ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ន អា​លី​ហ្សា សង់​វីឡា​ធំ​រួមរស់​ជាមួយ​ស្វាមី ឬ​ត្រូវ​រស់នៅ​អា​មេ​រិ​ក?

4 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​នាង អ៊ុ​ន អា​លី​ហ្សា ក្រោយ​ពេល​រៀប​ការ​ជាមួយ​កន្លង់​អា​មេ​រិ​ក​ដ៏​សង្ហារ​មិន​ចាញ់​តួកុន បាន​ប្រកាស​ថា លាឈប់​ពី​សិល្បៈ ហើយ​វេច​បង្វិច​ទៅ​តាម​ប្តី​នៅ​អា​មេ​រិ​ក​។ ប៉ុន្តែ​អ្នក​នាង បាន​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​ធ្លាយ​រូប​សង់ផ្ទះ​វីឡា​នៅ​ម្តុំ​ព្រែក​ឯង​។…

អ្នក​នាង អ៊ុ​ន អា​លី​ហ្សា ក្រោយ​ពេល​រៀប​ការ​ជាមួយ​កន្លង់​អា​មេ​រិ​ក​ដ៏​សង្ហារ​មិន​ចាញ់​តួកុន បាន​ប្រកាស​ថា លាឈប់​ពី​សិល្បៈ ហើយ​វេច​បង្វិច​ទៅ​តាម​ប្តី​នៅ​អា​មេ​រិ​ក​។ ប៉ុន្តែ​អ្នក​នាង បាន​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​ធ្លាយ​រូប​សង់ផ្ទះ​វីឡា​នៅ​ម្តុំ​ព្រែក​ឯង​។ ហើយ​អ្នកខ្លះ​មាន​ច​ម្ង​ល់​សួរ​ថា ស្រី​ស្អាត អា​លី​ហ្សា បន្ត​នាំ​ប្តី​មក​នៅ​ខ្មែរ ឬ​ទៅ​ផ្ញើខ្លួន​ផ្ញើប្រាណ​នា​អា​មេ​រិ​ក​។

គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​បែប​ណា​នោះ​ទេ ដែល អា​លី​ហ្សា សុខ​ៗ​សង់​វីឡា​ចំណាយ​លុយ​ទាំង​សិប​ៗ​រស់នៅ ស្រប​ពេល​ដែល​នាង​រង់ចាំ​ធ្លាក់​វី​សា ចេញ​ទៅ​រស់នៅ​ស្រុក​ប្តី​សម្បូរ​ដុល្លារ​។

អា​លី​ហ្សា​បាន​បិទ​បញ្ចប់ជីវិត​សិល្បៈ ក្រោយ​ចូល​រោងការ ដោយ​នាង​ប្រើ​វិធី​ជា​ស្ត្រី​មេផ្ទះ​វិញ​ម្តង​។ ខណៈ​កំពុង​សង់ផ្ទះ​ធំ មានការ​សង្ស័យ​ថា ទំនង​ទុក​រស់នៅ​ជាមួយ​ស្វាមី​ហើយ ខណៈ​ដែល​នាង​ចេញ​-​ចូល​ឡើង​ចុះ​ឲ្យ​ញឹកញាប់​។ ប្រសិនបើ​មានការ​ប្រែប្រួល​អា​លី​ហ្សា អាច​នឹង​រស់នៅ​ស្រុក​កំណើត​វិញ ព្រោះ​មានផ្ទះ​នៅ​ស្រាប់​។

តាម​ការ​ឲ្យ​ដឹង អា​លី​ហ្សា ប្រាប់​ថា នាង​កំពុង​តែ​តាមដាន​ដំណឹង​ធ្លាក់​វី​សា ហើយ​បានពេល​ណា​នោះ នាង​នៅ​ទៅ​អា​មេ​រិ​ក​។ ចំណែក​រឿង​សង់ផ្ទះ​ជា​ក្តី​បំណង​ដែល​នាង​ប៉ង​យូរ​មក​ហើយដោយ​ឡើង​ចុះ​ឲ្យ​ញឹក​មក​ស្រុក​យើង​។ ការ​សង់​នេះ ក៏​អាច​សម្លឹង​មើល​ផែនការ​ទៅ​មុខ​ទៀត​អាច​ថា ទុក​ជួល ឬ​នៅ​។

មហាជន ពិតជា​សរសើរ​នាង​ដែល​វេលា​សំណាង​មក​ដល់ ក្រោយ​តស៊ូ​ជាមួយ​សិល្បៈ ពេល​នេះ​បាន​ទាំង​កេរ្តិ៍ឈ្មោះ បាន​ទាំង​ស្នេហា​សមប្រកប ហើយ​សម្បូរ​ទ្រព្យ​សល់​ខ្លួន​។ ដូចនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​សប្បាយចិត្ត​រឹតតែ​ស្អាត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ