាក់​សម្រាប់ឆ្លង​ចូលវគ្គបន្ទាប់​របស់​កម្មវិធី «ស្ដាប់​ចម្រៀង​របស់ខ្ញុំ» បានចេញ​អត្តសញ្ញាណ​ផ្លូវការ​ហើយ។ លទ្ធ​ផល​នេះ បន្ទាប់ពីឆ្លង​កាត់ការ​ពិភាក្សា​ដាក់ពិន្ទុ​យ៉ាងតឹង​តែងក្នុង​ក្រុម​គណៈ​កម្មការ កាលពី​សប្ដាហ៍មុន។ ប្រការ​គួរកត់​សម្គាល់ គឺបេក្ខ​ជន​ម្នាក់រស់នៅ​សហរដ្ឋអាមេរិក​ លោក Jay Chan ក៏បានជាប់​ក្នុងបេក្ខជន បេក្ខនារី សម្រាំង​ចុងក្រោយ​ទាំង​១០នាក់ដែរ។ ប៉ុន្តែ​គួរឲ្យស្ដាយ​បេក្ខជនរូប​នេះ បានសុំ​ដកខ្លួន​វិញ ដោយយោង​លើមូលហេតុ​ពិបាកលើ​ពេលវេលា​ធ្វើដំណើរ​មកកម្ពុជា។ ដូច្នេះ បេក្ខជន​សម្រាំង​ចុងក្រោយ ដែលត្រូវ​បានជ្រើស​រើសឲ្យឆ្លង​ចូលវគ្គទី២ របស់កម្មវិធីនេះ រួមមាន៖
១.ឈ្មោះ ឈូក សុខា បទចម្រៀង «Don’t Cry»
២.ឈ្មោះ ខាំ ចេន បទចម្រៀង «សង្សារបីថ្ងៃ»
៣.ឈ្មោះ ចិត្ត កញ្ចានា បទចម្រៀង «ភ្លេចខ្លួន»
៤.ឈ្មោះ យឹង យន បទចម្រៀង «សម្រស់ Florida»
៥.ឈ្មោះ អួន បឋម បទចម្រៀង «ស្នេហាស្មោះសរ»
៦.ឈ្មោះ Ms. La In បទចម្រៀង «យុវជន និងការងារសហគមន៍»
៧.ឈ្មោះ សេង សុវណ្ណតារា បទចម្រៀង «ទឹកភ្នែកពណ៌ភ្លៀង»
៨.ឈ្មោះ Leav David បទចម្រៀង «Tiamo»
៩.ឈ្មោះ រុន ស៊ីរ៉ា បទចម្រៀង «ច្រណែនគេដែលមិនមែនជាខ្ញុំ»
១០.ឈ្មោះ សាំង សុខសេរី បទចម្រៀង «ពន្លឺ» ដែលជា​បេក្ខជ​នជំនួស បេក្ខជន​ឈ្មោះ Jay Chan ។

វគ្គ​ទី២ របស់កម្មវិធី «ស្ដាប់ចម្រៀងរបស់ខ្ញុំ» ដែលមាន​និន្នាការបំផុស​ឲ្យមានការ​តែងនិពន្ធបទ​ភ្លេងថ្មីដោយ​ខ្លួន​ឯងនេះ មានរយៈ​ពេល​១ខែ ដោយ​នឹងចាប់​ដំណើរការ​ផ្លូវការឆាប់ៗ​នេះ។ វគ្គនេះ ទាំងបេក្ខជន និងគណៈ​កម្មការ គឺកាន់​តែមមាញឹក​ខ្លាំងដូចគ្នា ក្នុង​សកម្មភាព​ហាត់ច្រៀង និងសម្ដែង​ក្នុងបទចម្រៀង​របស់ខ្លួនខ្លួន​ឯង ហើយគណៈ​កម្មការ គឺអ្នកចាំកែ​តម្រូវ​រាល់ចំណុច​ខ្វះខាត​នានា។

«ស្តាប់ ចម្រៀងរបស់ខ្ញុំ» ផ្តួចផ្តើមគំនិត​ដោយក្រសួង​ព័ត៌មានសំដៅ​រកឲ្យបានអ្នក​និពន្ធបទ ភ្លេងថ្មី​ដោយខ្លួន​ឯង ជាយុវវ័យ និង​ទាញ​អ្នកស្ដាប់ឲ្យមក​ស្ដាប់បទចម្រៀង​ដែលនិពន្ធដោយ​យុវវ័យវិញ។ កម្មវិធីនេះ កើតឡើងក្រោម​ការចុះហត្ថ​លេខា​យោគ​យល់​គ្នារវាង​ភាគីសំខាន់ៗ​៤ គឺក្រសួង​ព័ត៌មាន ក្រុមហ៊ុន Sabay Digital Corporation មជ្ឈមណ្ឌល​តន្ត្រី Madison និង​ក្រុមហ៊ុន TY KEA Co.,Ltd។ «ស្ដាប់ចម្រៀងរបស់ខ្ញុំ» ក៏ទទួលបានការ​ឧបត្ថម្ភពី  Smart ,Coca Cola , Nokia ,Tous Les Jours និង Platinum Cineplex ផងដែរ៕