ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​តែ​បន្ត​មានជីវិត

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សិប្បកម្ម​កែ​ច្នៃ​ស្ករត្នោត​ក្លែង​ក្លាយជា​ច្រើន​កន្លែង​ក្នុង​ឃុំ​ចំនួន​២ នៅ​ស្រុក​បាទី ខេត្ត​តាកែវ នៅ​តែ​ដំណើ​ការ​ដដែល និង​មិន​បាន​រំខាន​ដល់​មន្ត្រី​ជំនាញ ក៏​ដូច​ជា​អាជ្ញាធរ​ឡើយ បើ​ទោះបីជា​កន្លង​មក មានការ​ចុះ​បង្ក្រាប…

ខេត្តតាកែវ ៖ សិប្បកម្ម​កែ​ច្នៃ​ស្ករត្នោត​ក្លែង​ក្លាយជា​ច្រើន​កន្លែង​ក្នុង​ឃុំ​ចំនួន​២ នៅ​ស្រុក​បាទី ខេត្ត​តាកែវ នៅ​តែ​ដំណើ​ការ​ដដែល និង​មិន​បាន​រំខាន​ដល់​មន្ត្រី​ជំនាញ ក៏​ដូច​ជា​អាជ្ញាធរ​ឡើយ បើ​ទោះបីជា​កន្លង​មក មានការ​ចុះ​បង្ក្រាប ឬ​បិទ​ជា​ញឹកញាប់​ក៏​ដោយ ក៏​មួយ​រយៈ​នេះ ទីតាំង​លួច​ផលិត​ស្ករត្នោត​នេះ បាន​កំរើក​ឡើង​វិញ​ហើយ ដោយ​១​ថ្ងៃ​ៗ​បាន​ដឹក​ចេញ​មិន​តិច​ជាង​២​តោន​ឡើយ​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បានឱ្យ​ដឹង​ថា កន្លែង​ធ្វើ​ស្ករ​កែ​ច្នៃ​នេះ គេ​ឃើញ​ថា នៅ​តែ​បន្ត​ធ្វើ​បាន​ដោយ​រលូន​ដដែល ទោះបីជា​កន្លង​មក ឃើញ​មានការ​ចុះ​បង្ក្រាប ឬ​បិទ​ទីតាំង ដោយ​បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ផលិត​ទៀត​ក៏​ដោយ ក៏​ទីតាំង​ខាងលើ​នេះ នៅ​តែ​បន្ត​ដដែល និង​លែង​មានការ​រំខាន​ពី​មន្ត្រី​ជំនាញ ក៏​ដូច​ជា​អាជ្ញាធរ​ផង​ដែរ​។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា បើសិនជា​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​មានការ​អើពើ ឬ​យក​ចិត្ត​ទុកដាក់​ទេ ហើយ​នៅ​តែ​បន្ត​ឲ្យ​ធ្វើ​តទៅ​ទៀត​នោះ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់ និង​ទិញ​យក​ទៅ​បរិភោគ​ផ្ទាល់​ដោយ​មិន​បានដឹង​ថា ស្ករ​ពិត ឬ​ក្លែងក្លាយ​នោះ នៅ​ថ្ងៃ​ខាង​មុខ ពួក​គាត់​នឹង​ជួប​បញ្ហា​នៅ​ជំងឺ​ផ្សេង​ៗ​ជាក់​ជា​មិន​ខាន​នោះ​ទ្បើ​យ ព្រោះថា ការ​ផលិត​ស្ករត្នោត​កែ​ច្នៃ គឺ​មិនមែន​ដាក់​តែ​ស្ករ​.​ស​មួយ​មុខ​ប៉ុណ្ណោះ​ទេ មិនដឹង​ថា ពួក​អ្នក​ដែល​ធ្វើ​ទាំងនោះ បាន​ដាក់​លាយ​សារធាតុ​អ្វីខ្លះ​ចូល​ក្នុង​នោះ​ទេ ទើបបាន​ក្លាយជា​ស្ករត្នោត​បែប​នេះ ។

ប្រជាពលរដ្ឋ​ដដែល​បញ្ជាក់​ថា កន្លង​មក គាត់​បានឃើញ​មន្ត្រី​ជំនាញ​ថ្នាក់​ក្រសួង និង​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក​បាន​ចុះ​មក​ហាមឃាត់ បិទ​ម្តង​ជា​២​ដង​មក​ហើយ ហើយ​ខាង​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត ក៏​ធ្លាប់​បាន​ហាម និង​ធ្វើ​ពាក្យបណ្តឹង​ទៅ​តុលាការ​ហើយ​ដែរ តែ​មិនដឹង​ថា មូលហេតុ​អ្វី​នោះ​ទេ បានជា​កន្លែង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំងនោះ នៅ​តែ​បន្ត​ធ្វើ​បាន​ដោយ​រលូន​បែប​នេះ​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ