ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ទុន​ដែល​នឹង​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ច្រើន​ក្នុង​ឆ្នាំ​២០២០

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ចង់​ឡើង​តំណែង​នៅ​កន្លែងធ្វើការ ឬ​កាន់តែ​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ ២០២០ នោះ​អ្នក​ត្រូវការ​ទស្សនៈ​ចាំបាច់​មួយ​គឺ​ទស្សនៈ​អភិវឌ្ឍន៍​ខ្លួន​។​យោង​ទៅ​តាម​របាយការណ៍ 2020 Workplace Learning Trends Report បាន​ឲ្យ​ដឹង​ថា…

ប្រសិនបើ​អ្នក​ចង់​ឡើង​តំណែង​នៅ​កន្លែងធ្វើការ ឬ​កាន់តែ​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ ២០២០ នោះ​អ្នក​ត្រូវការ​ទស្សនៈ​ចាំបាច់​មួយ​គឺ​ទស្សនៈ​អភិវឌ្ឍន៍​ខ្លួន​។​យោង​ទៅ​តាម​របាយការណ៍ 2020 Workplace Learning Trends Report បាន​ឲ្យ​ដឹង​ថា ការ​មាន​ទស្សនៈ​នេះ ដែល​មាន​ន័យ​ថា​សមត្ថភាព​ក្នុង​ការ​បន្ត​រៀនសូត្រ​ដើម្បី​សម្រប​ខ្លួន​នឹង​ការ​ផ្លាស់​ប្តូរ​ជុំវិញ​ខ្លួន​។

ជាមួយ​គ្នា​នេះ​ផង​ដែរ របាយការណ៍​របស់ McKinsey & Company បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០៣០ ពលករ​ប្រមាណ ៨០០​លាន​នាក់​អាច​នឹង​បាត់បង់​ការងារ​ព្រោះតែ​មនុស្ស​យន្ត ដូច្នេះ​ការ​ធ្វើ​ទំនើប​កម្ម​ផ្នែក​បច្ចេកវិទ្យា​កំពុង​តែ​ផ្តល់​ការ​គំរាមកំហែង​ដល់​ការងារ​របស់​មនុស្ស​ជុំវិញ​ពិភពលោក ជា​ពិសេស​ការងារ​ដែល​អាច​នឹង​ងាយ​ជំនួស​ដោយ​មនុស្ស​យន្ត​ឬ​ម៉ាស៊ីន​។

ដោយហេតុ​ដូចនេះ​ទើប​ទស្សនៈ​អភិវឌ្ឍន៍​ខ្លួន​មាន​សារៈសំខាន់​ព្រោះ​មនុស្ស​ដែល​មាន​ទស្សនៈ​នេះ​តែងតែមាន​ចិត្ត​ចង់​សម្រេច​អ្វី​ដែល​ថ្មី​ៗ​តាម​រយៈ​ការ​រៀន​ជំនាញ​ថ្មី​ដែល​បច្ចេកវិទ្យា​នៅ​ថ្ងៃ​អនាគត​មិន​អាច​ជំនួស​បានជា​ដើម​។

យោង​តាម​អ្នកស្រី ស្សេ​លី អស​បន (Shelly Osborne) ដែល​ជា​អនុប្រធាន​នៅ Udemy បាន​ប្រាប់​ដល់ CNBC Make It ថា និន្នាការ​មួយ​ដែល​អ្នកស្រី​ចាប់អារម្មណ៍​ឃើញ​មនុស្ស​កាន់តែ​មាន​ចំណាប់អារម្មណ៍​លើ​គឺ​ជំនាញការ​ត្រិះ​រិះ​ពិចារណា និង​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍​ជាដើម​។

អ្នកដឹកនាំ​ក្នុង​វិស័យ​ធំ​ៗ​ដូច​ជា​លោក​មហាសេដ្ឋី អេ​ឡុ​ន ម៉ាស (Elon Musk) បាន​ចង្អុលបង្ហាញ​ថា​នឹង​មាន​ពេល​ណ​ឫ​មួយ​ដែល​ម៉ាស៊ីន​អាច​បង្កើត​ម៉ាស៊ីន​ខ្លួនឯង ហើយ​នៅ​ពេល​នោះ មាន​តែ​ក្រុមហ៊ុន​ឬ​អាជីវកម្ម​ដែល​ផ្តោត​សំខាន់​លើ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​មនុស្ស​ប៉ុណ្ណោះ​ដែល​នឹង​បន្ត​លូតលាស់​។

ការ​សិក្សា​មួយ​របស់ IBM បាន​កត់​សម្គ​ឫល់​ថា នៅ​កំឡុង​ពេល​៣​ឆ្នាំ​ខាង​មុខ ពលករ​ប្រមាណ ១២០​លាន​នាក់​នឹង​ត្រូវ​ទទួល​បានការ​ហ្វឹកហាត់​សា​ជ​ឫ​ថ្មី​ព្រោះតែ​ការ​ធ្វើ​ទំនើប​កម្ម​បច្ចេកវិទ្យា ហើយ​នាយក​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រាប់​មក​ថា​ជំនាញ​ដែល​សំខាន់​ៗ​ក្នុង​ទីផ្សារ​ការងារ​សព្វថ្ងៃ​មាន​ដូច​ជា​សមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​ថ្មី ការ​គ្រប់គ្រង​ពេលវេលា និង​ការ​ធ្វើការ​ជា​ក្រុម​ជាដើម​។

ក្រៅពី​នេះ​ហើយ ជំនាញ​ទន់​ដែល​ពលករ​ជា​ច្រើន​កំពុង​តែ​រៀន​ច្រើន​ជាងគេ​មាន​ដូច​ជា​ភាព​ច្នៃប្រឌិត ការ​ផ្តោត​ស្មារតី ការ​បង្កើត​ថ្មី ការ​ទំនាក់ទំនង ការ​និទានរឿង ការ​ត្រិះ​រិះ​ពិចារណា ភាព​ជា​អ្នកដឹកនាំ និង​ភាព​ឆ្លាត​វៃ​ក្នុង​ផ្នែក​ផ្លូវ​អារម្មណ៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ