ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​ត្លែរ​ចាប់ផ្តើម​ផែនការ​ឈ្លានពាន​អឺរ៉ុប

4 ឆ្នាំ មុន

មួយ​ផ្នែក​ទៀត ឧស្សាហករ​ធំ​ៗ​ដូច​ជា​ហ្វា​បៀ​ន និង​គ្រុប​ដែល​ជា​អ្នក​ផលិត​គ្រាប់រំសេវ មានការ​ពេញចិត្ត​ខ្លាំង​ក្នុង​ការ​គាំទ្រ​ពួក​ណា​ស៊ី ។ ពេល​នេះ​ឧស្សាហករ​ទាំងនោះ​បាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​តិច ហើយ​ត្រូវ​គេ​ទិញ​គ្រាប់រំសេវ​កាន់តែ​ច្រើន​សម្បើម ព្រោះ​ប្រទេស​អា​ល្លឺ​ម៉​ង់​ខំ​បំពាក់អាវុធ​ឲ្យ​កងទ័ព​វិញ​យ៉ាង​ឆាប់រហ័ស​បំផុត ។ ដើម្បី​ទប់ទល់​នឹង​សភាពការណ៍​ច្របូកច្របល់…

មួយ​ផ្នែក​ទៀត ឧស្សាហករ​ធំ​ៗ​ដូច​ជា​ហ្វា​បៀ​ន និង​គ្រុប​ដែល​ជា​អ្នក​ផលិត​គ្រាប់រំសេវ មានការ​ពេញចិត្ត​ខ្លាំង​ក្នុង​ការ​គាំទ្រ​ពួក​ណា​ស៊ី ។ ពេល​នេះ​ឧស្សាហករ​ទាំងនោះ​បាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​តិច ហើយ​ត្រូវ​គេ​ទិញ​គ្រាប់រំសេវ​កាន់តែ​ច្រើន​សម្បើម ព្រោះ​ប្រទេស​អា​ល្លឺ​ម៉​ង់​ខំ​បំពាក់អាវុធ​ឲ្យ​កងទ័ព​វិញ​យ៉ាង​ឆាប់រហ័ស​បំផុត ។

ដើម្បី​ទប់ទល់​នឹង​សភាពការណ៍​ច្របូកច្របល់ និង​មិន នឹងនរ​របស់​លទ្ធិប្រជាធិបតេយ្យ
(​ជា​របប​មួយ​ដែល​ទាមទារ​អោយ​ប្រជាជន​សំរេចចិត្ត​ដោយ​ខ្លួនឯង​)​ហ៊ី​ត្លែរ បាន​សន្យា​ជាមួយ​ប្រជាជន​អា​ល្លឺ​ម៉​ង់​ថា​នឹង​ធ្វើ​អោយ​មាន​របៀបរៀបរយ​និង​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម របស់​ជាតិ​ជា​ថ្មី ។ ឯ​ប្រជាជន​វិញ​មាន​តែ​ធ្វើ​តាម​ហ៊ី​ត្លែរ​ដឹកនាំ​ប៉ុណ្ណោះ ។ ការ​ពិត​ទៅ​ហ៊ី​ត្លែរបាន​អនុវត្ត​តាម​កិច្ចសន្យា​របស់​ខ្លួន​មួយ​ចំនួន​មែន ។

មក​ដល់​ពេល​នេះ ហ៊ី​ត្លែរ​បាន​ត្រៀម​បង្ហាញ​អ្នក​ដើរ​តាម​ខ្លួន​អោយ​ជឿ​ថា តាម​រយៈ​កម្លាំង ទឹកចិត្ត​តែ​មួយ វិន័យ​តែ​មួយ ការ​នៅ​ក្រោម​អំណាច​តែ​មួយ ពូជសាសន៍​តែ​មួយ អ្នកដឹកនាំ​តែ​មួយ ប្រជាជន​អា​ល្លឺ​ម៉​ង់​មុខជា​បាន​គ្រប់គ្រង​កាន់កាប់​ពិភពលោក​ទាំងមូល មិន​ខាន ឬ​បើ​និយាយ​ម្យ៉ាងទៀត តាម​រយៈ​ទំនុក​ភ្លេងជាតិ​អា​ល្លឺ​ម៉​ង់​នៅ​ដើម​វគ្គ​មាន​ន័យ​ថា “​អា​ល្លឺ​ម៉​ង់ អា​ល្លឺ​ម៉​ង់ លើ​គេឯង​ទាំងអស់ លើ​គេឯង​លើ​ពិភពលោក​” ។

ហ៊ី​ត្លែរ​ចាប់ផ្តើម​ផែនការ​ឈ្លានពាន​អឺរ៉ុប

ដោយ​ចាប់ផ្តើម​សន្សឹម​ៗ ហ៊ី​ត្លែរ​បាន​អនុវត្ត​កិច្ចសន្យា​វាតទី​របស់​គាត់​។​នៅ​ឆ្នាំ​១៩៣៥ តំបន់ឧស្សាហកម្ម​ឈ្មោះ​សា​អា​បា សុខចិត្ត​រំលាយខ្លួន​ចូល​ជាមួយ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ឆ្នាំ​១៩៣៦ ហ៊ី​ត្លែរ​បាន​បញ្ជា​ឲ្យ​កងទ័ព​ចូលលុក​លុយ​កាន់កាប់​ទឹកដី​រ៉ា​ញ​លែ​ន ហើយ​ទាមទារ​ជា​ទឹកដី​អា​ល្លឺ​ម៉​ង់​ដោយ​រំលោភ​ឈ្លានពាន​ទាំងស្រុង​លើ​កិច្ចព្រមព្រៀង​វែ​រ​សៃ ។ ក្រោយមក​ទៀត​ដោយ​ឃើញ​ថា​សម្ព័ន្ធ​ប្រជាជាតិ​មិន​មាន​ប្រសិទ្ធភាព​អ្វី​ទប់ទល់​នឹង​ជប៉ុន ដែល​ឈ្លានពាន​កាន់កាប់​ទឹកដី​ម៉ា​ន់​ជូ​រី​ព្រមទាំង​អ៊ី​តា​លី​ដែល​កាន់កាប់​ប្រទេស​អេ​ត្យូ​ពី ហ៊ី​ត្លែរ​ក៏​សំរេច​ថា ពេលវេលា​បាន​មក​ដល់​ហើយ​ដើម្បី​វាយ​ដ​ណើ្ត​ម​យក​ទឹកដី​បន្ថែម​ទៀត ។

ខែ​មិ​នា ឆ្នាំ​១៩៣៨ ហ៊ី​ត្លែរ​បាន​បញ្ជា​អោយ​កងទ័ព​អា​ល្លឺ​ម៉​ង់​ចូលលុក​លុយ​ទឹកដី កំណើតរបស់​ខ្លួន​គឺ​ប្រទេស​អូ​ទ្រី​ស ។ ជនជាតិ​អូ​ទ្រី​សរាប់​ពាន់​នាក់​បាន​ស្វាគមន៍​ហ៊ី​ត្លែរ ជា​វីរបុរស​ជា​ជាង​អ្នក​វាតទី​ទឹកដី ។ បន្ទាប់​មក​ហ៊ី​ត្លែរ​បាន​ពន្យល់​អោយ​នាយក​រដ្ឋ​ម​ន្រី្ត​ប្រទេស​បារាំង​និង​អង់គ្លេស ផ្តល់​សេចក្តី​យល់ព្រម​អោយ​គាត់​កាន់កាប់​ទឹកដី​ស៊ូ​ដេ​ត​តិ​ន​ឡិន ជា​ទឹកដី​ឆេ​កូ​ស្លូ​វ៉ា​គី​ខាងលិច ដែល​មាន​ប្រជាជន​និយាយ​ភាសា​អា​ល្លឺ​ម៉​ង់​រស់នៅ ប៉ុន្តែ​ទោះ​បាន​ប៉ុណ្ណឹង​ហើយ ហ៊ី​ត្លែរ​នៅ​តែ​មិន​សប្បាយចិត្ត​ទៀត​ហើយ​ដល់​ឆ្នាំ​១៩៣៩ ហ៊ី​ត្លែរ​បាន​ត្របាក់​យក ឆេ​កូ​ស្លូ​វ៉ា​គី​បង្ហើយ​តែ​ម្តង ។

នៅ​ថ្ងៃ​ទី​១​ខែកញ្ញា​ឆ្នាំ​១៩៣៩ ហ៊ី​ត្លែ​របើក​ការ​វាយ​សំរុក​ដូច​រន្ទះ​ទៅ​លើ​ប្រទេសប៉ូ​ឡូញ ។ ដល់​ពេល​នេះ​ទើប​អង់គ្លេស​និង​បារាំង​ឃើញច្បាស់​ថា ហ៊ី​ត្លែរ​ជា​មនុស្ស​លោភលន់ ពង្រីក ទឹកដី​មិន​ចេះ​ស្កប់ស្កល់ ទោះជា​សុខចិត្ត​អោយ​ប៉ុ​នា្ម​ន​ក៏​មិន​ឆ្អែត​ដែរ ។ នា​ឆ្នាំ ១៩៣៥ នៅ​កន្លែង​ដែល​គេ​ធ្លាប់តែ​អាច​ទប់ទល់​នឹង​កម្លាំង​ហ៊ី​ត្លែរ​បាន​ដោយ​ឱ្យ​យន្តហោះ​ទម្លាក់​គ្រាប់បែក ហើយ​កាំភ្លើង​ធំ​ចល័ត​របស់​ហ៊ី​ត្លែរ​បាន​បាញ់​សម្លាប់​ប្រជាជនប៉ូ​ឡូញ​ដ៏​អង់អាច​ក្លាហាន​ដោយ​ឥត​សំចៃ ។ ម្ល៉ោះហើយ​ទោះជា​អង់គ្លេស​និង​បារាំង​ប្រកាសសង្គ្រាម​ទល់​នឹង​អា​ល្លឺ​ម៉​ង់​ហើយ​ប្រទេស​ប្រជាធិបតេយ្យ​នានា​ខិតខំ​ផ្តល់​ជំនួយ​យ៉ាងណា​ក៏​ដោយ ក៏​ប្រទេស​ប៉ូ​ឡូញ​នៅ​តែ​ត្រូវ​ខ្ទេចខ្ទី​តែ​ក្នុង​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ ។

បន្ទាប់​មក​ពួក​ណា​ស៊ី​បាន​ចាប់​វាយលុក​ប្រទេស​ដា​ណឺ​ម៉ាក​និង​ណ័​រ​វ៉ែ​ស ហើយ​ដណ្តើមយក​ប្រទេស​ទាំង​ពីរ​នេះ​បាន​យ៉ាង​ងាយ ។ ក្រោយមក​ទៀត​កងទ័ព​អា​ល្លឺ​ម៉​ង់​បាន​វ៉ៃ​សំរុក​យ៉ាង​លឿន​ឆ្លងកាត់​ប្រទេស​បែ​ល​ហ្សិ​ច ប្រទេស​ហុ​ល្លង់​និង​ប្រទេស​លុ​ច​ហ្សំ​បូរ ហើយ​ឈានទៅ​បង្ខំ​កំទេច​ការ​តស៊ូ​របស់​បារាំង​តែ​ក្នុង​រយៈពេល​៦​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ឥឡូវនេះ​មាន​តែ​ប្រទេស​អង់គ្លេស​មួយ​ទេ​ដែល​នៅ​ទប់ទល់​និង​ហ៊ាន​ងើបឈរ​ជ្រងោ​មិន​ព្រម​ចុះចាញ់អា​ល្លឺ​ម៉​ង់​ឡើយ ។ រឿងនេះនឹងមានផ្សាយជូនវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

បញ្ជាក់ ៖ នេះវគ្គទី១ អាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំ​ដ៏​មហា​វិនាសកម្ម​ក្នុង​ពិភពលោក ពលោក

វគ្គទី២ ហ៊ី​ត្លែរ​ប្រឈម​នឹង​ជីវិត​យុវវ័យ​ដ៏​វេទនា

វគ្គទី៣ ហ៊ីត្លែរ​ប្រកាន់​យក​ស្ទីល​ដឹកនាំ​ដែកថែប

វគ្គទី៤ ឱកាស​នាំ​អោយ​ហ៊ី​ត្លែរ​ក្លាយជា​មេដឹកនាំ​អា​ល្លឺ​ម៉​ង់

វគ្គទី៥ ហ៊ី​ត្លែរ​លេង​សន្លឹក​បៀរ​វិបត្តិ​សេដ្ឋកិច្ច​ដើម្បី​អំណាច

វគ្គទី៦ ហ៊ី​ត្លែរ​ចាប់ផ្តើម​ក្លាយជា​មេ​ដឹក​នាម​ផ្តាច់​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ