ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ប្រមាណ​៩​ពាន់​ដុល្លារ​គិត​ពី​ឆ្នាំ​២០១៦ ដល់​ខែសីហា ឆ្នាំ​២០១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៦​ដល់​ខែសីហា​ឆ្នាំ​២០១៩​នេះ ប្រទេសកម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​សរុប​ប្រមាណ​២២.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះគម្រោង​ទេសចរណ៍​និង​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន​៣៨​គម្រោង​ដែល​មាន​ទុន​វិនិយោគ​ចំនួនប្រមាណ​ជាង​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ក្នុង​ពិធី បើក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​២…

រាជធានី​ភ្នំពេញ​៖ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៦​ដល់​ខែសីហា​ឆ្នាំ​២០១៩​នេះ ប្រទេសកម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​សរុប​ប្រមាណ​២២.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះគម្រោង​ទេសចរណ៍​និង​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន​៣៨​គម្រោង​ដែល​មាន​ទុន​វិនិយោគ​ចំនួនប្រមាណ​ជាង​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ក្នុង​ពិធី បើក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​២ ក្រោម​ប្រធានបទ « ការ​កំណត់​ដំណាក់កាល សម្រាប់​កំណើន » ដែល​បាន​រៀបចំ​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​ថា យោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា ការ​វិនិយោគ​ពី ឆ្នាំ​២០១៦ ដល់​ខែសីហា ឆ្នាំ​២០១៩ បាន​ឯកភាព​គម្រោង​ចំនួន ៨១៣ គម្រោង​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២២,៥​ពាន់​លាន​ដុល្លារ ក្នុង​នោះ​គម្រោង ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន ៣៨​គម្រោង ដែល​មាន​ទុន​វិនិយោគ ចំនួន​ប្រមាណ​ជាង​៩​ពាន់ លាន​ដុល្លា ។ លោក​ថា ពី​ឆ្នាំ​២០១៦ ដល់​ខែសីហា ឆ្នាំ​២០១៩ ការ វិនិយោគ​ក្នុង​វិស័យ ទេសចរណ៍​មាន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ប្រមាណ​៤៧% ដោយ ឡែក​៨​ខែ ឆ្នាំ​២០១៩ ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មានការ កើន ឡើង យ៉ាង​គំហុក​រហូត​ដល់​៩៤% បើធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​។

លោក ថោ​ង ខុន បាន​បន្ថែម​ថា ដើម្បី​ត្រៀមលក្ខណៈ​ទទួល ទេសចរ​ចំនួន ១៥​លាននាក់ នៅ​ឆ្នាំ​២០៣០ រាជរដ្ឋាភិបាល មាន​គម្រោង​កែ​លម្អ​ផលិត ផល​ទេសចរណ៍ ដែលមាន​ស្រាប់ រៀបចំ ធ្វើ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​ទេសចរណ៍​ថ្មី​ៗ និង​ប្លែក​ៗ ជាមួយ ការ​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ផ្នែក ទេសចរណ៍ ដោយ​ផ្តោត​លើជំនាញ​។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការ​រៀបចំ​បង្កើត​តំបន់ ទេសចរណ៍​ពិសិដ្ឋ ទីក្រុង​ទេសចរណ៍​ស្អាត ទីក្រុង​វៃឆ្លាត និង​បៃតង​ប្រកប ដោយ​ភាព ទាក់ទាញ ទេសចរណ៍​តំបន់ឆ្នេរ​/​កោះ មជ្ឈមណ្ឌល វិស្សមកាល និង កីឡា​ទេសចរណ៍ សួន​កំសាន្ត កុមារ​ទេសចរណ៍​សត្វព្រៃ​សណ្ឋាគារ ប្រណីត​ៗ លំដាប់​ផ្កាយ​៤​ផ្កាយ​៥ ភោជនីយដ្ឋាន លំដាប់ ខ្ពស់ ផ្សារ​លក់ទំនិញ​ទំនើប​ៗ ។​ល​។ ការ វិនិយោគ លើ​ហេ​ដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ផ្លូវថ្នល់ កំពង់​ផែ​ទេសចរណ៍ និង អាកាស យានដ្ឋាន នៅ​តំបន់
គោលដៅ​ទេសចរណ៍ មួយ​ចំនួន គឺជា​មូលដ្ឋាន​គ្រឹះ ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ស្រប​តាម​ទស្សនទាន បដិវត្ត​ឧស្សាហកម្ម ៤.០​។

​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា បាន​និង​កំពុង​ក្លាយជា​គោលដៅ ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ​ជាមួយនឹង​ភាព​ស្អាត បៃតង សេវា​ប្រកបដោយ​គុណភាព និងរួសរាយ​រាក់ទាក់ ពិសេស​ផ្អែក​លើ​គោលការណ៍ អភិវឌ្ឍន៍​ប្រកប ដោយ​និ រ​ន្ត​រ​ភាព បរិ​យា​ប័ន្ន និង​ការ​ទទួលខុសត្រូវ​។ ប្រាសាទ​អង្គរ ដែល​ជា​បេតិកភណ្ឌ​រូបិយ៍ របស់​មនុស្ស ជាតិ ត្រូវ​បាន ចាត់​ចំណាត់ថ្នាក់​ជា​គោ​ដៅ​ទេសចរណ៍​មាន​ភាព​ទាក់ទាញ​ជាងគេ នៅ​លើ​ពិភពលោក​ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​បន្តបន្ទាប់ ក្នុង​ការ បោះ​ឆ្នោត​របស់ Trip Advisor ថា​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏ អស្ចារ្យ​បំផុត លើ លោក​។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រៅពី​តំបន់​សៀមរាប​អង្គរ ប្រទេស កម្ពុជា មាន​តំបន់ឆ្នេរសមុទ្រ ដ៏ ស្រស់​ស្អាត រួម​ទាំង​គោលដៅ​ទេសចរណ៍​តាម បណ្តា​កោះ សំខាន់​ៗ​ផង​ដែរ សក្តិ​សម​នឹង​ទទួល​បានការ ប្រសិទ្ធិ​នាម «​ឆ្នេរ សមុទ្រ​កម្ពុជា​៖ តារា​រៈ​នា​ទិស នីរ​តី » និង​ជាសមាជិក ពេញ​សិទ្ធិ​ក្លឹ​ប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក ។

លោក​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បាន​សូម​សំណូមពរ​ដល់​វាគ្មិន និង​អ្នកចូលរួម​ក្នុង​វេទិកា ទាំងអស់ ចែករំលែក បទ​ពិសោធន៍ ផ្តល់ យោបល់ ពិភាក្សា​គ្នា​ឲ្យ​បាន​ផុលផុស ដោយ​លោក​សង្ឃឹម​យ៉ាង មុត មាំ ថា ក្រោយ​ពេល​វេទិកា​នេះ​ត្រូវ​បាន​បញ្ចប់ នឹង​បង្កើត​ជា​ផ្លែផ្កា ដោយ ស្តែង​ចេញ តាម​រយៈ កា​រវិ​និ យោគ​ថ្មី​ៗ ក្នុង វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បន្ថែម​ទៀត​ដើម្បី​រួមចំណែក ដល់​ការអភិវឌ្ឍ​ទេស ចរណ៍​កម្ពុជា​ប្រកបដោយ​និរន្ត​ភាព​សម្រាប់​បច្ចុប្បន្ន​និង​ទៅ​អនាគត និងដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច សង្គម​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រជាពលរដ្ឋ​។ ចំណែក​ក្រសួង ទេសចរណ៍​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ផ្តល់​ការ​សម្របសម្រួល និង​ជួយ​ជ្រោមជ្រែង​ដល់ វិនិយោគិន​ទាំងឡាយ ដែល​មាន​បំណង​មក​វិនិយោគ​លើ វិស័យ​ទេស ចរណ៍​នៅ​កម្ពុជា​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ