អ្នក​រកស៊ី​លើ ហ្វេ​ស​ប៊ុ​ក ត្រូវ​ប្រុង​ប្រយ័ត្ន​ចាប់ពី​ពេល​នេះ​តទៅ


កាលពី​ប្រមាណ​ពី​រស​ប្តា​ហ៍​មុន ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) បាន​ប្រកាស​ថា ពួក​គេ​បាន​លុប​ការ Post របស់​អ្នក​ប្រើប្រាស់​រាប់​សិប​ដង​ទៅ​ហើយ​ក្នុង​កំឡុង​ពេល​៦​ខែ​កន្លង​មកនេះ ព្រោះតែ​ការ Post ទាំងនោះ​មានការ​ល្មើស​នឹង​វិធាន​នៃ​ការ​ប្រើប្រាស់​របស់​ក្រុមហ៊ុន ។

ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​រកស៊ី​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​ពឹងផ្អែក​លើ​ប្រព័ន្ធ​សង្គម​នេះ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​នោះ​អ្នក​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ចាប់ពី​ពេល​នេះ​តទៅ ។ ហ្វេ​ស​ប៊ុ​ក មាន​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ក្រុមការងារ​ដ៏​ធំ​ដែល​ចាំ​តាមដាន​សកម្មភាព​របស់​អ្នក​ប្រើប្រាស់ ហើយ​ក្រុមហ៊ុន​នេះ​ពិតជា​លឿន​ណាស់​ក្នុង​ការ​បិទ Page របស់​អាជីវកម្ម​ដែល​ព្យាយាម​លក់​ផលិតផល ឬ​មាន​សកម្មភាព​ដែល​ពួក​គេ​មិន​អាច​ទទួលយក​បាន ។

ជាដំបូង​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពី​អ្វី​ដែល​អ្នក​កំពុង​លក់ ។ ប្រាកដ​ណាស់​ហ្វេ​ស​ប៊ុ​ក មិន​អនុញ្ញាត​ឲ្យ​អ្នកលក់​អ្វី​ដែល​ខុសច្បាប់ ឬ​ផលិតផល​ក្លែងក្លាយ​ឡើយ ។ ប៉ុន្តែ​ប្រព័ន្ធ​សង្គម​នេះ​ក៏​មាន​ហាមឃាត់​មិន​ឲ្យ​មានការ​លក់​ផលិតផល​ដទៃ​ជា​ច្រើន​ទៀត​ដែរ​ទោះជា​វា​មិន​ល្មើសច្បាប់​ក្នុង​ប្រទេស​មួយ​ចំនួន​ពិតមែន​ក្តី ។

ផលិតផល​ទាំងនោះ​រួម​មាន​បារី អាវុធ និង​គ្រាប់រំសេវ សត្វ​ចិញ្ចឹម សេវាកម្ម​ទាក់ទិន​នឹង​ផ្លូវភេទ គ្រឿង​ស្រវឹង និង​ការ Post មួយ​ចំនួន​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ទាញ​អ្វីមួយ​ជាដើម​ដូច​ជា PDF បទ​ចម្រៀង ហ្គេ​ម ឬ​ភាពយន្ត​ជាដើម ។ ប្រសិនបើ​អ្នកធ្វើការ​លក់​ផលិតផល​ទាំងនេះ អ្នក​នឹង​អាច​ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រើ​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​មុខ ។

ហ្វេ​ស​ប៊ុ​ក ក៏​ចាំ​តាមដាន​សកម្មភាព​របស់​អ្នក​ប្រើប្រាស់​ដែរ​ដោយ​លុប​ការ​ចែករំលែក​ដែល​ទាក់ទិន​នឹង​រឿង​ដែល​ភ្ញាក់ផ្អើល​ខ្លាំង មិន​គួរ​ឲ្យ​គោរព​ដល់​អ្នក​ដទៃ ឬ​បង្ហាញ​ពី​អំពើ​ហឹ​ង្សា​ជ្រុលជ្រួស​ជាដើម ។ ប្រសិនបើ​ករណី​នេះ​កើត​មាន​ឡើង ហ្វេ​ស​ប៊ុ​ក នឹង​ព្យាយាម​បិទ​ដំណើរការ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក ។

ដូច្នេះ​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជៀសវាង​បញ្ហា​ទាំងនេះ?ជាដំបូង​អ្នក​គួរតែ​អាន​វិធាន​នៃ​ការ​ប្រើប្រាស់​របស់ ហ្វេ​ស​ប៊ុ​ក ឡើង​វិញ ឬ​សាកសួរ​អ្នក​ដែល​មាន​ព័ត៌មាន​ទាក់ទិន​នឹង​ផ្នែក​នេះ​ច្រើន​ដើម្បី​ជៀសវាង​ប្រព្រឹត្តិ​អំពើ​ល្មើស​ដោយ​មិនដឹង​ខ្លួន ។

បន្ទាប់​មក​ទៀត អ្នក​មិន​គួរ​ធ្វើការ​ចែករំលែក​ច្រើន​ពេក​ទេ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​លើ​អ្នក ។ ហើយ​ចុង​ក្រោយ​គឺ​កុំ​ចែករំលែក​អ្វី​ដែល​មិនមែន​ជា​របស់​ខ្លួន​ដូច​ជា​រូបភាព ឬ​វី​ដេ​អូ​ដែល​មានការ​រក្សា​សិទ្ធិ​ច្បាស់លាស់​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ