ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ជុំវិញ​រឿង​ដេញថ្លៃ មានទឹក តែ​អ្នក​ដេញថ្លៃ​រអ៊ូ​ខឹង​គេ​មិន​ឱ្យ​ថ្លៃ​ទឹកតែ​២០០​ដុល្លារ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ គម្រោង​ស្ដារ​ប្រឡាយ និង​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្នុង​ឃុំ​ចំនួន​៤ ដែល​មាន​ទឹកប្រាក់​ជាង ៣០០​លាន​រៀល ត្រូវ​បាន​ដាក់​ឲ្យ​ដេញថ្លៃ​នៅ​សាល​ប្រជុំ​សាលាស្រុក​ក្រូចឆ្មារ នា​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៩​។…

ខេត្ត​ត្បូងឃ្មុំ ៖ គម្រោង​ស្ដារ​ប្រឡាយ និង​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្នុង​ឃុំ​ចំនួន​៤ ដែល​មាន​ទឹកប្រាក់​ជាង ៣០០​លាន​រៀល ត្រូវ​បាន​ដាក់​ឲ្យ​ដេញថ្លៃ​នៅ​សាល​ប្រជុំ​សាលាស្រុក​ក្រូចឆ្មារ នា​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៩​។ ហើយ​ការ​ដេញថ្លៃ​នោះ ត្រូវ​បាន​គេ​សង្ស័យ​មើលឃើញ​ថា មានការ​រៀបចំ​ទុកជា​មុន គឺ​ដេញ​ត្រូវ​ទឹកតែ ព្រោះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ធំ​ដែល​មិន​បាន​ដាក់​សំណើរ ព្រោះ​គេ​សន្យា​អោយ​ថ្លៃ​ទឹកតែ​ម្នាក់​២០០​ដុល្លារ បែរជា​មិន​ឲ្យ​ទៅ​វិញ​។

លោក សយ ទូច អភិបាលស្រុក​ក្រូចឆ្មារ បាន​លើក​ឡើង​ថា គម្រោង​ដេញថ្លៃ​ក្នុង​១​ឃុំ​ៗ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​កន្លង​ទៅ គឺ​មិន​មាន​ទឹកប្រាក់​ច្រើន​នោះ​ទេ គឺ​មាន​ក្នុង​រង្វង់​៦០​លាន​រៀល​ទៅ​ជាង ១០០​លាន​រៀល​តែ​ប៉ុណ្ណោះ​។

លោក​អភិបាលស្រុក​ក្រូចឆ្មារ​បាន​បន្ត​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ មូលនិធិ​សម្រាប់​អភិវឌ្ឍន៍​ក្នុង​មួយ​ឃុំ គឺ​មាន​រហូត​ទៅ​ដល់​ជាង​៧​ម៉ឺន​ដុល្លារ ហើយនឹង​ឆ្នាំ​តទៅ​មុខ​ទៀត ថវិកា​នឹង​កើនឡើង​រហូត​ទៅ​ដល់​១៥​ម៉ឺន​ដុល្លារ​។ ដូច្នេះ​ថវិកា​ដែល​ទទួល​បាន​មក​មាន​ចំនួន​ច្រើន ហើយ​ឃុំ​នឹង​ធ្វើការ​អភិវឌ្ឍ​នៅ​លើ​វិស័យ​ជា​ច្រើន ក្នុង​នោះ​មាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម គម្រោង​ស្ដារ​ប្រឡាយ​ទឹក ទ្វារ​ទឹក​ប្រយោជន៍​ទប់ទឹក សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ ដែល​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ កំពុង​តែ​ជួប​បញ្ហា​កង្វះ​ទឹក​។

ព័ត៌មាន​ពិស្តារ​បន្ត​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព​។ (​កែម​ស្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ