ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ចាញ់ឆ្នោត ​មូលដ្ឋាន​ចិន​នៅ​តែ​គាំទ្រ​​លោកស្រី​ឡា​ម

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ រដ្ឋាភិបាល​ចិន​អះអាង​នា​ថ្ងៃ​ទី​២៥​វិច្ឆិកា​ថា ខ្លួន​បន្ត​គាំទ្រ​ម៉ឺ​ង​ម៉ាត់​ដល់​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី​ការី​ឡា​ម ទោះបីជា​ពួក​ស្និទ្ធ​ប្រជាធិបតេយ្យ ដណ្ដើម​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​ក្ដី​។ អ្នកនាំពាក្យ​ក្រ​សូ​ង​ការ​បរទេស​ចិន​លោក​GENG SHUANG​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា រដ្ឋា​ភិបាល​កណ្ដាល​ចិន​គាំទ្រ​ពេញទំហឹង…

ក្រុង​ហុងកុង ៖ រដ្ឋាភិបាល​ចិន​អះអាង​នា​ថ្ងៃ​ទី​២៥​វិច្ឆិកា​ថា ខ្លួន​បន្ត​គាំទ្រ​ម៉ឺ​ង​ម៉ាត់​ដល់​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី​ការី​ឡា​ម ទោះបីជា​ពួក​ស្និទ្ធ​ប្រជាធិបតេយ្យ ដណ្ដើម​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​ក្ដី​។

អ្នកនាំពាក្យ​ក្រ​សូ​ង​ការ​បរទេស​ចិន​លោក​GENG SHUANG​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា រដ្ឋា​ភិបាល​កណ្ដាល​ចិន​គាំទ្រ​ពេញទំហឹង ប្រមុខ​ប្រតិបត្តិ លោកស្រី​ការី​ឡា​ម​ជា​ប្រមុខ​តំបន់​រដ្ឋបាល​ពិសេស​ដដែល​។ អ្នកនាំពាក្យ​រូប​នេះ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ពី​បរាជ័យ​ធ្ងន់ធ្ងរ របស់​បណ្ដា​បេក្ខជន​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង ក្នុង​ការ​បោះ​ឆ្នោត​ស្រុក​នេះ ដែល​រៀបចំ​ធ្វើ​ជិត​៦​ខែ​នៃ​បាតុកម្ម​តវ៉ា ដែល​ជួនកាល​ពោរពេញ​ដោយ​ហិង្សា​ក្នុង​អតីត​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​នោះ​ឡើយ​។

លោកស្រី​ឡា​ម​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥​វិច្ឆិកា​ថា រដ្ឋាភិបាល​លោកស្រី​ពិតជា​ចង់​ស្ដាប់​មតិ​របស់​ប្រជាជន ក្រោយ​រដ្ឋាភិបាល​លោកស្រី​ចាញ់ឆ្នោត​ធ្ងន់ធ្ងរ​។ លោកស្រី​ទទួលស្គាល់​ពី​ការ​ច្រ​ឡោះ​ប្រហោង របស់​រដ្ឋាភិបាល​និង​ពី​ការ​មិន​សប្បាយចិត្ត​របស់​អ្នកបោះឆ្នោត​។ អ្នកនាំពាក្យ​ក្រុង​ប៉េ​កាំ​ង​រំឭក​ថា​ចូរ​បញ្ឈប់​អំពើ​ហិង្សា​និង​ស្ដារ​ឡើង​វិញ​ភាព​ស្ងប់ស្ងាត់ ដែល​ជា​ភារកិច្ច​បន្ទាន់​បំផុត​របស់​ហុងកុង​បច្ចុប្បន្ន​។ លោក​អះអាង​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​របស់​ប្រទេស​លោក ប្រឆាំង​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​របស់​មហាអំណាច​បរទេស​ណា​ក៏​ដោយ​។

ក្រឡេក​មក​មើល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​វិញ បើ​តាម​កាសែត​ចិន​GLOBAL TIMES​ថា មហាអំណាច​ធំ​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ទាំងស្រុង​ហើយ​លើ​ដំណាក់កាល​ដំបូង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ប៉ុន្តែ​ការ​ខ្វែង​ទំនាស់​គ្នា​នៅ​តែ​មាន លើ​បញ្ជី​បង់​ពន្ធគយ​ដែល​ត្រូវ​លុប​ចេញ​។ ដោយ​ដកស្រង់​សម្ដី របស់​បណ្ដា​អ្នក​ជំនាញការ​ជិតដិត​នឹង​រដ្ឋាភិបាល​ចិន កាសែត​នោះ​បន្ត​ថា​ក្រុង​ប៉េ​កាំ​ង​នៅ​តែ​ប្ដេជ្ញា​បន្ត​ការ​ចរចា ជាមួយ​ក្រុង​វ៉ា​សិ​ុ​ន​តោន​លើ​ដំណាក់កាល​ទី​២ អាច​រហូត​ដល់​ដំណាក់កាល​ទី​៣​នៃ​កិច្ចព្រមព្រៀង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ