ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​ខ្មែរ​ប្រឹង​ពង្រឹង​ខ្លួន​យ៉ាងណា​ធៀប​នឹង​លុយ​ប្រទេស​មួយ​ចំនួន

4 ឆ្នាំ មុន

ជា​រឿយ​ៗ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​គេ​តែង​សង្កេត​ឃើញ​ថា មានការ​ប្រែប្រួល​រាល់ថ្ងៃ​តែ​ម្តង​មិន​ថា តែ​នៅ​ក្នុង​ប្រទេស​ណាមួយ​នោះ​ទេ ។ ដូច្នេះ​សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​អត្រា​លុយ​រៀល​ខ្មែរ​ធៀប​ជាមួយ​លុយ​ដុល្លារ​អា​មេ​រិ​ក អឺ​រ៉ូ ដុល្លារ​អូស្ត្រាលី យ៉េន​ជប៉ុន បាត​ថៃ…

ជា​រឿយ​ៗ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​គេ​តែង​សង្កេត​ឃើញ​ថា មានការ​ប្រែប្រួល​រាល់ថ្ងៃ​តែ​ម្តង​មិន​ថា តែ​នៅ​ក្នុង​ប្រទេស​ណាមួយ​នោះ​ទេ ។ ដូច្នេះ​សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​អត្រា​លុយ​រៀល​ខ្មែរ​ធៀប​ជាមួយ​លុយ​ដុល្លារ​អា​មេ​រិ​ក អឺ​រ៉ូ ដុល្លារ​អូស្ត្រាលី យ៉េន​ជប៉ុន បាត​ថៃ និង​លុយ​ដុ​ង​វៀតណាម​ថា តើ​វា​មាន​អត្រា​យ៉ាងម៉េច​ដែរ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​នេះ គឺ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៦៨,០០ រៀល អត្រា​លក់ ៤.០៨២,០០​រៀល , ១​អឺ​រ៉ូ​មាន​អត្រា​ទិញ​៤.៤២៥,៩៨ រៀល អត្រា​លក់ ៤.៥៣៥,១០ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ២.៧០៥,២២ រៀល អត្រា​លក់ ២.៨០០,២៥ រៀល​, ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៦,៧៨១២ រៀល អត្រា​លក់ ៣៧,៧២៦៤ រៀល ។ ដោយឡែក ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៤,៥០ រៀល អត្រា​លក់ ១៣៥,៥០ រៀល និង ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧២៤ រៀល អត្រា​លក់ ០,១៧៦៧ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ