ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ទល់មុខ​គ្នា​សុខ​ៗ​ស្រាប់តែ​ទាញ​ដំបង​វៃ​ប្រាវ​ដោយ​គ្មាន​មូលហេតុ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​ដែល​កំពុង​ដើរ​ស្រាប់តែ​មាន​បុរស​ម្នាក់​កាន់ដំបង​មក​វៃ​តែ​ម្តង ដោយ​គ្មាន​មូលហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​នេះ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​ដែល​កំពុង​ដើរ​ស្រាប់តែ​មាន​បុរស​ម្នាក់​កាន់ដំបង​មក​វៃ​តែ​ម្តង ដោយ​គ្មាន​មូលហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​នេះ នៅ​ចំណុច​លើ​ផ្លូវ​បេតុង​ព្រែក​គង់​ត្រើយ​ត្បូង ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង ទូច (​ហៅ​ប្រេ​ម​) អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ ។ ជនសង្ស័យ​មានឈ្មោះ ផ​ន រស្មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ក្នុងភូមិ​ឃុំ​មិន​ចាំ ស្រុក​អង្គ​បុរី ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ ។

នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរ​ផ្លូវ​បេតុង​ព្រែក​គង់​ត្រើយ​ខាងត្បូង​ពី​កើត​ទៅ​លិច ចំណែក​ជនសង្ស័យ​បាន​ដើរ​ពី​លិចទៅ​កើត​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​មាន​កាន់ដំបង​ឈើ​មួយ​កំណាត់​នៅ​នឹង​ដៃ​បាន​វាយ​មក​លើ​ជន​រង​គ្រោះជា​ច្រើន​ដំបង ដោយ​គ្មាន​មូលហេតុ បណ្តាល​ឲ្យ​រង​បួស​ជា​ទម្ងន់​បាក់ដៃ និង​ដងខ្លួន និង​បាន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​វៀតណាម ។

បន្ទាប់​មក​បងប្អូន​នៅ​ទីនោះ​បាន​ជួយ​ដេញ​តាម​ចាប់​ជនសង្ស័យ​បាន​ព្រមទាំង​វត្ថុ​តាង ។ រួច​រាយការណ៍​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​បាន​ចុះ​ទៅ​ដល់​នាំ​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ