សម្រាប់ប្រិយមិត្តដែលកំពុងទន្ទឹមរង់ចាំទស្សនាភាពយន្តសត្វចម្លែកយក្ស Godzilla វគ្គថ្មីនេះ ឥលូវត្រូវបានចាក់បញ្ចាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នេះតទៅ ហើយនៅគ្រប់រោងភាពយន្តដែលអ្នកចូលចិត្ត។
ភាពយន្តវគ្គថ្មីនេះ មានចំណងជើងពេញថា Godzilla ដែលជាខ្សែភាពយន្តនិយាយពី សត្វចម្លែកយក្សដែលកើតឡើងពីវិទ្យុសកម្មមួយដែលគេហៅថា Godzilla បានចេញមកបំផ្លាញទីក្រុងមួយចំនួនដែលស្ថិតក្នុងប្រទេសផ្សេងគ្នា និងមនុស្សជាច្រើន។ តើសត្វចម្លែកយក្សដែលកើតឡើងពីវិទ្យុសកម្មមួយដែលគេហៅថា Godzilla នោះកាចសាហាវយ៉ាងណានោះ មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នានៅរោងភាពយន្តលំដាប់អន្តរជាតិទាំងពីរដែលលោកអ្នកចូលចិត្ត។
គូសបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំងជាសាធារណៈនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នេះតទៅ។
ចែករំលែកព័តមាននេះ