មុន​នេះ​បន្តិច​… ផ្ទុះ​ធុង​ហ្គា​ស​នៅ​ភោជនីយដ្ឋាន​ចិន​ក្នុង​ខណ្ឌ​៧​មក​រា


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស​មួយ​នៅ​ហាង​លក់​ម្ហូប​កុ​ម្មង់​របស់​ជនជាតិ​ចិន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ភោជនីយដ្ឋាន​យីហោ «​ចឺ​ជាំ​ង​» នៅផ្ទះ​លេខ​៣ i ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បណ្តាលរ​ងរ​បួ​សជន​ជាតិចិន​២​នាក់ ម្នាក់​ធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

សេចក្តីរាយការណ៍​បន្ត​ថា ភ្លាម​ៗ​នោះ សមត្ថកិច្ច​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ ដោយសារ​តែ​ជន​រង​គ្រោះជា​ជនជាតិ​ចិន ហើយ​គ្មាន​អ្នកបកប្រែ ម្យ៉ាង​ទៀត​សមត្ថកិច្ច និង​មិត្តភក្តិ​ជន​រង​គ្រោះ​ប្រញាប់ប្រញាល់​ដឹក​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ