អ្នកគាំទ្រ​កំពុង​តែ​ផ្សំផ្គុំ Mbappe ជាមួយនឹង​តារា​សម្តែង​ស្រី​អេ​ស្ប៉ា​ញ


តាម​ប្រភព​ព័ត៌មាន AS Football បានឱ្យ​ដឹង​ថា តារា​សម្តែង​វ័យក្មេង​អេ​ស្ប៉ា​ញ Ester Exposito ជាតា​រា​ម្នាក់​ក្នុង​ចំណោម​តារា​វ័យក្មេង​ដែល​សម្តែង​នៅ​ក្នុង​រឿង​ល្បី​លើ Netflix របស់​អេ​ស្ប៉ា​ញ ដែល​មាន​ចំណងជើង​ថា Elite​។ អ្នកគាំទ្រ​បានឃើញ Kylian Mbappe ចុច Like រូប​មួយ​ចំនួន​របស់​នាង ដែល​ពួក​គេ​កើតជា​គំនិត​ចង់​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ​។

ថ្មី​ៗ​នេះ​កំពូល​តារា​ឆ្នើម​របស់ PSG រូប​នេះ បាន​ចុច Like រូបថត​របស់ Exposito ដែល​មាន​អ្នក Followers ដល់​ទៅ ៨.៤​លាន​នាក់ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នៅ​អេ​ស្ប៉ា​ញ​ចង់ឱ្យ​តារា​ស្រី និង​កីឡាករ​ប្រុស ស្រឡាញ់​គ្នា ខណៈ​ដែល Mbappe មាន​អាយុ​២០​ឆ្នាំ និង ខាង​ស្រី​មាន​អាយុ​១៩​ឆ្នាំ​។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Twitter បាន​លើក​ឡើង​ថា Mbappe គួរតែ​មក Madrid ដើម្បី​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​តារា​ស្រី​។ នា​ពេល​កន្លង​មក Mbappe តែង​មាន​ព័ត៌មាន​ថា អាច​នឹង​មក​លេង​នៅ Real Madrid ក្រោយ​ចាក​ចេញពី PSG​។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ម្នាក់​បាន​លើក​ឡើង​ថា​៖ «Mbappe កំពុង​ញ៉ែ​គ្នា​ជាមួយនឹង Ester Exposito នៅ​លើ Instagram​។ តើ​អាច​ទេ ដែល​នឹង​មក​លេង​នៅ Madrid​?​! ម្នាក់​ទៀត​ថា​៖ «​តិច​និ​ច​ញ៉ែ​របស់ Mbappe គឺ​អស្ចារ្យ​ណាស់​។ គេ​បាន​ចុច Like តែ​មិន​ចុច Follow»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង Elite ក៏​បាន​ទាក់ចិត្ត​របស់ Neymar មិត្ត​រួម​ក្រុម Mbappe ផង​ដែរ ដែល​បាន​បង្ហោះ​ពី​រឿង​នេះ​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​កន្លង​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ