ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃាត់ខ្លួនប្ដី​-ប្រពន្ធ១គូ មាន​​គ្រឿងញៀ.ន​​ជាង​១​គីឡូក្រាម

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ប្រុស-ស្រី​ចំនួន​២​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជាមួយនឹង​ការ​រឹប​អូស​នូវ​វត្ថុ​តាង​គ្រឿងញៀន​បាន​ជាង​១​គីឡូក្រាម (​ម៉ា​ទឹកកក​) កាលពី​វេលា​ម៉ោង​៨ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង…

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ប្រុស-ស្រី​ចំនួន​២​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជាមួយនឹង​ការ​រឹប​អូស​នូវ​វត្ថុ​តាង​គ្រឿងញៀន​បាន​ជាង​១​គីឡូក្រាម (​ម៉ា​ទឹកកក​) កាលពី​វេលា​ម៉ោង​៨ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ​។

មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង លោក​សំ វិ​ឡុ​ង បាន​ឱ្យដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​ពៅ ពី​តូ ប្រុស​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច និង ម្នាក់​ទៀត​ឈ្មោះ​តាំង លី​លី ស្រី​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រៃ​ក​ព្រះស្ដេច ក្រុង​បាត់ដំបង​ ។ លោក​ថា ជន​ទាំង​២​នាក់ ត្រូវ​បាន​លោក​មេបញ្ជាការ​ខេត្តបញ្ជា​ឲ្យ​ធ្វើការ​ស្ទាក់​ឃាត់ខ្លួន ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នៅ​តាម​ផ្លូវ ក្រោយ​ពី​មន្ត្រី​ជំនាញ​កំណត់​បាន​ថា ​ជន​ទាំង​២​នាក់​នេះ​ជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន និង​មាន​លាក់​ទុក​នូវ​សារធាតុ​ញៀន​នៅ​ជាប់​នឹង​ខ្លួន​ផង ​។

ហើយ​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ យើង​បាន​ដកហូត​ម្ស៉ៅ​ក្រាម​ព​ណ៌​សរឹង​ថ្លា ICE (​ម៉ា​ទឹកកក​) ដែល​គេ​សង្ស័យ​មាន​សារធាតុ​ញៀន​បាន​ចំនួន​​៣​កញ្ចប់​ធំ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ​។​ បើ​តាម​របាយ
​ការ​ណ៍​របស់​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ មាន​សារធាតុ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ព​ណ៏​សរឹង​ថ្លា ICE (​ម៉ា​ទឹកកក​) ចំនួន​០៣​កញ្ចប់​ធំ មាន​ទម្ងន់​១០៩៤,៦៨​ក្រាម (​ជាង​១​គ​.​ក​) និង ម៉ូតូ​១​គ្រឿង​ដែល​ជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​។

បើ​តាម​មន្ត្រី​ជំនាញ ដែល​តែង​តាម​ឃ្លាំមើល​ពី​សកម្មភាព​បទល្មើស​ជន​ទាំង​២​នាក់​នេះ​កន្លង​មក បាន​និយាយ​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺជា​សង្សា​នឹង​គ្នា ឬ អាច​ជា​ប្ដី​ប្រពន្ធ​ហេងស៊យ ដែល​គ្មាន​មុខរបរ​ច្បាស់​លាស់ ក្រៅពី​ប្រព្រឹត្ត​បទ​ល្មើ​ផស​ជួញដូរ​គ្រឿងញៀន ​។ ជន​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​តាមដាន​សកម្មភាព​ពួក​គេ​ជា​ប្រចាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន ជាមួយនឹង​វត​ង្ថុ​តាង​ថ្នាំ​ញៀន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​។ ​

លោក​សំ វិ​ឡុ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបងបាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​ឆ្លើយ​សារ​ភាព​ទ​ទូល​ស្គាល់​វត្ថុ​តាង​ទាំងនោះ តែ​យើង​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​ទីបញ្ជាការ​ខេត្ត ដើម្បី​បាន​មន្ត្រី​ការិយាល័យ​ជំនាញ ចាត់វិធានការ​បន្ត​។ ព្រោះ​បើ​តាម​ការ​ស៊ើបអង្កេត ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ហេង​ស៊យ​នេះ អាច​មាន​ខ្សែបណ្ដោយ​ឬ​បក្សពួក​មួយ​ចំនួន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​៕ ​