ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar រកបាន​សង្សារ​ថ្មី​ហើយ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា Neymar បាន​ជំរុញ​ឱ្យ​មានការ​សន្និដ្ឋាន​ថា គាត់​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​តារា​ម៉ូ​ដែល​អេ​ស្ប៉ា​ញ Noa Saez…

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា Neymar បាន​ជំរុញ​ឱ្យ​មានការ​សន្និដ្ឋាន​ថា គាត់​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​តារា​ម៉ូ​ដែល​អេ​ស្ប៉ា​ញ Noa Saez ១៣​ខែ​បន្ទាប់​ពី​គាត់​បាន​ចែកផ្លូវ​គ្នា​ពី​តារា​សម្តែង​ប្រេ​ស៊ី​ល​ឈ្មោះ Bruna Marquezine ។

ខ្សែប្រយុទ្ធ Paris Saint-Germain វ័យ​២៧​ឆ្នាំ ដែល​បាន​អវត្តមាន​ពី​ទីលាន​តាំងពី​រង​របួស​សរសៃពួរ​កាលពី​ខែ​មុន បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​សៅរ៍ ចំពោះ​ការ​បង្ហោះ Instagram Story នៅ​លើ​គណនី​របស់​តារា​ម៉ូ​ដែល Noa​។

យោង​តាម​ប្រភព​ព័ត៌មាន The Sun បានអោយ​ដឹង​ថា កីឡាករ​បាល់ទាត់​រូប​នេះ​បាន​ហោះ​ទៅ​កាន់​រដ្ឋធានី Catalonia ដើម្បី​ចូលរួម​ពិធីជប់លៀង​របស់​មិត្ត​រួម​ក្រុម Arthur Melo ប្រេ​ស៊ី​ល បន្ទាប់​ពី​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​មើល​ការ​ឈ្នះ​របស់ PSG ២-១ លើ​ក្រុម Brest នៅ​ប្រទេស​បារាំង​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្នេហា​ជ្រៅ​ដល់​កម្រិត​ណា​នោះ​ទេ0x017d7 ប៉ុន្តែ​អ្នក​ទាំង​ពីរ​ហាក់ដូចជា​ស្គាល់គ្នា​យ៉ាង​ច្បាស់ នៅ​ពេល​ដែល Neymar អោប​ចង្កេះ​របស់​នាង ខណៈ​ដែល​នាង​ឈរ​អោប​យ៉ាង​ស្និទ្ធស្នាល​ជាមួយនឹង Neymar​។

សារព័ត៌មាន MailOnline បាន​ទាក់ទង​តំណាង​របស់ Neymar ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​។ តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar ធ្លាប់​មាន​ទំនាក់ទំនង «​បែក​គ្នា​-​ត្រូវ​គ្នា​» ជាមួយនឹង​សង្សារ​ចាស់ Bruna អាយុ​២៤​ឆ្នាំ បាន​រយៈពេល​៦​ឆ្នាំ រហូត​មក​ដល់​ឆ្នាំ​២០១៨ ទើប​ពួក​គេ​សម្រេចចិត្ត​បែក​គ្នា​មែនទែន ដែល​ជា​ការ​បែក​ក្រោម​មូលហេតុ​ចង់ឱ្យ​ល្អ​រៀងខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ