ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​​​​នៃបុណ្យអុំទូក សេវា​សុខា​ភិបាល​​​​ព្យាបាល​អ្នក​ឈឺក្បាល វិល​មុខ ជិត​២​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជ​ប​ណ្ឌឹ​ត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជ​ប​ណ្ឌឹ​ត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៩​នេះ មាន​មហាជន​ដែល​បាន​ចូលរួម ហើយ​មាន​អាកា​រៈ ឈឺក្បាល វិលមុខ ចុកពោះ និង​ផ្តាសាយ​ផ្សេង​ៗ ដែល​បាន​ចូល​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​មាន​ចំនួន​១៨០៨៩​នាក់

គឺ​ថ្ងៃ​ទី​១ មាន​ចំនួន ៤០៨៨​នាក់ ថ្ងៃ​ទី​២ មាន​ចំនួន​៤៩៤៨​នាក់ និង​ថ្ងៃ​ទី​៣ មាន​ចំនួន​៩០៥៣​នាក់ អ្នកជំងឺ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចំនួន​៣៣​នាក់ ក្នុង​នោះ​ក៏​មាន​អ្នក​ស្រវឹង​ផង​ដែរ ។

លោក​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ពង្រាយ​គោលដៅ​ទីតាំង​សេវា​សុខាភិបាល​(​ស្តង់​សុខា​ភិបាល​)​ដែល​មាន​ក្រុម​គ្រូពេទ្យ​រង់ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ សម្រាប់​ពិនិត្យ និង​សង្គ្រោះ​បឋម ចំនួន​៨​ស្តង់ មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ ចំនួន​១៣​ក្រុម ដែល​មាន​ក្រុម​គ្រូពេទ្យ​សរុប​ជិត​៨០០​នាក់ ប្រចាំការ​ប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និង​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺអេដស៍​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ