ទីបំផុត​! តុលាការ​សម្រេច​ហើយ ក្រុម​ជន​ដៃដល់​សម្លាប់​កីឡា​ករ​​យ៉ាង​សាហាវ


ខេត្តស្វាយរៀង ៖ បើ​តាម​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​បញ្ជូន​សំណុំរឿង​ករណី​ឃាតកម្ម​លើ​និស្សិត និង​ជា​កីឡាករ​បាល់ទាត់​ខេត្តស្វាយរៀង ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ហើយ​លោក​ចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ទាំង​ជន​ដៃដល់ ទាំង​អ្នក​ផ្តើមគំនិត និង​អ្នកសមគំនិត​ដាក់​ពន្ធនាគារ​ខេត្ត​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា​នេះ​។

ហើយ​មហាជន​បាន​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង ដែល​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ទៅ​លើ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ឯក ខឹ​ម ឡៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ប្រាក់ សុធា​រាជ្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ជន​ដៃដល់ ជាប់ចោទ​ពី​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​មរណភាព តាម​មាត្រា​២២៤ ដាក់​ពន្ធនាគារ​ចាប់ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ​។ ជន​ត្រូវ​ចោទ​ឈ្មោះ អេ​ង វិចា​អក្ខ​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​អ្នក​ឌុ​ប​ជន​ដៃដល់​) ជាប់ចោទ​ពី​បទ​ហិង្សា មាន​ស្ថាន​ទម្ងន់ទោស​ដោយ​មរណភាព តាម​មាត្រា​២២៤ ដាក់​ពន្ធនាគារ​ចាប់ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ​។

ប្រភព​ដ​ដេ​ល​បន្ត​ថា ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ទិ​ត្យ​វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​អ្នក​ផ្តល់​កាំបិត​) ជាប់ចោទ​ពី​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​មរណភាព តាម​មាត្រា​២៩ នៃ​ច្បាប់ព្រហ្មទណ្ឌ ជាប់​ពន្ធនាគារ​ចាប់ពី​០៧​ឆ្នាំទៅ​១៥​ឆ្នាំ​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៩ វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច មាន​ករណី​ហិង្សា​មួយ​កើតឡើង​ទៅ​លើ​កីឡាករ​បាល់ទាត់​ឈ្មោះ វ៉ា​វី សាល អាយុ​១៨​ឆ្នាំ ជា​និស្សិត ត្រូវ​ឃាតករ​កាប់​ប្រហារ ខណៈ​កំពុង​ជិះ​ម៉ូតូ​បណ្តើរ​មិត្ត​ស្រី​ដើរ​លេង​តាម​ដងផ្លូវ​នៃ​ទន្លេ​វ៉ៃ​គោ ត្រង់​ចំណុច​ខាងលិច​ស្ពាន​គយ​ត្របែក ទល់មុខ​សាល​ប្រជុំ​ទន្លេ​វ៉ៃ​គោ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​កាប់​ពីក្រោយ​មូ​យ​កាំបិត​ចំ​.​ក របួស​យ៉ាងធ្ងន់ធ្ងរ​ហូរ​ឈាម​ស្រោច​ដងខ្លួន​រហូត​ដល់​អស់​ឈាម​ពី​ក្នុង​ខ្លួន​ស្លាប់​តែ​ម្តង​។

សូម​រំលឹក​ទៀត​ថា ៖ កីឡាករ​ម្នាក់​កំពុង​ជិះ​ម៉ូតូឌុប​មិត្ត​ស្រី ត្រូវ​គេ​កាប់​ប្រហារ​យ៉ាង​សាហាវ

សូម​រំលឹក​ទៀត​ថា ៖ ចាប់​បាន​ហើយ ជន​ដៃដល់​ដែល​កាប់​កីឡាករ​ម្នាក់​កំពុង​ឌុ​ប​មិត្ត​ស្រី​យ៉ាង​សាហាវ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ