ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណា​ទៅ​ហើយ​ករណី​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន និង​បទ​.​ធ្វើ​អន្តរការី​នៃ​អំពើ​ពពោះ​ជំនួស កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ដែល​មាន​ជន​ត្រូវ​ចោទ​ទាំងអស់​៤០​នាក់ ក្នុង​នោះ​មាន​៥​នាក់ នៅ​ក្នុង​ឃុំ គឺ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន និង​បទ​.​ធ្វើ​អន្តរការី​នៃ​អំពើ​ពពោះ​ជំនួស កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​នេះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ដែល​មាន​ជន​ត្រូវ​ចោទ​ទាំងអស់​៤០​នាក់ ក្នុង​នោះ​មាន​៥​នាក់ នៅ​ក្នុង​ឃុំ គឺ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ និង​៤​នាក់​ជានា​រី​ខ្មែរ ។

ចំណែក​ជន​ត្រូវ​ចោទ​ជា នារី​ដែល​មាន​តួនាទី​ពពោះ​ជំនួស​មាន​ចំនួន​៣៣​នាក់​ន​មក​ចូលរួម​សវនាការ​នេះ​ដែរ លើកលែងតែ​៣​នាក់​កំពុង​គេចខ្លួន ។ ជនជាប់ចោទ​ដែល​នៅ​ក្នុង​ឃុំខ្លួន​មាន​១-​ឈ្មោះ LIU QIANG ជា​ជនជាតិ​ចិន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​មេ​ក្លោ​ង​) ២-​ឈ្មោះ ស្វាយ ស៊ី​ណុ​ច ហៅ​លី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ៣- ឈ្មោះ លឹ​ម សុខភាព ហៅ​ស្តើង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ៤- ឈ្មោះ ថៃ ភាព ភេទ​ស្រី អាយុ​៤៣​ឆ្នាំ និង​៥-​ឈ្មោះ នឿ​ន ស្រី​នាង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ហើយ​ជនជាប់ចោទ​ទាំងអស់ សុទ្ធតែ​មាន​មេធាវី​ការពារ​ក្តី​រៀងខ្លួន ។

សវនាការ​ដឹកនាំ​ដោយ​ចៅក្រម គឺ​លោកស្រី ស៊ លី​ន​ណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សេង លាង និង​លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​អម ចំណែក​តំណាង​អយ្យការ គឺ​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សវនាការ​នេះ​ក៏​មាន​លោក​វរៈសេនីយ៍ឯក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ចូលរួម​ដែរ ព្រោះ​លោក កែវ ធា ជា​សមត្ថកិច្ច​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ។ ពេញ​មួយ​ព្រឹក​នេះ​សវនាការ​នា​បាន​ដំណើរការ ហើយ​ធ្វើការ​សាកសួរ​ដេញដោល​លើ​ជន​ជាប់​បាន​តែ​២​នាក់​ក៏​ដល់​សម្រាក​នឹង​ចាប់​បន្ត​សាកសួរ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ទៀត ។

ដោយ​សង្កេត​ឃើញ​ថា ជន​ត្រូវ​ចោទ​ចំនួន​៣៣​នាក់ ដែល​ជានា​រី​ពពោះ​ជំនួស​សុទ្ធ​មានកូន​ម្នាក់​មួយ អាយុ​ជាង​មួយ​ឆ្នាំ​ខ្លះ ប្រុស​ខ្លះ​ស្រី​នាំ​មក​ជាមួយ​ដែរ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​កូន​ដែល​ប្រ​សូត្រ​ចេញពី (​មេជី​វិត​) មាន​ន័យ​ថា ទារក​អត់​មាន​តែ​ម្តាយ​អត់​ឪពុក ។ សង្កេត​ឃើញ​ទៀត​ថា ក្នុង​ចំណោម​កូន​ក្មេង​ដែល​ម្តាយ​គ្រប់​រូប​បី​មក​ស្តាប់​សវនាការ​នោះ​មុខមាត់​ពួក​គេ​មិនសូវ​កាត់ម​ករក​ម្តាយ​ដែល​ជានា​រី​ខ្មែរ​នោះ​ទេ ភាគច្រើន​កាត់​ទៅ​រក​ជនបរទេស​(​អាស៊ី និង​អឺរ៉ុប​) អាច​និយាយ​បាន​ថា បណ្តាល​មក​ពី (​មេជី​វិត​)​មិនមែន​ជា​ខ្មែរ ។

ក្នុង​ចំណោម​ម្តាយ​ក្មេង​ទាំង​៣៣​នាក់ បាន​ឆ្លើយ​ដូច​ៗ​គ្នា​នូវ​សំនួរ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​ថា បើ​ច្បាប់​អាច​កាត់ក្តី​តម្រូវ​ឲ្យ​កូន​ៗ​នេះ​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​លុយ ម្ចាស់​មេជី​វិត តើ​ម្តាយ​គ្រប់​រូប​យល់​ដូច​ម្តេច​ដែរ ? ម្នាក់​ៗ​ឆ្លើយ​យ៉ាង​រហាស់រហួន​ថា មិន​អាច​ឲ្យ​ទេ ទី​១-​ខំ​បង្កើត​មក​ជា​កូន​ហើយ ទី​២- ចំណាយពេល​ជាង​១​ឆ្នាំ​ចិញ្ចឹម​បីបាច់​ថែរក្សា ដែល​ប្រើ​ទឹកដោះ​ខ្លួនឯង​ច្រើន​ជាង​ប្រើ​ទឹកដោះគោ ។

ស្ត្រី​មានកូន​ដោយសារ​មេជី​វិត ដែល​ពពោះ​ជំនួស​ទាំង​អស់នោះ​ភាគច្រើន​ជា​នារី​រស់នៅ​ជនបទ និង​មាន​ខេត្ត​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​ដោយ​មាន​មេខ្យល់​ទាក់ទង​នាំ​មក​ឲ្យ​ពពោះ​បង្កើតកូន​ឲ្យ​គេ ដើម្បី​បាន​ប្រាក់​ផ្គត់​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​ជា​មុខរបរ​ខុសច្បាប់​ដែល​មាន​មេ​ក្លោ​ង​ជា​ជនជាតិ​ចិន​នេះ ។
គួ​បញ្ជាក់​ថា នេះ​ជា​សវនាការ​លើក​ទី​២​ហើយ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើកយក​ជំនុំជម្រះ​លើក​ទី​១ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ តែ​លើក​ទី​១​នោះ​មិន​បាន​សាកសួរ​ដេញដោល​ទេ ដោយសារ​ជនជាប់ចោទ​ខ្លះ​ខ្វះ​មេធាវី ហើយ​បាន​លើក​មក​ថ្ងៃនេះ ។

តាម​ចម្លើយ​បឋម​របស់​នារី​ពរ​ពោះ​ជំនួស​ទាំង​៣៣​នាក់ នៅ​ចំពោះ​សមត្ថកិច្ច​ក៏​ដូច​ចៅក្រម​ស៊ើបសួរ​ថា សម្រាប់​ពួក​គេ​ដែល​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស​ម្នាក់​កូន​១​នេះ​ទទួល​បាន​ប្រាក់​កំរៃ​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​គិត​ចាប់ពី​ខែ​ដំបូង​ទៅ​បើក​បាន​ប្រាក់​ចំនួន​៥០០​ដុល្លារ​មេ​រិ​ក និង​ខែ​បន្ទាប់​៣០០ ដុល្លារ​អា​មេ​រិ​ក រហូត​ដល់​កើតកូន​នោះ​ទើប​ទទួល​បាន​ចំនួន​៦០០០ ដុល្លារ​មេ​រិ​ក​បន្ថែម​ទៀត​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ