រាជរដ្ឋាភិបាល​ទម្លាក់​ថវិកា​ប្រមាណ​ជាង​៣​ម៉ឺន​ដល់​៧​ម៉ឺន​ដុល្លារ​ថ្នាក់​ក្រោម​ជាតិ​ចាប់ពី​ឆ្នាំ​២០២០-២០២៣


រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ឱកាស​ដល់​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ជាតិ​ធ្វើការ​អភិវឌ្ឍ​មូលដ្ឋាន​រាជរដ្ឋាភិបាល​បាន​សម្រេច​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ​ជាង​៣​ម៉ឺន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ដល់​ជាង​៧​ម៉ឺន​ដុល្លារ​ទៅ​ដល់​ឃុំ សង្កាត់​ចាប់ពី​ឆ្នាំ​២០២០​ដល់ ២០២៣ ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ថា នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១០ រាជរដ្ឋាភិបាល​សម្រេច​ទម្លាក់​ថវិកាជាតិ​ដល់​ថ្នាក់​រដ្ឋបាល​រាជធានី ខេត្ត និង​ថ្នាក់​រដ្ឋបាល​ឃុំ​សង្កាត់​នីមួយ​ៗ​នឹង​កើនឡើង​២​ដង ដោយនៅ​ឆ្នាំ ២០២០ ពី​ប្រមាណ​១០៤២​លាន​រៀល ឬ​ស្មើ​ប្រមាណ​៣​ម៉ឺន​៥​ពាន់ ដុល្លា​អា​មេ​រិ​ក​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំទៅ​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លា​អា​មេ​រិ​ក ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឃុំ​នីមួយ​ៗ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧ​បក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ចំណូល​ចរន្ត​ថវិកា​របស់​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក ត្រូវ​បាន​គ្រោង​ចំនួន​២ ២៤៣ ៧៨ លាន​រៀល មាន​សមាមាត្រ​ស្មើនឹង​៨,៨៨% នៃ​ចំណូល​ចរន្ត​ថវិការដ្ឋ​ត្រូវជា​១,៨៨% នៃ​ផលិតផល​ជាតិ​សរុប (​ផ​.​ស​.​ស ) មាន កំណើន ៦០,៣%​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩ ក្នុង​នោះ​រួម​មាន ចំណូល​សារពើពន្ធ​ត្រូវ​បាន​គ្រោង​ចំនួន​២០៨៦ ៣០៨​លាន​រៀល ត្រូវជា ១,៧៥% នៃ ផ​.​ស​.​ស មាន​កំណើន ៥៤,៤%​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩ ចំណូល​មិនមែន​សារពើពន្ធ​ត្រូវ​បាន​គ្រោង​ចំនួន​១៥៧ ៤៧០ លាន​រៀល ត្រូវជា​០ , ១៣% នៃ ផ​.​ស​.​ស មាន​កំណើន​២២៥,៧%​ធៀប​នឹ ង​ច្បាប់​ឆ្នាំ​២០១៩ ។

លោក​បន្ថែម​ថា ចំណាយ​ថវិកា​រាជធានី ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ត្រូវ​បាន​គ្រោង​ចំនួន​៣ ៣២៩ ២៣៦ លាន​រៀល មាន​សមាមាត្រ​ស្មើនឹង​១០,០%​នៃ​ចំណាយ​ថវិការដ្ឋ​សរុប​ត្រូវជា​២,៨០%​នៃ​ផ​.​ស​.​ស មាន កំណើន​៥១,៤%​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩ ក្នុង​នោះ ក​. ចំណាយ​ចរន្ត​ត្រូវ​បាន​គ្រោង​ចំនួន​២៨៦៦ ៨៨០​លាន​រៀល មាន​សមាមាត្រ​ស្មើនឹង ១៤,៥% នៃ​ចំណាយ​ចរន្ត​ថវិការដ្ឋ​សរុប ត្រូវជា​២ ,៤១%​នៃ ផ​.​ស​.​ស មាន​កំណើន​៥២, ៥%​ធៀប​នឹង​ច្បាប់​ឆ្នាំ ២០១៩ ។ ការ​កើនឡើង​នេះ​មួយ​ផ្នែក គឺ​បណ្តាល​មក​ពី​មានការ​ដំឡើង​ប្រាក់​បំណាច់​ជូន​ដល់​ជំទប់​ទី​១ ទី​២ ចៅសង្កាត់​រង​ទី​១ ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ព្រមទាំង​មន្ត្រី​ភូមិ​ដោយ​ចាប់​អនុវត្ត​ពី​ខែមេសា ឆ្នាំ​២០២០ ។

ដូចនេះ ប្រាក់​បំណាច់​របស់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង ស្រុក ខណ្ឌ ក៏​ដូច​ជា ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​មន្ត្រី​ភូមិ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដូច​ខាងក្រោម ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ទទួល​បាន ប្រាក់​បំណាច់​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​ទទួល​បាន​ចំនួន​១ ៤៤០ ០០០ រៀល ។ ប្រាក់​បំណាច់​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​ទទួល​បាន​ចំនួន​១ ១៣៥ ០០០​រៀល ។ -​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​៖ ប្រាក់​បំណាច់​ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ នឹង​ទទួល​បាន​ចំនួន​១១៥៥ ០០០ រៀល និង​ប្រាក់​បំណាច់​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ នឹង​ទទួល​បាន​ចំនួន​៩១០ ០០០ រៀល ។ -​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ៖ ប្រាក់​បំណាច់​មេឃុំ ចៅសង្កាត់ និង​ទទួល​បាន​ចំនួន​១ ១១០ ០០០​រៀល ។

ប្រាក់​បំណាច់​ជំទប់​ទី​១ ទី​២ ចៅសង្កាត់​រង​ទី​១ ទី​២ នឹង​ត្រូវ​បាន​ដំឡើង​ពី​៨៥០ ០០០​រៀល នៅ​ឆ្នាំ​២០១៩ ដល់​ចំនួន​៨៧០ ០០០​រៀល នៅ​ឆ្នាំ​២០២០ ។ ប្រាក់​បំណាច់ សមា​ជិ ក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នឹង​ត្រូវ​បាន​ដំឡើង​ពី​៧៤០ ០០០​រៀល នៅ​ឆ្នាំ​២០១៩ ដល់ ៧៦០ ០០០​រៀល នៅ​ឆ្នាំ​២០២០ ។ ប្រាក់​បំណាច់​មេ​ភូមិ នឹង​ត្រូវ​បាន​ដំឡើង​ពី​៤០០ ០០០​រៀល នៅ​ឆ្នាំ​២០១៩ ដល់ ៤៣០ ០០០​រៀល នៅ​ឆ្នាំ​២០២០ ។ ប្រាក់​បំណាច់ អនុប្រធាន ភូមិ នឹង​ត្រូវ​បាន​ដំឡើង​ពី​២៨០.០០០​រៀល នៅ​ឆ្នាំ ២០១៩ ដល់​៣១០ ០០០​រៀល នៅ​ឆ្នាំ​២០២០ និង​ប្រាក់​បំណាច់​សមាជិក​ភូមិ នឹង​ត្រូវ​បាន​ដំឡើង​ពី​២៥០០០០​រៀល នៅ​ឆ្នាំ​២០១៩ ដល់​២៨០ ០០០​រៀល នៅ​ឆ្នាំ​២០២០ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ